ឯកឧត្តម ងួន រតនៈ នាំយក​អំណោយ សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ជូន​ដល់​ពលរដ្ឋ​ចំនួន​១៥០​គ្រួសារ នៅ​ស្រុក​សង្កែ​

ថ្ងៃច័ន្ទ 31 ឧសភា 2021, 17:13

​ខេត្តបាត់ដំបង​! នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​នេះ ឯកឧត្តម ងួន រត​នះ អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ រួមជាមួយ​នឹង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ១៥០​គ្រួសារ​នៅ​ស្រុក​សង្កែ ដែលមាន​ជីវភាព​ខ្វះខាត និង​ទទួលរង​ការប៉ះពាល់​ដោយ​ជម្ងឺ​កូ​វីដ​-១៩​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ក្រើនរំលឹក​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មិនត្រូវ​ភ្លេចខ្លួន ហើយ​ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​ដោយ​អនុវត្ត​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ (Covid-19)  ដូចខាងក្រោម ៖ ៣​ការពារ (១.​ពាក់​ម៉ាស ២.​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ៣.​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ ) ៣​កុំ (១.​កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ២.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម )​។​

​គួរ​បញ្ជាក់ថា ! ពលរដ្ឋ​ទាំង​១៥០​គ្រួសារ​ដែល​ទទួលបាន​អំណោយ​នាពេលនេះ ពួកគាត់​មកពី​៣​ឃុំ ដែល​ក្នុងនោះ​មាន​ឃុំ​អូរ​ដំបង​២​ចំនួន​៥០​គ្រួសារ ឃុំ​វត្ត​តា​មិ​ម​ចំនួន​៥០​គ្រួសារ និង ឃុំ​អូរ​ដំបង​១​ចំនួន​៥០​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ​២០kg ,​មី​០១​កេះ ,​ទឹកត្រី​ទឹក​សុ​ី​អុ​ី​វ​០១​យួរ ,​ទឹក​សុទ្ធ​០១​កេះ ,​សៀង​០៣​ដប និង​ប្រគេន​ជូន​ព្រះសង្ឃ​២​វត្ត ក្នុង​មួយ​វត្តមាន​,​អង្ករ​០៥​កា​រ៉ុង ,​មី​៥​កេះ ,​ទឹកត្រី​ទឹក​សុ​ី​អុ​ី​វ​៥​យួរ ,​ទឹកបរិសុទ្ធ​៥​កេះ ,​សៀង​១២​ដប​៕​

PLB Banner on article detail

អត្ថបទពេញនិយម