ហូរកាកសំណល់រាវចេញពីរោងចក្រចិន ក្នុងភូមិទំនប់ទឹកសាប ស្រុករតនៈមណ្ឌលចូលស្ទឹងសង្កែ

ថ្ងៃសុក្រ 28 ឧសភា 2021, 10:33

អង្គភាពរដ្ឋាករទឹកបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អតិថិជនដែលបាននឹងកំពុងប្រើប្រាស់ ទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ឲ្យបានជ្រាបថាៈ ដោយបានទទួលព័ត៌មានតាមបណ្តាញសង្គមចែករំលែកតៗគ្នា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបង និងអង្គភាពរដ្ឋាករទឹកបាត់ដំបង បានដុតដៃដុតជើងចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៃការបំពុលប្រភពទឹក។ ជាលទ្ធផលបានពិនិត្យឃើញថាៈ រោងចក្រចិនមួយកន្លែងនៅភូមិទំនប់ទឹកសាប ឃុំជីប៉ាង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ស្ថិតនៅខ្សែទឹកខាងលើ ពិតជាមានកាកសំណល់រាវឧស្សាហកម្មហូរចេញពីរោងចក្រនោះចូលទៅក្នុងខ្សែទឹកស្ទឹងសង្កែពិតប្រាកដមែន។

 

ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការបំពុលប្រភពទឹកខាងលើ ឯកឧត្តម អភិបាលខេត្តបាត់ដំបង  បានអន្តរាគមន៍ទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឲ្យមានការទប់ស្កាត់ និងបិទទ្វារទឹកដើម្បីទប់ស្កាត់ហានិភ័យដល់ការងារផលិតកម្មអង្គភាពរដ្ឋាករទឹកបាត់ដំបង និងតាមបណ្តាក្រុមហ៊ុនអាជីវករទឹកស្អាតនានា ដែលនៅខ្សែទឹកខាងក្រោម។

 

ដោយឡែកនៅឯអង្គភាពរដ្ឋាករទឹកបាត់ដំបងវិញ បានចាត់តាំងក្រុមអ្នកបច្ចេកទេសផ្នែកត្រួតពិនិត្យគុណភាព ទឹកឲ្យនៅប្រចាំការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំគិតត្រឹមម៉ោងនេះ ស្ថានភាពគុណភាពទឹកមិនមាន ការប្រែប្រួលខុសពីប្រក្រតីឡើយ គឺអនុលោមតាមស្តង់ដារគុណភាពទឹកអង្គភាពនៅឡើយ។

 

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ជ្រាបជាព័ត៌មាន បើមានការប្រែប្រួលគុណភាពទឹកយ៉ាងណា អង្គភាពរដ្ឋាករទឹកបាត់ដំបងយើងខ្ញុំ នឹងធ្វើការជូនដំណឹងនៅពេលក្រោយ។
ចំពោះដំណឹងតាមបណ្តាញសង្គមខ្លះដែលថា អង្គភាពរដ្ឋាករទឹកបាត់ដំបង ផ្អាកការផ្គត់ផ្គង់ទឹករយៈពេល ២ថ្ងៃដោយសារតែការបំពុលប្រភពទឹកខាងលើ គឺជាព័ត៌មានមិនពិត។

ហូរកាកសំណល់រាវចេញពីរោងចក្រចិន ក្នុងភូមិទំនប់ទឹកសាប ស្រុករតនៈមណ្ឌលចូលស្ទឹងសង្កែ
ហូរកាកសំណល់រាវចេញពីរោងចក្រចិន ក្នុងភូមិទំនប់ទឹកសាប ស្រុករតនៈមណ្ឌលចូលស្ទឹងសង្កែ
ហូរកាកសំណល់រាវចេញពីរោងចក្រចិន ក្នុងភូមិទំនប់ទឹកសាប ស្រុករតនៈមណ្ឌលចូលស្ទឹងសង្កែ
ហូរកាកសំណល់រាវចេញពីរោងចក្រចិន ក្នុងភូមិទំនប់ទឹកសាប ស្រុករតនៈមណ្ឌលចូលស្ទឹងសង្កែ

PLB Banner on article detail

អត្ថបទពេញនិយម