​ខេត្តបាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១០​នាក់​បន្ថែមទៀត​

ថ្ងៃសុក្រ 28 ឧសភា 2021, 10:22

​ខេត្តបាត់ដំបង​! រដ្ឋបាលខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ​២០២១​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១០​នាក់​បន្ថែមទៀត ដែល​ក្នុងនោះ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភ​: ចំនួន​០៣​នាក់ និង​ជា​ពលករ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ ចំនួន​៧​នាក់ និង​ករណី​ព្យាបាល​ជាសះស្បើយ​ចំនួន​០២​នាក់​។​

 

​អ្នកជំងឺ​កូ​វីដ​ទាំង​១៣​នាក់​ក្នុងនោះ​រួមមាន​!
១-​ឈ្មោះ អ៊ុយ បណ្ឌិត ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោងឫស្សី អ្នកបើកបរ​មកពី​រាជធានី​ភ្នំពេញ​
២-​ឈ្មោះ វ៉ាង វិត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​កំ​ផាត់ ឃុំ​អូរ​ដា ស្រុក​កំរៀង អ្នកបើកបរ​មកពី​រាជធានី​ភ្នំពេញ​
៣-​ឈ្មោ នី ផានី​ន ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ដី​ល្អ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក កម្មករសំណង់ មកពី​រាជធានី​ភ្នំពេញ​
៤-​ឈ្មោះ រិ​ន សា​យ័ន្ត ភេទ​ស្រី អាយុ ៤៣​ឆ្នាំ រស់នៅ​ភូមិ​គោក​ពោន ឃុំ​ធិបតី ស្រុក​គាស់ក្រឡ កម្មករសំណង់ មកពី​ប្រទេស​ថៃ​
៥-​ឈ្មោះ ភឿ​ក ព្រិល ភេទ​ប្រុស អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​គោក​ពោន ឃុំ​ធិបតី ស្រុក​គាស់ក្រឡ កម្មករសំណង់ មកពី​ប្រទេស​ថៃ​
៦-​ឈ្មោះ ស្រី រី ភេទ​ស្រី អាយុ ២០​ឆ្នាំ
៧-​ឈ្មោះ រ៉េ​ន រាម ភេទ​ស្រី អាយុ ២៣​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី អ្នកលក់​អាហារ​មកពី​ប្រទេស​ថៃ
៨-​ឈ្មោះ យី​ម យ៉ុម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ម៉ា​ណោ​ក ឃុំ​តា​លាស់ ស្រុក​មោងឫស្សី ជា​កម្មករ​មកពី​ប្រទេស​ថៃ​
៩-​ឈ្មោះ យឿន ហេន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ  រស់នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ជា​កម្មករសំណង់​មកពី​ប្រទេស​ថៃ​
១០-​ឈ្មោះ សាន សៅរ៍ ភេទ​ស្រី អាយុ ៣០​ឆ្នាំ រស់នៅ​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ អ្នកលក់ដូរ​មកពី​ប្រទេស​ថៃ​។​

 

​អ្នកជំងឺ​កូ​វីដ​១៩​ខាងលើ ជា​អ្នក​សង្ស័យ​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​: មកពី​រាជធានី​ភ្នំពេញ និង​ជា​ពលករ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ ត្រូវបាន​
​ចាត់​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​មួយ​នៅ​ស្រុក និង​ក្រុង​បាត់ដំបង និង​បាន​យក​សំណាក​ទៅ​វិភាគ​ទទួលបាន​លទ្ធផល​នៅ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ​២០២១ ឃើញថា​មាន​ជំងឺ​កូ​វីដ​១៩ ហើយ​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន និង​មន្ទីរពេទ្យបង្អែក​ស្រុក​មោង​ឬ​ស្សី​។​

 

​ករណី​ព្យាបាល​ជាសះស្បើយ​
១-​ឈ្មោះ ឆ​ង ឆោម ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​ម្ទេស ឃុំ​ធិបតី ស្រុក​គាស់ក្រឡ​
២-​ឈ្មោះ ភួ​ន បញ្ញា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​លាវ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល​។​
​គួរ​បញ្ជាក់ថា​! ចាប់ផ្ដើម​ពី​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខេត្តបាត់ដំបង​មាន​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១៨៨​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៧០ នាក់ ករណី​ស្លាប់​ចំនួន ០២ នាក់ បញ្ជូនទៅ​ព្យាបាល​នៅ​ខេត្តបន្ទាយមានជ័យ​ចំនួន​០២​នាក់​និង​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្តបាត់ដំបង​ចំនួន ១១៤​នាក់​។​

 

​ខេត្តបាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១០​នាក់​បន្ថែមទៀត​
​ខេត្តបាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១០​នាក់​បន្ថែមទៀត​
​ខេត្តបាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១០​នាក់​បន្ថែមទៀត​
​ខេត្តបាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១០​នាក់​បន្ថែមទៀត​
​ខេត្តបាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១០​នាក់​បន្ថែមទៀត​
​ខេត្តបាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១០​នាក់​បន្ថែមទៀត​
​ខេត្តបាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១០​នាក់​បន្ថែមទៀត​
​ខេត្តបាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១០​នាក់​បន្ថែមទៀត​

PLB Banner on article detail

អត្ថបទពេញនិយម