ឃាត់ខ្លួន​អ្នក​ឆ្លងដែន​ខុសច្បាប់​២០​នាក់ ក្នុងនោះ​មានមុខ​សញ្ញា​ជា​មេខ្យល់​០២​នាក់​

ថ្ងៃអង្គារ 25 ឧសភា 2021, 12:46

​ខេត្តបាត់ដំបង​! កាល​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ លោក​វរសេនីយ៍ឯក ម៉​ង់ ស៊ី មេបញ្ជាការ​វរ​សេ នា តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ បាន​ដឹកនាំ​កងកម្លាំង​ក្នុង​អង្គភាព សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ចំណុច​ឈរជើង ព្រមទាំង​អាជ្ញាធរ​ថៃ​បានធ្វើការ​ទប់ស្កាត់​ករ​ណី នាំចេញ​ដោយ​មិន​ស្របច្បាប់​នៅ​ចំណុច​ភូមិសាស្ត្រ​ទទួលខុសត្រូវ​ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង ។​

​ជាមួយ​កិច្ចប្រតិបត្តិការ​ល្បាត​យ៉ាង​យកចិត្តទុកដាក់​ខាងលើ​នេះដែរ ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ប្រទះ​រកឃើញ​មនុស្ស​ប្រុស​ស្រី​ចំនួន ២០​នាក់​មាន​ទាំង​កុមារ​តូច​ផង ដែល​ករណីនេះ ត្រូវ​បានដាក់​ការសង្ស័យថា​មាន​មនុស្ស​ជា​មេខ្យល់​ចំនួន​០២​នាក់​កំពុង​ប៉ុនប៉ង​នាំ​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ ដោយ​មិន​ស្របច្បាប់​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ក្នុងស្ថានភាព​ដែល​ប្រទេស​ថៃ កំពុងមាន​កំណើន​ករ​ណី​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ រាល់ថ្ងៃ និង​មាន​បងប្អូន​ប្រជា​ពលករ​ដែល​កំពុងធ្វើកា​រ​នៅ​ប្រទេស​ថៃ​ចាក​ចេញពី​ប្រទេស​ថៃ ចូលមក ប្រទេស​កម្ពុជា រាល់ថ្ងៃ​ដែល​ក្នុង​នោះបាន​រកឃើញថា​ពួកគាត់​មួយចំនួន​បាន​នាំយក​នូវ​វី​រូស នៃ​ជម្ងឺ​កូ​វីដ​១៩​មកជា​មួយ​ផង​នោះ ពេល​ទន្ទឹមគ្នា​ក៏​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាននិងកំពុង​ព្យាយាម ចាក​ចេញពី​ប្រទេស​កម្ពុជា ចូលទៅក្នុង​ប្រទេស​ថៃ ដោយ​មិន​ស្របច្បាប់ តាមរយៈ​ការអូសទាញ​ដឹកនាំ​របស់​មុខសញ្ញា​ជា​មេខ្យល់  ដែល​ស្ថានភាព​បែបនេះ ពួកគាត់​កំពុង​ប្រថុយប្រថាន​យ៉ាងខ្លាំង​ទាំង​ករណី​ឆ្លង​ជម្ងឺ​កូ​វីដ​១៩​ផង​និង​ចំ ពោះ  អំពើ​ល្មើសច្បាប់​ផង ។  

​ទិដ្ឋភាព​ចំនួន​ពីរ​ក្នុងពេល​តែមួយ​ដូច​ខាងលើនេះ តម្រូវឱ្យ​សមត្ថកិច្ច​នគរបាល និង​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​នៅ​ចំណុច​ជួរមុខ បង្កើន​សកម្មភាព​ទ្វេ​រដង ទាំង​ការស្វែងរក​ពួកគាត់​ដែល​ឆ្លង​ចូល មកពី​ប្រទេស​ថៃ តាម​ច្រករបៀង​ដើម្បី​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​វិធាន​សុខាភិបាល​ផង និង​ស្វែងរក​ពួកគាត់​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ ដើម្បី​រារាំង​ទប់ស្កាត់​ឱ្យបាន​នូវ​ករណី នាំចេញ​ដោយ​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​ផង​។​

​សមត្ថកិច្ច​បានបញ្ជាក់​បន្ថែមថា បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន​រួចហើយ មនុស្ស​ទាំង​២០​នាក់ ត្រូវបាន​នាំទៅ​ប្រគល់ជូន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក កំរៀង​ដើម្បី​ធ្វើកា រ សាកសួរ​និង​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

PLB Banner on article detail

អត្ថបទពេញនិយម