បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ផ្ទះ​ចំនួន​០៦​ខ្នង នៅ​ភូមិ​សំរោង​ស្នោ ក្នុងស្រុក​ឯក​ភ្នំ​

ថ្ងៃអង្គារ 25 ឧសភា 2021, 9:29

​ខេត្តបាត់ដំបង​! រដ្ឋបាលខេត្ត​បាត់ដំបង​បានសម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ផ្ទះ​ចំនួន​០៦​ខ្នង ស្ថិតក្នុង​ភូមិ​សំរោង​ស្នោ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១​នេះ រហូត​មានការ​សម្រេច​ជាថ្មី​។​

 

​ការបិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ក្នុង​រង្វង់​ផ្ទះ ០៦​ខ្នង​ខាងលើ​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រោយពី​បាន​រកឃើញ​ប្រជាពលរដ្ឋ​ចំនួន​០៦​នាក់​មាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃ​ទៅ ២៤ ខែឧសភា ឆ្នាំ ២០២១ និង​បាន​ពាក់ព័ន្ធ​ទីតាំង​ផ្ទះ​ចំនួន​០៦​ខ្នង នៅក្នុង​ភូមិ ឃុំ​ខាងលើ ហើយ​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ទាំង​០៦​នាក់​រួមមាន​!
១/​ឈ្មោះ ស៊ិន សាវឿន ភេទ​ស្រី អាយុ ៧០​ឆ្នាំ មុខរបរ​មេផ្ទះ
២/​ឈ្មោះ ប៉ន  សុខា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​លក់​ម្ហូបអាហារ
៣/ ឈ្មោះ សុខា មេត្តា ភេទ​ស្រី អាយុ ១២​ឆ្នាំ មុខរបរ​ក្នុងបន្ទុក​
៤/​ឈ្មោះ សុខា ភក្តី ភេទ​ស្រី អាយុ ៧​ឆ្នាំ មុខរបរ​ក្នុងបន្ទុក​
៥/​ឈ្មោះ ធី ចាន់​ធឿន ភេទ​ស្រី អាយុ ១៦​ឆ្នាំ មុខរបរ​ក្នុងបន្ទុក​
៦/​ឈ្មោះ សុខា ប្រ​ណៃ ភេទ​ប្រុស អាយុ ៩​ឆ្នាំ មុខរបរ​ក្នុងបន្ទុក ទាំង​០៦​នាក់​មាន​អាសយដ្ឋាន ភូមិ​សំរោង​ស្នោ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

 

​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​នេះ រដ្ឋបាល​ស្រុក​ឯក​ភ្នំ​ត្រូវ​ហ៊ុ​ព័ទ្ធ​ទីតាំង​រង្វង់​ផ្ទះ​ចំនួន ៦​ខ្នង​នេះ -​ផ្អាក​ការចេញចូល​ទីតាំង​ទាំងនេះ -​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក -​ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​ផ្ទាល់​ឬ​ប្រយោល​ជាមួយ​អ្នកជំងឺ​ឬ​ទីតាំង​ខាងលើ​សូម​អញ្ជើញ​មកជួប ឬ​ជូនដំណឹង​ដល់​ក្រុមការងារ​មន្ត្រី​សុខាភិបាល មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្ត​ជាបន្ទាន់​ចាប់ពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១​នេះ​តទៅ​។​

 

​ត្រូវអនុវត្ត​ផាកពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ណា​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល ដែល​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តបាត់ដំបង បានដាក់​ចេញ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​មិន​គិតដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃទៀត​ឡើយ​៕​

 

បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ផ្ទះ​ចំនួន​០៦​ខ្នង នៅ​ភូមិ​សំរោង​ស្នោ ក្នុងស្រុក​ឯក​ភ្នំ​
បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ផ្ទះ​ចំនួន​០៦​ខ្នង នៅ​ភូមិ​សំរោង​ស្នោ ក្នុងស្រុក​ឯក​ភ្នំ​
បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ផ្ទះ​ចំនួន​០៦​ខ្នង នៅ​ភូមិ​សំរោង​ស្នោ ក្នុងស្រុក​ឯក​ភ្នំ​
បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ផ្ទះ​ចំនួន​០៦​ខ្នង នៅ​ភូមិ​សំរោង​ស្នោ ក្នុងស្រុក​ឯក​ភ្នំ​

PLB Banner on article detail

អត្ថបទពេញនិយម