បិទ​ជា​បណ្ដោះអាសន្ន​ទីតាំង​អគារ​ជំងឺឆ្លង នៃ​មន្ទីរ​សំរាក​ព្យាបាល យី គក់ នៅ​ក្រុង​បាត់ដំបង​

ថ្ងៃច័ន្ទ 24 ឧសភា 2021, 15:2

​ខេត្តបាត់ដំបង​! រដ្ឋបាលខេត្ត​បាត់ដំបង​បានសម្រេច​បិទ​ទីតាំង​អគារ​ជំងឺឆ្លង នៃ​មន្ទីរ​សំរាក​ព្យាបាល យី គក់ ឋិត​នៅក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ជា​បណ្តោះអាសន្ន ចាប់ពី​យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១​នេះ រហូតដល់​មានការ​សម្រេច​ជាថ្មី​។​

 

​ការបិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​នេះ​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រោយពី​បាន​រកឃើញ​ឈ្មោះ សាន កុសល ភេទ​ប្រុស  អាយុ ២៥​ឆ្នាំ មកពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ នៅពេល​មក​សម្រាក​ព្យាបាល​នៅ​អគារ​ជំងឺឆ្លង នៃ​មន្ទីរ​សំរាក​ព្យាបាល យី គក់​។

 

​ក្នុងអំឡុងពេល​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន​នេះ ត្រូវ​ហ៊ុ​ព័ទ្ធ​ទីតាំង​អគារ​ជំងឺឆ្លង នៃ​មន្ទីរ​សំរាក​ព្យាបាល យី គក់ ផ្អាក​ការចេញចូល​លើ​ទីតាំង​នេះ និង​ក្រុមគ្រូពេទ្យ ព្រមទាំង​អ្នក​សំរាក​ព្យាបាល​ក្នុង​អគារ​ជំងឺឆ្លង នៃ​មន្ទីរ​សំរាក​ព្យាបាល យី គក់ មិន​អនុញ្ញាតឱ្យ​ចេញចូល​កន្លែង​បិទ​ខ្ទប់​បានឡើយ និង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក ។​

ចំពោះ​ប្រជាពលរដ្ឋ និង​បុគ្គលិក គ្រូពេទ្យ​ដែលមាន​ការពាក់ព័ន្ធ​ផ្ទាល់​ឬ​ប្រយោល​ជាមួយ​ទីតាំង​ខាងលើ សូម​អញ្ជើញ​មកជួប​ឬ​ជូនដំណឹង​ដល់​ក្រុមការងារ​មន្ត្រី​សុខាភិបាល​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្ត​ជាបន្ទាន់ ចាប់ពី​ថ្ងៃទី​២៤​នេះ​តទៅ និង​ត្រូវអនុវត្ត​ផាកពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ណា​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ដែល​រាជរដ្ឋាភិបាល​និង​រដ្ឋបាល​ខេត្តបាត់ដំបង​បានដាក់​ចេញ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​19 ដោយ​មិន​គិតដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃទៀត​ឡើយ​៕​

បិទ​ជា​បណ្ដោះអាសន្ន​ទីតាំង​អគារ​ជំងឺឆ្លង នៃ​មន្ទីរ​សំរាក​ព្យាបាល យី គក់ នៅ​ក្រុង​បាត់ដំបង​
បិទ​ជា​បណ្ដោះអាសន្ន​ទីតាំង​អគារ​ជំងឺឆ្លង នៃ​មន្ទីរ​សំរាក​ព្យាបាល យី គក់ នៅ​ក្រុង​បាត់ដំបង​
បិទ​ជា​បណ្ដោះអាសន្ន​ទីតាំង​អគារ​ជំងឺឆ្លង នៃ​មន្ទីរ​សំរាក​ព្យាបាល យី គក់ នៅ​ក្រុង​បាត់ដំបង​
បិទ​ជា​បណ្ដោះអាសន្ន​ទីតាំង​អគារ​ជំងឺឆ្លង នៃ​មន្ទីរ​សំរាក​ព្យាបាល យី គក់ នៅ​ក្រុង​បាត់ដំបង​
បិទ​ជា​បណ្ដោះអាសន្ន​ទីតាំង​អគារ​ជំងឺឆ្លង នៃ​មន្ទីរ​សំរាក​ព្យាបាល យី គក់ នៅ​ក្រុង​បាត់ដំបង​

PLB Banner on article detail

អត្ថបទពេញនិយម