បង្ក្រាបអំពើចោរកម្ម (​លួច​ម៉ូតូ​) និង​ទទួលផល​ចោរកម្ម ឃាត់ខ្លួន​បាន​ជនសង្ស័យ ០៤​នាក់ ដកហូត​ម៉ូតូ​០៦​គ្រឿង​

ថ្ងៃសុក្រ 21 ឧសភា 2021, 11:51

​ខេត្ត​ព្រះសីហនុ ៖ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៩​និង​៥៥​នាទី នៅ​ចំណុច​អូរ​ទី​៣ ស្ថិតនៅ​ក្រុមទី​២២ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ករណី អំពើចោរកម្ម (​លួច​ម៉ូតូ​) មួយ​បាន​កើតឡើង បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព លួច​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ស្លា​កលេ​ខៈ រដ្ឋ​66 1-7059 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 5256933 ក្នុងខណៈ​ពេលដែល​ជនរងគ្រោះ​ចត​ទុក​នៅក្នុង​បរិវេណ​ផ្ទះ រួច​ជិះ​គេចខ្លួនបាត់ ។ បន្ទាប់ពី​ទទួលបាន​បណ្តឹង​របស់​ជនរងគ្រោះ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូតដល់​វេលា​ម៉ោង ០០​និង ២០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៤​នាក់ ជា​បន្តបន្ទាប់ មាន​ទាំង​ជនដៃដល់​ដែល​លួច​ម៉ូតូ និង​អ្នក​ចាំ​ទទួល​ទិញ​ម៉ូតូ​ដែល​លួចបាន ព្រមទាំង​ធ្វើការ​ដកហូត​បាន​ម៉ូតូ​ដែលជា​ផល​នៃ​អំពើចោរកម្ម​ចំនួន ០៦​គ្រឿង ។​

 

​ជនរងគ្រោះ​ឈ្មោះ សាន់ ថា​ន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ មន្ត្រី​រដ្ឋ​ករ​ទឹក មាន​ទីលំនៅ ក្រុមទី​២២ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
​សម្ភារៈ​បាត់បង​៖ ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ស្លា​កលេ​ខៈ រដ្ឋ​-661-7059 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 5256933 ។​

 

​ជនសង្ស័យ​ទាំង ០៤​នាក់ មានឈ្មោះ​ដូចខាងក្រោម​៖
១-​ឈ្មោះ តឹក លី​វុ​ទ្ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ជនដៃដល់​) ។​
២-​ឈ្មោះ ថោង សាវ៉ាត ហៅ ញ៉​ក់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​១(​ទំនប់រលក​) ក្រុង​-​ខេត្ត​ព្រះសីហនុ (​សហចារី​) ។​
៣-​ឈ្មោះ ចែម ចាន់ថន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​អ្នកទទួលផល​នៃ​អំពើចោរកម្ម​) ។​
៤-​ឈ្មោះ យ៉ា ចំ​រ៉ុង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ​លក់​សម្ភារ មាន​ទីលំនៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​អ្នកទទួលផល​នៃ​អំពើចោរកម្ម​) ។​

​វត្ថុតាង​ម៉ូតូ​ដែលជា​ផល​នៃ​អំពើចោរកម្ម ដកហូត​បាន​សរុប​ចំនួន ០៦​គ្រឿង​៖
១.​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ស្លា​កលេ​ខៈ រដ្ឋ​66 1-7059 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 5256933 ។
២.​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 5332043 ពាក់​ស្លាក​លេខ​ក្លែងបន្លំ (​ភ្នំពេញ 1BT-9255)
៣.​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 8168736 ពាក់​ស្លា​កលេ​ខៈ ព្រះសីហនុ 1B-6169
៤.​ម៉ាក NEX ពណ៌​ក្រហម មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 202335 ពាក់​ស្លា​កលេ​ខៈ ភ្នំពេញ 2GM-2682
៥.​ម៉ាក SIRIUS ពណ៌​ស មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 349483 គ្មាន​ស្លាក​លេខ ។​
៦.​ម៉ាក SCOOPY ពណ៌​ស មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ 8127110 គ្មាន​ស្លាក​លេខ ។​

 

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ដែលជា​ជនដៃដល់ បាន​ឲ្យ​ដឹងថា ក្រុម​បក្ខពួក​របស់​វា បានធ្វើ​សកម្មភាព លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​បាន ០៤​ទៅ ០៥​លើក នៅក្នុង​ភូមិសាស្ត្រ នៃ​ក្រុងព្រះសីហនុ បន្ទាប់មក​ទើប​យកទៅលក់​ឲ្យ​អ្នក​ដែល​ចាំ​ទទួល​ទិញ​ផល​នៃ​អំពើចោរកម្ម ដែលមាន​ឈ្មោះ​ខាងលើ លុះ​នៅ​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០២១ វា​និង​បក្ខពួក​បានធ្វើ​សកម្មភាព លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ទៀត ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​យើង​ចាប់ខ្លួនបាន​តែម្តង ។  

 

​ចំពោះ​ជនសង្ស័យ​ទាំង ០៤​នាក់​ខាងលើ យើង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី រួចរាល់​ហើយ ៕​

បង្ក្រាបអំពើចោរកម្ម (​លួច​ម៉ូតូ​) និង​ទទួលផល​ចោរកម្ម ឃាត់ខ្លួន​បាន​ជនសង្ស័យ ០៤​នាក់ ដកហូត​ម៉ូតូ​០៦​គ្រឿង​

PLB Banner on article detail

អត្ថបទពេញនិយម