រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​អនុវត្ត​បម្រាម​គោចរ រយៈពេល​ទៀត​

ថ្ងៃព្រហស្បតិ៍ 20 ឧសភា 2021, 9:18

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​ធ្ងន់​ជាង​មុន ក្នុង​រយៈពេល​១​សប្តាហ៍​ទៀត​នេះ ពោលគឺ​មិន​លើកលែង ចំពោះ​អ្នក​ដែល​ល្មើ​សនឹង​បម្រាម​គោចរ និង​អ្នក​ដែល​លួច​ចេញពី​តំបន់​លឿងទុំ ដែល​អាជ្ញាធរ​បាន​បិទ​ខ្ទប់ ដោយ​អ្នក​រត់ចេញ​ត្រូវ​ឃាត់ខ្លួន ផាកពិន័យ និង​ទទួល​ទោសទណ្ឌ​ថែម​ទៀតផង​។​

 

​នេះ​បើតាម​ការលើកឡើង ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ video conference ក្រោម​អធិបតីភាព​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី ១៩​ឧសភា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

 

​ឯកឧត្តម​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ៖​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ ពិភាក្សា​រក​ចំណុច ល្អ​និង​ចំណុច​ខ្វះខាត យកមកអនុវត្ត​បន្ត ក្នុងការ​អនុ​វ​ត្ន៍​ត​ការងារ​បន្ត នៃ​ការបិទ​ខ្ទប់​តំបន់​លឿងទុំ តាម​ខ្នង​ផ្ទះ តាម​អគារ​ឬ​នៅតាម​ខុន​ដូរ ចាប់ពី​ថ្ងៃ​២០​ឧសភា រហូតដល់​ថ្ងៃទី​២៧​ឧសភា​នេះ ដើម្បី​ផ្តាច់​ប្ញ​សគល់​ជម្ងឺ​កូ​វីដ​-១៩ ។​

 

​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ទៀតថា ៖១​ស​ប្តា​ហ័​ទៀត ចាប់ពី​(​ថ្ងៃ​២០ ដល់​២៧​ឧសភា )​ដែល​យើង​ត្រូវអនុវត្ត​នេះ ជា​ទឹក​ចុងក្រោយ​ហើយ អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​ម៉ឹងម៉ាត់ បើ​យើង​គ្រប់គ្រង​មិនបាន វា​នឹង​វិល​មករក​ចំណុចដើម​វិញ នោះ​គឺ​ចប់​ហើយ ។ ចំពោះ​វិធាន​ការបន្ត គឺ​ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​បម្រាម គោចរ ត្រូវ​ឃាត់​យានយន្ត ដែល​ធ្វើ​ចរាចរណ៍​ល្មើស ចាប់ពី​ម៉ោង ៨​យប់​ដល់​ម៉ោង​៥​ភ្លឺ ទាំងអស់​មក​រក្សាទុក​និង​ធ្វើការ​ផាកពិន័យ ដោយ​មិនមាន​ការអប់រំ​ទៀត​ទេ ។​

 

​ការផាកពិន័យ នេះ​រដ្ឋបាល​រាជធានី​គ្មាន​ចេតនា​ណាមួយ ចង់បាន​លុយ​ពី​ការ​ផាក​នោះទេ រដ្ឋបាល​រាជធានី​ភ្នំពេញ មានបំណង​តែមួយគត់​គឺ​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រសួងសុខាភិបាល ដើម្បី​យើង​អាច​ផ្តាច់​បាន​ជម្ងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។​

 

​ឯកឧត្តម​ឃួ​ង ស្រេង បានបញ្ជាក់​ទៀតថា ៖​តើ​យើង​អាច​បើក​ផ្សារ​រដ្ឋ​ទាំង​២៥​ឡើងវិញ ម្តេច​នឹង​កើត​ទៅ បើ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​មួយចំនួន​មិនបាន​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​និង​ក្រសួងសុខាភិបាល​ផង​ហ្នឹង ។​ដូច្នេះ​យើង​គ្មាន​មធ្យោបាយ​ដើម្បី​នឹង​បើក​ផ្សារ​រដ្ឋ​ទាំង​២៥​នេះ​ឲ្យ​ដំណើរការ​ឡើងវិញ​នោះទេ ក្នុង​១​សប្តាហ៍​ទៀត​នេះ ។​

 

​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​និង​កម្លាំង​ទាំងអស់ បន្ត​ការផ្សព្វផ្សាយ​ពី​វិធានការ ការពារ​របស់​ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត​៣​កុំ និង​៣​ការពារ ត្រូវតែ​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ព្រោះថា បើ​យើង​ភ្លេចខ្លួន​តែ​បន្តិច វា​នឹងមាន​បញ្ហា​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជាមិនខាន​៕


រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​អនុវត្ត​បម្រាម​គោចរ រយៈពេល​ទៀត​
រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​អនុវត្ត​បម្រាម​គោចរ រយៈពេល​ទៀត​
រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​អនុវត្ត​បម្រាម​គោចរ រយៈពេល​ទៀត​

PLB Banner on article detail

អត្ថបទពេញនិយម