ស​.​ស​.​យ​.​ក ខេត្តប៉ៃលិន នាំយក​ស្បៀងអាហារ ចែកជូន​ពលរដ្ឋ​ខ្វះខាត​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ១៣​គ្រួសារ នៅ​ឃុំ​ស្ទឹងត្រង់​

ថ្ងៃពុធ 19 ឧសភា 2021, 8:43

(​ប៉ៃលិន​) ៖ កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម ហុក សុផល អភិ បាល​រង​ខេត្ត​ប៉ៃលិន និង​ជា​អនុប្រធាន ស​.​ស​.​យ​.​ក ខេត្ត ក្នុងនាម​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន ស​.​ស​.​យ​.​ក ខេត្ត រួម​ដំណើរ​ដោយ​លោក សៀ សុខុម អនុប្រធាន ស​.​ស​.​យ​.​ក ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ ចុះជួយ​ភូមិ​ព្រៃ​សន្ទះ និង​ភូមិ​កូនដំរី បាន​ដឹកនាំ​ក្រុមការងារ យក​អំណោយ​ស្បៀង ផ្តល់ជូន​ប្រជាពលរដ្ឋ មាន​ជីវភាព​ក្រីក្រ​ខ្វះខាត ក្នុងស្ថានភាព នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​អូរ​ដូនតា​លើ ចំនួន​៣​គ្រួសារ និង​ភូមិ​កូនដំរី ចំនួន​១០​គ្រួសារ ។

​ថ្លែង​ក្នុងឱកាស​ផ្តល់​ស្បៀង​តាម​ខ្នង​ផ្ទះ ឯកឧត្តម ហុក សុផល អនុប្រធាន ស​.​ស​.​យ​.​ក ខេត្ត បាន​ក្រើនរំលឹក ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព សុខភាព​ផ្ទាល់ខ្លួន ជាពិសេស ត្រូវ​អនុវត្តតាម​វិធានការ (៣​ការពារ ៣​កុំ​) របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ។​

​ឯកឧត្តម​បន្តទៀតថា ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ​អភិបាលខេត្ត បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ទាំងអស់ បន្ត​ចុះ​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ នូវ​វិធានការ​របស់​រដ្ឋបាល​ខេត្ត  និង​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​វិធា ន​នានា​របស់​ក្រសួងសុខាភិបាល ដោយ​ណែនាំ​ឱ្យ​យល់ដឹង​នូវ​កាតព្វកិច្ច ពាក់​ម៉ាស លាងដៃ​ជាមួយ​សាប៊ូ  ឬ​ជែ​ល ទឹក​អាល់កុល រក្សា​គម្លាត​សង្គម​ឱ្យបាន​១.៥​ម៉ែត្រ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។

​លើសពីនេះ នៅក្នុង​ខេត្ត​ប៉ៃលិន អាជ្ញាធរខេត្ត បាន​ដឹកនាំ​មន្ត្រី​សុខាភិបាល ក៏ដូចជា​កងកម្លាំង​ទាំង​៣​ប្រភេទ ធ្វើការ​យាមកាម​ទាំងយប់​ទាំង​ថ្ងៃ យ៉ាង​តឹងរឹង នៅតាម​ច្រក​ព្រំប្រទល់​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ដើម្បី​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព អ្នកធ្វើដំណើរ​ចេញចូល​ទៅមក ដោយ​វាស់​កំដៅ លាងដៃ​នឹង​ទឹក​អាល់កុល ឬ​ជែ​ល យ៉ាង​យកចិត្តទុកដាក់ មិន​ឱ្យមាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ណា​ម្នាក់ ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ ។   

 អំណោយ​ដែល​ក្រុមការងារ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទាំងអស់  ក្នុង​១​គ្រួសារ​ទទួលបាន ៖ អង្ករ​៥០​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ និង​ទឹក​សុទ្ធ​៣​យួរ ។ រីឯ​ប្រជា ពលរដ្ឋ​ក្នុង​គ្រួសារ​នីមួយៗ សប្បាយរីករាយ​យ៉ាងខ្លាំង ក៏​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម លោកជំទាវ និង​ក្រុមការងារ ដែល​បាន​យកចិត្តទុកដាក់​ផ្តល់​ស្បៀង​ជូន​ពួកគាត់ ខណ​:​កំពុងតែ​ខ្វះខាត​ខ្លាំង ហើយក៏​សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ទាំងអស់​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ៕​

PLB Banner on article detail