ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​បន្ត​ចាត់​ក្រុមការងារនាំយក​ស្បៀង​ឧបត្ថម្ភ​ពលរដ្ឋ​០៩​នាក់​ ជាប់​ពាក់ព័ន្ធ ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស

ថ្ងៃសុក្រ 16 កក្កដា 2021, 15:24

 

​នា​ព្រឹក ថ្ងៃ​ពុធ ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ បាន​បន្ត​ចាត់​ឲ្យ​ក្រុមការងារ ដែលមាន លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង នាំយក​អំណោយ​ជា​ស្បៀង​រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ព្រមទាំង​ឱសថ​បុរាណ​ចិន​ព្យាបាល​ក្អក ផ្តាស់​សាយ ក្តៅខ្លួន ឈឺក្បាល ការពារ​សួត ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​០៩​នាក់​បន្ថែមទៀត ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងៗ​ខ្លួន​ក្នុង ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។

​ក្នុងឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងខ្លួន​ទាំងអស់ សូម​អត់ធ្មត់​នៅ​ដាច់ដោយឡែក​បន្ត​មួយរយៈ​ទៀត ដើម្បី​ឲ្យ​ប្រាកដថា​មាន​សុវត្ថិភាព ជៀស​ឆ្ងាយ​ពី​ជំងឺឆ្លង​កូ​វីដ​-១៩ និង​សូម​ចូលរួម​អនុវត្ត​ឲ្យ​បាន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួងសុខាភិបាល ក្នុងការ​ចូលរួម​បង្កា​ទប់ស្កាត់ កូ​វីដ​-១៩ ផងដែរ​៕​

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​បន្ត​ចាត់​ក្រុមការងារនាំយក​ស្បៀង​ឧបត្ថម្ភ​ពលរដ្ឋ​០៩​នាក់​ ជាប់​ពាក់ព័ន្ធ ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស
ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​បន្ត​ចាត់​ក្រុមការងារនាំយក​ស្បៀង​ឧបត្ថម្ភ​ពលរដ្ឋ​០៩​នាក់​ ជាប់​ពាក់ព័ន្ធ ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស
ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​បន្ត​ចាត់​ក្រុមការងារនាំយក​ស្បៀង​ឧបត្ថម្ភ​ពលរដ្ឋ​០៩​នាក់​ ជាប់​ពាក់ព័ន្ធ ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស
ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​បន្ត​ចាត់​ក្រុមការងារនាំយក​ស្បៀង​ឧបត្ថម្ភ​ពលរដ្ឋ​០៩​នាក់​ ជាប់​ពាក់ព័ន្ធ ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស
ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​បន្ត​ចាត់​ក្រុមការងារនាំយក​ស្បៀង​ឧបត្ថម្ភ​ពលរដ្ឋ​០៩​នាក់​ ជាប់​ពាក់ព័ន្ធ ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស

PLB Banner on article detail

អត្ថបទពេញនិយម