ពលរដ្ឋ​ខ្មែរឥស្លាម ៣៨​គ្រួសារ រងគ្រោះ​ដោយ​បរិបទ​កូ​វីដ​-១៩ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​

ថ្ងៃអង្គារ 9 វិច្ឆិកា 2021, 7:57

​ខេត្តបាត់ដំបង​៖ នា​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​តំណាង​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​និង​សហការី បាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​-​ឥស្លាម​ដែលមាន​ជីវភាព​ក្រីក្រ ចាស់ជរា ជនពិការ មាន​ជីវភាព​ខ្វះខាត​ក្នុង​បរិបទ​កូ​វីដ​-១៩ ចំនួន​៣៨​គ្រួសារ​រស់នៅក្នុង​សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់​ដំ​ង​។​

 

​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​ខេត្ត​បាន​ពាំនាំ​ប្រសាសន៍​របស់ ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធាន​កាកបាទក្រហមកម្ពុជា  ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិតអាសូរ  ព្រម​ជាមួយនឹង​ការគិតគូរ​ពី​សុខភាព  និង​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​ប្រកាន់​ពី​និន្នាការ​ន​យោ បាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់  ពោល "​ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​" ។

 

​សូមអោយ​បងប្អូន​ប្រឹងប្រែង​ប្រកបមុខរបរ​ដើម្បី​ជីវភាព​រស់នៅ​បន្តទៀត  ជាពិសេស​ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ  រស់​នៅមាន​អនាម័យ  និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​វិធានការ​របស់​ក្រសួងសុខាភិបាល  ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ។

 

​ជាមួយគ្នានេះ  ឯកឧត្តម​បណ្ឌិត ប៊ុត​គឹមស៊ាន ក៏បាន​ជម្រាបជូន​ពី​ស្ថានការណ៍​វិវត្តន៍​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ព្រមទាំង​សូម​ឲ្យ​បងប្អូន​ទាំងអស់​បន្ត​ចូលរួម​ទប់ស្កាត់ និង​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ  តាមរយៈ​ការបន្ត​អនុវត្ត​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា  សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ​៖  ៣  ការពារ  (១.​ពាក់​ម៉ាស់ ២.​លាងដៃ  ៣.​គម្លាត​សុវត្ថិភាព​សង្គម  និង​គម្លាត​សុវត្ថិភាព​បុគ្គល  )  និង  ៣  កុំ  (  ១.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល  និង​ប្រេ​ី​ម៉ា​សុ​ី​ន​ត្រជាក់​ច្រេ​ី​ន​ពេក  រក​កន្លែង​មាន​ខ្យល់​ចេញចូល  ២.​កុំទៅ​កន្លែង​មនុស្ស​ច្រេ​ី​ន​កុះករ  ៣.​កុំ​ប៉ះពាល់​គ្នា  កុំ​ចាប់ដៃគ្នា  កុំ​កៀក​ស្មា​គ្នា  កុំ​ឱប​គ្នា​ជា​ដេ​ី​ម  )  ។

 

​ហើយ​អំណោយ​ដែល​បាន​ផ្តល់ជូន​នាពេលនេះ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន -​អង្ករ  ២៥​គីឡូក្រាម ,   ទឹកបរិសុទ្ធ​វី​ឃែ​រ​០១​ធុង -​ក្រមា  និង​ថវិកា មួយចំនួន​ផងដែរ​។​

ពលរដ្ឋ​ខ្មែរឥស្លាម ៣៨​គ្រួសារ រងគ្រោះ​ដោយ​បរិបទ​កូ​វីដ​-១៩ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ខ្មែរឥស្លាម ៣៨​គ្រួសារ រងគ្រោះ​ដោយ​បរិបទ​កូ​វីដ​-១៩ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ខ្មែរឥស្លាម ៣៨​គ្រួសារ រងគ្រោះ​ដោយ​បរិបទ​កូ​វីដ​-១៩ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ខ្មែរឥស្លាម ៣៨​គ្រួសារ រងគ្រោះ​ដោយ​បរិបទ​កូ​វីដ​-១៩ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ខ្មែរឥស្លាម ៣៨​គ្រួសារ រងគ្រោះ​ដោយ​បរិបទ​កូ​វីដ​-១៩ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ខ្មែរឥស្លាម ៣៨​គ្រួសារ រងគ្រោះ​ដោយ​បរិបទ​កូ​វីដ​-១៩ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ខ្មែរឥស្លាម ៣៨​គ្រួសារ រងគ្រោះ​ដោយ​បរិបទ​កូ​វីដ​-១៩ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ខ្មែរឥស្លាម ៣៨​គ្រួសារ រងគ្រោះ​ដោយ​បរិបទ​កូ​វីដ​-១៩ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​
ពលរដ្ឋ​ខ្មែរឥស្លាម ៣៨​គ្រួសារ រងគ្រោះ​ដោយ​បរិបទ​កូ​វីដ​-១៩ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​

PLB Banner on article detail

អត្ថបទពេញនិយម