អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិមួយចំនួនធំ

ថ្ងៃសុក្រ 11 មីនា 2022, 15:36

ខេត្តបាត់ដំបង! ផ្ទះឈើ០១ខ្នងរួមជានិងទ្រព្យសម្បត្តិមួយចំនួនធំផងនោះត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងកាលពីវេលាម៉ោង ០៣និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី០១ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះផ្ទះ០១ខ្នងទាំងស្រុងដែលមានទំហំ ៦ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ឃុត ឈៀប ភេទប្រុស អាយុ ៧៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

 

សម្ភារខូចខាតរួមមាន៖
-ឆេះផ្ទះ០១ខ្នងទាំងស្រុង
-ឆេះម៉ាស៊ីនបូមទឹក ០៣គ្រឿង
-ឆេះម៉ាស៊ីនដេរ ០២គ្រឿង
-ឆេះកង់គោយន្ត ០២គ្រាប់
-ឆេះឯកសារ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ
-ឆេះខ្សែកផ្លាកទីនទម្ងន់០៥ជី , ចិញ្ចៀន០១វង់ ទម្ងន់ 
០១ជី
-ឆេះប្រាក់ខ្មែរអស់ចំនួន ២,០០០,០០០(ពីរលានរៀល)
-ឆេះប្រាក់ដុល្លារអស់ចំនួន ៦,០០០ ដុល្លារ(ប្រាំមួយពាន់ដុល្លារ) និងសម្ភារសំខាន់ៗក្នុងផ្ទះមួយចំនួនទៀតឆេះទាំងស្រុងផងដែរ។

 

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជំវិញករណីអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចយើងមិនបានចេញរថយន្តពន្លត់អគ្គីភ័យចុះជួយពន្លត់នោះទេ ដោយសារមិនទទួលបានពត៌មាន ហើយក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសួរទើបដឹងថាករណីអគ្គិភ័យខាងលើនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិមួយចំនួនធំ
អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិមួយចំនួនធំ
អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិមួយចំនួនធំ
អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិមួយចំនួនធំ
អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិមួយចំនួនធំ
អគ្គិភ័យលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិមួយចំនួនធំ

PLB Banner on article detail

អត្ថបទពេញនិយម