អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​ស្បៀងអាហារ និង​ថវិកា ផ្គត់ផ្គង់​មន្ត្រីនគរបាល បន្ត​ការពារ​សុខ​សុវត្ថិភាព​ពលរដ្ឋ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩

ថ្ងៃពុធ 18 សីហា 2021, 16:5

​នា​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ខេត្ត និង​លោកជំទាវ ម៉េង វ៉ាន់ដា​នី​ន បាន​អញ្ជើញ​ចុះ​សំណេះសំណាល នាំយក​អំណោយ​ជា​ស្បៀងអាហារ​និង​ថវិកា សម្រាប់​ផ្គត់ផ្គង់​តម្រូវការ ក៏ដូចជា​លើកទឹកចិត្ត​ដល់​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បន្ត​អនុវត្តន៍​ការការពារ​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ពិសេស​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

 

​ក្នុងឱកាស​ចុះ​សំណេះសំណាល ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត មន្ទីរជំនាញ​ជុំវិញ​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ លោក ម៉ុ​ន មា​គា៍ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មន្ត្រីនគរបាល​ទូទាំង​ខេត្ត ចំពោះ​ការងារ​អនុវត្ត​កន្លងមក​យ៉ាង​សស្រាក់សស្រាំ​ទាំងយប់​ទាំង​ថ្ងៃ ពិសេស​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

 

ឯក​ឧ​ត្ត​ម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ណែនាំ ក៍​ដូចជា​ជំរុញ​មន្ត្រីនគរបាល​ទាំងអស់​ត្រូវ​បន្តធ្វើ និង​ត្រូវតែ​ធ្វើ​កិច្ចការពារ​សុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ស្របតាម​នូវ​គោ​លន​យោ​បាល «​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​» របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​អនុវត្តន៍​ឲ្យ​ខាន​តែ​បាន «៣​កុំ​-៣​ការពារ​»​។​

 

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ និង​លោកជំទាវ ក៏បាន​ធ្វើការ​ប្រគល់ជូន​នូវ​ស្បៀងអាហារ​ដល់​ស្នងការ​នគរបាល​ខេត្ត​រួមមាន អង្ករ​២៥០០​គីឡូក្រាម ម៉ាស​៥០០០ អាកុល​៦០​លីត្រ ទឹក​សុទ្ធ​១០០​កេស បន្លែ​ធម្មជាតិ​មួយចំនួន និង​ថវិកា​ចំនួន​០៥​លាន​រៀល​៕​

អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​ស្បៀងអាហារ និង​ថវិកា ផ្គត់ផ្គង់​មន្ត្រីនគរបាល បន្ត​ការពារ​សុខ​សុវត្ថិភាព​ពលរដ្ឋ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩
អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​ស្បៀងអាហារ និង​ថវិកា ផ្គត់ផ្គង់​មន្ត្រីនគរបាល បន្ត​ការពារ​សុខ​សុវត្ថិភាព​ពលរដ្ឋ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩
អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​ស្បៀងអាហារ និង​ថវិកា ផ្គត់ផ្គង់​មន្ត្រីនគរបាល បន្ត​ការពារ​សុខ​សុវត្ថិភាព​ពលរដ្ឋ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩
អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​ស្បៀងអាហារ និង​ថវិកា ផ្គត់ផ្គង់​មន្ត្រីនគរបាល បន្ត​ការពារ​សុខ​សុវត្ថិភាព​ពលរដ្ឋ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩
អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​ស្បៀងអាហារ និង​ថវិកា ផ្គត់ផ្គង់​មន្ត្រីនគរបាល បន្ត​ការពារ​សុខ​សុវត្ថិភាព​ពលរដ្ឋ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩
អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​ស្បៀងអាហារ និង​ថវិកា ផ្គត់ផ្គង់​មន្ត្រីនគរបាល បន្ត​ការពារ​សុខ​សុវត្ថិភាព​ពលរដ្ឋ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩
អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​ស្បៀងអាហារ និង​ថវិកា ផ្គត់ផ្គង់​មន្ត្រីនគរបាល បន្ត​ការពារ​សុខ​សុវត្ថិភាព​ពលរដ្ឋ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម