ឈាមស្រែក ស្បែកហៅ សមត្ថកិច្ចឈានទៅឃាត់ខ្លួនជនដៃដល់ ដែលរំលោភហេីយសម្លាប់ចោល

ថ្ងៃអង្គារ 18 ឧសភា 2021, 18:23

ខេត្តឧត្តរមានជ័យ៖ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:៤០នាទី មានប្រជាពលរដ្ឋរាយការណ៍ បានប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌ និងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះស្រាវជ្រាវសាវតា ជនរងគ្រោះមានឈ្មោះ ងួយ សុណី ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មុខរបរកសិករ។

តាមការបំភ្លឺពីឪពុក_ម្តាយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២,០០នាទី ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះព្រីងនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ បានប្រាប់មេភូមិ និងអ្នជិតខាងឲ្យជួយរក រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:៤០នាទី ទើបប្រទះឃើញសពដេកស្លាប់តែម្តង ។

បន្ទាប់ពីជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត យើងកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អឿម សារី (ហៅស្រុី) ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះយកទៅទំលាក់ចូលក្នុងអូរចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់៕ ដោយ តាំង ហូ

ឈាមស្រែក  ស្បែកហៅ សមត្ថកិច្ចឈានទៅឃាត់ខ្លួនជនដៃដល់  ដែលរំលោភហេីយសម្លាប់ចោល
ឈាមស្រែក  ស្បែកហៅ សមត្ថកិច្ចឈានទៅឃាត់ខ្លួនជនដៃដល់  ដែលរំលោភហេីយសម្លាប់ចោល
ឈាមស្រែក  ស្បែកហៅ សមត្ថកិច្ចឈានទៅឃាត់ខ្លួនជនដៃដល់  ដែលរំលោភហេីយសម្លាប់ចោល
ឈាមស្រែក  ស្បែកហៅ សមត្ថកិច្ចឈានទៅឃាត់ខ្លួនជនដៃដល់  ដែលរំលោភហេីយសម្លាប់ចោល
ឈាមស្រែក  ស្បែកហៅ សមត្ថកិច្ចឈានទៅឃាត់ខ្លួនជនដៃដល់  ដែលរំលោភហេីយសម្លាប់ចោល

PLB Banner on article detail