រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ និង​ផ្សារ មិន​រៀបរយ ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៧​ថ្ងៃ​ទៀត​

ថ្ងៃសុក្រ 7 ឧសភា 2021, 8:34

​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​៦ ឧសភា ២០២១ បានចេញ​សេចក្តីសម្រេច ស្តីពី​ការបន្ត​ផ្អាក​ដំណើរការ ជា​បណ្ដោះអាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​៧​ថ្ងៃ​ទៀត គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​៨ ខែឧសភា ខាងមុខនេះ​។​

 

​គួររំលឹកថា យោងតាម​សេចក្តីណែនាំ​ស្តីពី​វិធានការ​លម្អិត​ដើម្បី​រឹតបន្តឹង​ការអនុវត្ត​សេចក្តីសម្រេច​ស្តីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ ត្រូវ​រឹតបន្តឹង​ការត្រួតពិនិត្យ​នៅតាម​ផ្សារ និង​ទីកន្លែង​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ និង​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​លក់​អាហារ​វេច​ខ្ចប់ និង​ត្រូវ​ហាមឃាត់​មិនឱ្យ​បើក​ដំណើរការ​ចំពោះ​ផ្សារ ឬ​ទីតាំង​ណា​ដែល​មិន​រៀបរយ ឬ​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ចម្លង និង​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕​

រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ និង​ផ្សារ មិន​រៀបរយ ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៧​ថ្ងៃ​ទៀត​
រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ និង​ផ្សារ មិន​រៀបរយ ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៧​ថ្ងៃ​ទៀត​
រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ និង​ផ្សារ មិន​រៀបរយ ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៧​ថ្ងៃ​ទៀត​

PLB Banner on article detail

អត្ថបទពេញនិយម