ពលរដ្ឋ​ក្នុង​តំបន់​ជាង​១៤​ម៉ឺន​គ្រួសារ ទទួលបាន​ស្បៀងអាហារ និង​អំណោយ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​

ថ្ងៃច័ន្ទ 3 ឧសភា 2021, 8:39

​រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន អចិន្ត្រៃយ៍​គណៈកម្មការ​ជាតិ​គ្រប់គ្រង​និង​ដឹកនាំ​វិធាន​ការបិទ​ខ្ទប់ នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​០២ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះ ពិនិត្យ​ទីតាំង​ស្ដុក​ស្បៀង​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ខណ្ឌមានជ័យ សម្រាប់​ទុក​ចែកជូន​បងប្អូន ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម​បន្តទៀត​។​

 

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ទទួលបន្ទុក​នៃ​ការបែងចែក​ស្បៀង​ទាំងនេះ​បានឱ្យដឹងថា គិត​ចាប់ពី​ថ្ងៃទី​១៩ មេសា ដល់​ថ្ងៃ​០២​ខែ ឧសភា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងទ័ពជើងគោក បាន​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ បិទ​ខ្ទប់ បាន​ចំនួន​១៤១,៦០០​គ្រួសារ​ហើយ ហើយ​ការងារ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​ចែកជូន​បន្ថែមទៀត ពោលគឺ​ចែកជូន​ដល់ ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​តំបន់​ក្រហម​។​

 

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ស្បៀងអាហារ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជា​ស្បៀងអាហារ ដែលមាន​គុណភាព​ល្អ ក្នុងនោះ​បើ​និយាយ​ពី​អង្ករ​វិញ ល្អ​ជាង​អង្ករ​ដែល​លោក​ហូប​រាល់ថ្ងៃ​​។​

 

​ឯកឧត្តម ឃួ​ង ស្រេង ក្រោយពី​ចុះ​ពិនិត្យ​ទីតាំង​ស្ដុក​ស្បៀងអាហារ ដើម្បី​ចែកជូន​បន្តទៅ​ប្រជាពលរដ្ឋ​ហើយ ឯកឧត្តម​បាន​បន្ត​ជិះ​ល្បាត ពិនិត្យមើល​គោលដៅ​សំខាន់​ក្នុង​តំបន់​ក្រហម​ផងដែរ ដែល​ការចុះ​ល្បាត​នេះ​ក្នុង​គោលបំណង​តាមដាន​ត្រួតពិនិត្យ​ទីតាំង​បិទ​ខ្ទប់​និង​នៅតាម មូលដ្ឋាន​ទាំងនោះ ដើម្បី​ចង់ដឹងថា អាជ្ញាធរ​ខណ្ឌ ក៏ដូចជា​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ដាក់​នៅតាម​គោលដៅ​ទាំងនោះ បាន​បំពេញ ការងារ​តាម​ការណែនាំ​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ​ក្នុង​កម្រិតណា ហើយ​កម្លាំង ដែល​បាន​ណែនាំ​ឲ្យ​ធ្វើការ​ល្បាត​ក្នុង មូលដ្ឋាន​បិទ​ខ្ទប់​នោះ អនុវត្តបាន​ក្នុង​កម្រិតណា​ដែរ លើ​វិធាន​ការបិទ​ខ្ទប់ ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩​នេះ​៕​

ពលរដ្ឋ​ក្នុង​តំបន់​ជាង​១៤​ម៉ឺន​គ្រួសារ ទទួលបាន​ស្បៀងអាហារ និង​អំណោយ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​
ពលរដ្ឋ​ក្នុង​តំបន់​ជាង​១៤​ម៉ឺន​គ្រួសារ ទទួលបាន​ស្បៀងអាហារ និង​អំណោយ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​
ពលរដ្ឋ​ក្នុង​តំបន់​ជាង​១៤​ម៉ឺន​គ្រួសារ ទទួលបាន​ស្បៀងអាហារ និង​អំណោយ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​
ពលរដ្ឋ​ក្នុង​តំបន់​ជាង​១៤​ម៉ឺន​គ្រួសារ ទទួលបាន​ស្បៀងអាហារ និង​អំណោយ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​
ពលរដ្ឋ​ក្នុង​តំបន់​ជាង​១៤​ម៉ឺន​គ្រួសារ ទទួលបាន​ស្បៀងអាហារ និង​អំណោយ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​
ពលរដ្ឋ​ក្នុង​តំបន់​ជាង​១៤​ម៉ឺន​គ្រួសារ ទទួលបាន​ស្បៀងអាហារ និង​អំណោយ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​
ពលរដ្ឋ​ក្នុង​តំបន់​ជាង​១៤​ម៉ឺន​គ្រួសារ ទទួលបាន​ស្បៀងអាហារ និង​អំណោយ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​

PLB Banner on article detail

អត្ថបទពេញនិយម