ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Online តាមរយ: Zoom Meeting

ថ្ងៃសុក្រ 30 មេសា 2021, 12:24

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា  ឆ្នាំ២០២១  វេលាម៉ោង០៨នឹង០០នាទី  លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Online តាមរយ: Zoom Meeting បូកសរុបរបាយការណ៍ប្រចាំខែមេសា ២០២១និងលើកទិសដៅអនុវត្តបន្ត ផ្សព្វផ្សាយណែនាំ អនុវត្តសេចក្ដីណែនាំលេខ ០១០សណន របស់អគ្គស្នងការនគរបាលជាតិ ស្ដីពីការអនុវត្តវិធានការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់ជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់ និងសេចក្ដីណែនាំរបស់ រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង២៤  និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុប 84នាក់ ។ ដោយ តាំង ហូ

ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Online តាមរយ: Zoom Meeting
ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Online តាមរយ: Zoom Meeting
ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Online តាមរយ: Zoom Meeting
ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Online តាមរយ: Zoom Meeting
ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Online តាមរយ: Zoom Meeting
ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Online តាមរយ: Zoom Meeting

PLB Banner on article detail