កសិករ​ប្រមូល​ផល​បន្លែ​ត្រសក់ទ្រើង​លក់ ​ខណ​:​ទីផ្សារ​តម្លៃ​មធ្យម​អាច​ទទួលយកបាន​ក្នុងពេល​ការរីក​រាល​កូ​វិដ​១៩

ថ្ងៃអង្គារ 27 មេសា 2021, 17:29

(​ប៉ៃលិន​) ៖ កសិករ​មួយ​គ្រួសារ បាននាំគ្នា​ប្រមូល​ផល បេះ​ផ្លែ​ត្រសក់ទ្រើង​លក់ អស់​រយ​:​ពេល​១០​ថ្ងៃ​មកហើយ ក្រោយពី​បាន​ត្រសក់​នេះ រយ​:​ពេល​ជាង​១​ខែ លុះ​ដុះ​លូតលាស់​ផ្កា​ផ្លែ ក៏​បេះយក​ទៅឱ្យ​ម៉ូយ​នៅ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ទោះបីជា​បញ្ហា​ជំងឺ​កូ​វីដ​-១៩ កំពុងតែ​កើតមាន​ផ្ទុះឡើង​នៅក្នុង​បណ្តា​ខេត្ត​នានា​មួយចំនួន ដូចជា ៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង និង​រាជធានី​ភ្នំពេញ ជាដើម តែ​មិនមាន​ការប៉ះពាល់​ដល់​ជីវភាព​ពួកគាត់​ប្រចាំថ្ងៃ​នោះទេ ។ 

 

​បើតាម​ការរៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ ហ៊ិ​ន នូ អាយុ​៥៦​ឆ្នាំ មាន​ប្រពន្ធ ឈ្មោះ ភាព រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ ថា ៖ រហូតមកដល់​ពេលនេះ គ្រួសារ​របស់គាត់ ចាប់ផ្តើម​ប្រមូល​ផល​បន្លែ​ត្រសក់ទ្រើង ក្រោយពី​ដាំ​បាន​រយ​:​ពេល​ជាង​១​ខែ នៅលើ​ផ្ទៃដី ដែល​បាន​ជួល​គេ នៅក្បែរ​ផ្ទះ​របស់ខ្លួន ។​

 

​ប្រភព​បន្តទៀតថា គាត់​បាន​ដាំ​បន្លែ​ត្រសក់ទ្រើង​នេះ​ចំនួន​២៨​រង ហើយក៏​មាន​ដាំ​សណ្តែកកួរ​ជាច្រើន​រង បន្តបន្ទាប់​ទៀត ក្រោយពី​ប្រមូល​ផល​បន្លែ​ត្រសក់​អស់ គាត់​ក៏​នឹង​ចាប់ផ្តើម​ប្រមូល​ផល​សណ្តែកកួរ ជា​បន្តបន្ទាប់​ដែរ ។​

 

​គាត់​ពិតជា​សប្បាយរីករាយ ដោយ​សង្កេតឃើញ​បន្លែ​ត្រសក់​របស់ខ្លួន​ក្នុង​ចំការ ដុះ​លូតលាស់​ល្អ និង​មាន​ផ្កា​ផ្លែ​ច្រើន អាច​បេះ​ផ្លែ​ក្នុង​១​ថ្ងៃ​ចាប់ពី​១៨០ ទៅ​២០០​គីឡូក្រាម ហើយ​ឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម​តម្លៃ​១០០០​ទៅ​១៥០០​រៀល ដែល​ពេលនេះ ក្នុង​១​ថ្ងៃ គាត់​អាច​រកប្រាក់​ចំណូល​បាន​ចាប់ពី​១០​ទៅ​១៥​ម៉ឺន​រៀល អាចយ​កមក​ដោះស្រាយ​សង​ជំពាក់​បំណុល​គេ មិន​ព្រួយបារម្ភ​នោះឡើយ ។

 

​គាត់​បញ្ជាក់ថា ការដាំ​បន្លែ​ត្រសក់​នេះ មិន​ប្រើ​ជីគីមី ឬ​បាញ់ថ្នាំ​កំចាត់​សត្វល្អិត​នោះឡើយ គឺ​គ្រាន់តែ​ប្រើ​ជីធម្មជាតិ និង បូមទឹក​ស្រោច​តែប៉ុណ្ណោះ លើកលែងតែ​ពេល​មាន​ភ្លៀង​ធ្លាក់​សើម​ដី ។ តែ​ពេលខ្លះ ក៏​ជួបនឹង​បញ្ហា​ភ្លៀង​ខ្លាំងពេក ប​បណ្តាលឱ្យ​រលួយ​ផ្កា និង​ដើម​ត្រសក់ ទទួលរង​នូវ​ការខូចខាត​អស់​ច្រើន​ដែរ ។ 

 

​ជួនកាល​ទៀត មាន​សត្វល្អិត លំបាក​ក្នុង​ថែទាំ​ដែរ ។ ម្យ៉ាងវិញទៀត ពួកគាត់​ក៏មាន​សំណូមពរ​ទៅខាង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ឱ្យ​ចុះទៅ​បង្រៀន​ណែនាំ ពី​វិធី​ថែទាំ និង​វិធី​កំចាត់​សត្វល្អិត ក៏ដូចជា​ធ្វើយ៉ាងណា ឱ្យទទួល​បាន​នូវ​ទិន្នផល​ខ្ពស់ ។ 

 

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ខាងលើ ក៏មាន​ការ​បន្លែ​ផ្សេងៗ​គ្នា​ដែរ ដោយ​អ្នកខ្លះ​ដាំ ស្ពៃ ខាត់ណា ជី ដើម​ខ្ទឹម ម្ទេស ត្រឡាច ល្ពៅ និង​បន្លែ​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​បេះ​លក់​យក​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ទោះបីជា​បញ្ហា​កូ​វីដ​១៩​កំពុង​វាយលុក​ប្រទេស​កម្ពុជា ៕​

កសិករ​ប្រមូល​ផល​បន្លែ​ត្រសក់ទ្រើង​លក់ ​ខណ​:​ទីផ្សារ​តម្លៃ​មធ្យម​អាច​ទទួលយកបាន​ក្នុងពេល​ការរីក​រាល​កូ​វិដ​១៩
កសិករ​ប្រមូល​ផល​បន្លែ​ត្រសក់ទ្រើង​លក់ ​ខណ​:​ទីផ្សារ​តម្លៃ​មធ្យម​អាច​ទទួលយកបាន​ក្នុងពេល​ការរីក​រាល​កូ​វិដ​១៩
កសិករ​ប្រមូល​ផល​បន្លែ​ត្រសក់ទ្រើង​លក់ ​ខណ​:​ទីផ្សារ​តម្លៃ​មធ្យម​អាច​ទទួលយកបាន​ក្នុងពេល​ការរីក​រាល​កូ​វិដ​១៩
កសិករ​ប្រមូល​ផល​បន្លែ​ត្រសក់ទ្រើង​លក់ ​ខណ​:​ទីផ្សារ​តម្លៃ​មធ្យម​អាច​ទទួលយកបាន​ក្នុងពេល​ការរីក​រាល​កូ​វិដ​១៩
កសិករ​ប្រមូល​ផល​បន្លែ​ត្រសក់ទ្រើង​លក់ ​ខណ​:​ទីផ្សារ​តម្លៃ​មធ្យម​អាច​ទទួលយកបាន​ក្នុងពេល​ការរីក​រាល​កូ​វិដ​១៩
កសិករ​ប្រមូល​ផល​បន្លែ​ត្រសក់ទ្រើង​លក់ ​ខណ​:​ទីផ្សារ​តម្លៃ​មធ្យម​អាច​ទទួលយកបាន​ក្នុងពេល​ការរីក​រាល​កូ​វិដ​១៩
កសិករ​ប្រមូល​ផល​បន្លែ​ត្រសក់ទ្រើង​លក់ ​ខណ​:​ទីផ្សារ​តម្លៃ​មធ្យម​អាច​ទទួលយកបាន​ក្នុងពេល​ការរីក​រាល​កូ​វិដ​១៩

PLB Banner on article detail