រដ្ឋបាល​ខេត្តសៀមរាប អនុញ្ញាតិ​ឱ្យ​បើក​ឡើងវិញ អាជីវកម្ម និង​ផ្ទះ ១៧​ទីតាំង 

ថ្ងៃអង្គារ 27 មេសា 2021, 15:40

​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​ការបើក​ចេញ​-​ចូល​ឡើងវិញ ទីតាំង​អាជីវ​កម្មដ្ឋាន និង​ផ្ទះ ចំនួន​១៧ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ នេះ​តទៅ បន្ទាប់ពី​បាន​បិទ​កាល​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​កន្លងមកនេះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ឈ្មោះ អ៊ឹង ខៃ​លី ភេទ​ប្រុស មុខរបរ​អ្នកលក់​គ្រឿងក្រអូប នៅ​ផ្សារ​ក្រោម រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប​។​

 

​រដ្ឋបាល​ខេត្តសៀមរាប បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តា​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣ ការពារ ៖ ត្រូវ​ពាក់​ម៉ាស់ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឬ​ជែ​ល និង​ត្រូវ​រក្សា​គម្លាត​សង្គម និង ៣​កុំ ៖ កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​-​ចូល កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា ៕ ដោយ តាំង ហូ​

រដ្ឋបាល​ខេត្តសៀមរាប អនុញ្ញាតិ​ឱ្យ​បើក​ឡើងវិញ អាជីវកម្ម និង​ផ្ទះ ១៧​ទីតាំង 
រដ្ឋបាល​ខេត្តសៀមរាប អនុញ្ញាតិ​ឱ្យ​បើក​ឡើងវិញ អាជីវកម្ម និង​ផ្ទះ ១៧​ទីតាំង 
រដ្ឋបាល​ខេត្តសៀមរាប អនុញ្ញាតិ​ឱ្យ​បើក​ឡើងវិញ អាជីវកម្ម និង​ផ្ទះ ១៧​ទីតាំង 

PLB Banner on article detail