​អាជ្ញាធរ​បាត់ដំបង​ព្រួយបារម្ភ​ព​ពលរដ្ឋ​ឆ្លង​ព្រំប្រទល់​តាមផ្លូវ​តូចៗ​គេចវេស​ការត្រួតពិនិត្យ​

ថ្ងៃអង្គារ 13 មេសា 2021, 11:5

​ខេត្តបាត់ដំបង​៖ អាជ្ញាធរខេត្ត​បាត់ដំបង បានបង្ហាញ​នូវ​ការព្រួយបារម្ភ ពី​បញ្ហា​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លួច​ឆ្លង​ព្រំប្រទល់​ខេត្ត​តាមផ្លូវ​តូចៗ​ក្នុងភូមិ​មិន​គោរព​តាម​បទបញ្ជា និង​ចូលរួម​អនុវត្ត​បម្រាម​គោចរ​របស់​រាជរដ្ឋាភិបាល បាន​គេចវេស​ការត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច តាមផ្លូវ​ជាតិ និង​ផ្លូវធំៗ ។​

នាឱកាស​នាំយក​សម្ភារ និង​សំណេះសំណាល​កងកម្លាំង​ការពារ​ព្រំដែន​ជាប់​ប្រទេស​ថៃ និង​សមត្ថកិច្ច​ប្រចាំ​តាម​ព្រំប្រទល់​ខេត្ត នៅ​រសៀល​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង មានប្រសាសន៍ថា នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ករណី​ពលរដ្ឋ​រស់នៅក្នុង​ក្រុង​បាត់ដំបង​មកពី​រាជធានី​ភ្នំពេញ​តាម​ម៉ូតូ ប៉ុន្តែ​មិន​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​នោះទេ គឺ​ធ្វើ​តាមផ្លូវ​តូចៗ​ឬ​តាម​វាលស្រែ ជាទី​តាំង​ដែល​គ្មាន​សមត្ថកិច្ច​ឈរជើង​ប្រចាំការ​ត្រួតពិនិត្យ ។​

ឯកឧត្តម​បាន​បន្តថា បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាច​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រោះ​ខ្លាច​ពួកគាត់​មកពី​តំបន់​នៃ​ការផ្ទុះ​ជំងឺ​នេះ ហើយ​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ ដូចនេះ​សូម​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​សមត្ថកិច្ច​ពិនិត្យ​ឲ្យ​បានច្បាស់លាស់ ហើយ​និង​រាយការណ៍​ឲ្យ​បាន​ឆាប់រហ័ស បើសិន​មាន​ករណីបែបនេះ​កើតឡើង​ទៀត ។​

 នឹង​មួយវិញទៀត បញ្ហា​ការឆ្លង​ដែន​របស់​ពល​រដ្ឋ​មកពី​ប្រទេស​ថៃ សមត្ថកិច្ច​ការពារ​ព្រំដែន​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត ព្រោះ​នា​រយៈពេល​ចុងក្រោយ​នេះ នៅ​ប្រទេស​ថៃ​កំពុងមាន​ការឆ្លង​រាលដាល​ច្រើន​នៃ​ជំងឺ​កូ​វីដ​-១៩​ក្នុង​សហគមន៍ ខណៈ​នៅ​កម្ពុជា​ក៏មាន​ការឆ្លង​ច្រើន​ករណី​ដែរនោះ ។​

ឯកឧត្តម ងួន រតនៈ បាន​សង្កត់ធ្ងន់ថា ទោះបី​ការឆ្លង​ដែន​របស់​ពល​ករ​មកពី​ថៃ តាម​ច្រក​ជាប់​ខេត្តបាត់ដំបង មានការ​ថយចុះ ហើយ​ពុំទាន់​រកឃើញ​ករណី​ថ្មី​នៃ​ពលករ ឬ​ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់​ពី​ដំណើរ​ឆ្លងដែន​របស់​ពួកគេ ពិសេស​នៅក្នុង​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នេះ មិនត្រូវ​ឲ្យ​មាន​អ្នកណាម្នាក់​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជាដាច់ខាត ។​

យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តបាត់ដំបង គិត​ត្រឹម​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ បាន​បង្ហាញថា អាជ្ញាធរខេត្ត​បាន​រកឃើញ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​អ្នក​មកពី​រាជធានី និង​បណ្ដា​ខេត្ត​ប្រឈម​រស់នៅក្នុង​ខេត្តបាត់ដំបង​មាន​ប្រមាណ​ជិត ៧០០​នាក់ ដោយ​ពួកគេ​ត្រូវបាន​យក​សំណាក​ទាំងអស់ និង​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ម្នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​ព្យាបាល​ជាសះស្បើយ​ហើយ ៕​

PLB Banner on article detail

អត្ថបទពេញនិយម