ផ្សារ​គោកធ្លក និង​ហាង​២​ទីតាំង នៅ​ក្រុង​សៀមរាប​បើក​ដំណើរការ​វិញ​ហើយ ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក

ថ្ងៃច័ន្ទ 12 មេសា 2021, 8:35

​បន្ទាប់ពី​ទទួលបាន​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប និង​ដោយមាន​ការឯកភាព​ពី​លោក​នួន ពុទ្ធា​រ៉ា ប្រធាន​គណៈបញ្ជាការ​ឯកភាព​នៃ​រដ្ឋបាល​ក្រុង​សៀមរាប នា​យប់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ លោក​ហ៊ា ហាវ  ចៅសង្កាត់​ស្វាយដង្គំ បាន​ដឹកនាំ​ក្រុមការងារ​នាំ​លិខិត​របស់​រដ្ឋបាល​ខេត្តសៀមរាប ទៅ​ជម្រាបជូន​ដល់​ម្ចាស់​ទីតាំង  នឹង​បើក​ទីតាំង​ហាង​លក់​គោដុត ហាង​កាហ្វេ​លឹ​ង្គ​១០០០ និង​ផ្សារ​គោកធ្លក  អោយ​ចេញចូល​ជាធម្មតា​វិញ  បន្ទាប់ពី​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។

 

​សូម​ជម្រាបជូន​ថា ទីតាំង​ខាងលើនេះ​ត្រូវបាន​បិទ  ដោយសារ​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ឈ្មោះ​ហ៊ឹម វ​ណ្ណះ  កាលពី​ថ្ងៃ​ទៅ​២៤ ខែមីនា​ឆ្នាំ​២០២១​កន្លងទៅ ។​

 

​ជាមួយគ្នានេះ​លោក​ចៅសង្កាត់​ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ទីតាំង និង​អ្នកអនុវត្ត​ការធ្វើ​ច​ត្ត​ឡី​ស​ក័​ទាំងអស់  ដែល​បាន​ចូលរួម​សហការ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​និង​រដ្ឋបាល​ខេត្តសៀមរាប ដែលជា​ចំណែក​ចូលរួម​ទប់ស្កាត់​មេរោគ​កូ​វិដ​១៩​កុំអោយ​ឆ្លង​ចូល​សហគមន៍​យើង និង​ដើម្បី​រក្សា​សុវត្ថិភាព​យើងទាំងអស់គ្នា​ផងដែរ​៕

​ដោយ តាំង ហូ​

ផ្សារ​គោកធ្លក និង​ហាង​២​ទីតាំង នៅ​ក្រុង​សៀមរាប​បើក​ដំណើរការ​វិញ​ហើយ ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក
ផ្សារ​គោកធ្លក និង​ហាង​២​ទីតាំង នៅ​ក្រុង​សៀមរាប​បើក​ដំណើរការ​វិញ​ហើយ ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក
ផ្សារ​គោកធ្លក និង​ហាង​២​ទីតាំង នៅ​ក្រុង​សៀមរាប​បើក​ដំណើរការ​វិញ​ហើយ ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក
ផ្សារ​គោកធ្លក និង​ហាង​២​ទីតាំង នៅ​ក្រុង​សៀមរាប​បើក​ដំណើរការ​វិញ​ហើយ ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក
ផ្សារ​គោកធ្លក និង​ហាង​២​ទីតាំង នៅ​ក្រុង​សៀមរាប​បើក​ដំណើរការ​វិញ​ហើយ ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក
ផ្សារ​គោកធ្លក និង​ហាង​២​ទីតាំង នៅ​ក្រុង​សៀមរាប​បើក​ដំណើរការ​វិញ​ហើយ ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក

PLB Banner on article detail

អត្ថបទពេញនិយម