ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ប៉ើង​ដំបូលផ្ទះ​ពលរដ្ឋ​១៣​ខ្នង នៅ​ស្រុក​សាលា​ក្រៅ​

ថ្ងៃអង្គារ 6 មេសា 2021, 14:15

​ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា មាន​ករណី​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់ក​ន្ទ្រា​ក់ បណ្តាលអោយ​ប៉ើង​ខូចខាត​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៣​ខ្នង ក្នុងនោះ​ធ្ងន់ធ្ងរ​១​ខ្នង ស្ថិតនៅក្នុង​ឃុំ​ចំនួន​៣​គឺ​ឃុំ​អូរអណ្តូង ឃុំ​សាលា​ក្រៅ និង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ហេតុការណ៍​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ប៉ើង​ដំបូល និង​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី រសៀល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ នៅ​ស្រុក​សាលា​ក្រៅ ។​

​ប្រភពព័ត៌មាន​ពី​លោក សៀ សុខុម អភិបាលរង​ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ឱ្យដឹងថា ៖ ផ្ទះ​ប្រជាពលរដ្ឋ ដែល​ទទួលរង​ការខូចខាត ដោយសារ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ទាំងបី​ឃុំ​នេះ​គឺ​៖ ទី​១. នៅ​ឃុំ​សាលា​ក្រៅ ត្រូវ​ខ្យល់​ប៉ើង​ដំបូលផ្ទះ ទទួលរង​ការខូចខាត​ចំនួន​៦​ខ្នង ទី​២.​នៅ​ឃុំ​អូរអណ្តូង ទទួលរង​ការខូចខាត​ចំនួន​០៤​ខ្នង និង​ទី​៣. ឃុំ​ស្ទឹងត្រង់ ទទួលរង​ការខូចខាត​ចំនួន​០៣​ខ្នង ។​

​លោក​បន្តទៀតថា មុនពេល​កើតហេតុ គេ​ឃើញ​មេឃ​ខ្មៅ​ងងឹត​លាយ​ដោយ​ខ្យល់​បក់បោក​មកពី​ទិស​ខាងលិច ហើយក៏​បង្ក​ទៅជា​ភ្លៀង​ធ្លាក់ មាន​ផ្គរ​រន្ទះ និង ក្លាយទៅជា​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ទាំងអស់​ខាងលើ​តែម្តង ។ លោក​បញ្ជាក់ទៀតថា ក្នុងចំណោម​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងអស់​ខាងលើ ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ រលំ​អស់​០១​ខ្នង ហើយ​បន្ទាប់ពី​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​រួច នៅ​រសៀល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ ក្រុមការងារ​នឹង​រៀបចំ​ស្បៀងអាហារ ដើម្បី​ផ្តល់ជូន​ជនរងគ្រោះ​ខាងលើ​ផងដែរ ៕

PLB Banner on article detail