រត់​ជាន់គ្នា​ក្នុង​ពិធីបុណ្យ​សាសនា នៅ​អ៊ីស្រាអែល ស្លាប់ និង​របួស​ជាង​១០០​នាក់​

ថ្ងៃសុក្រ 30 មេសា 2021, 11:45

​អ៊ីស្រាអែល​៖ មនុស្ស​រាប់សិប​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​ចលាចល​នៅឯ​ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយ ហើយ​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក ប៊ិន​ចា​មីន ណឺ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) បានចាត់ទុក​គ្រោះថ្នាក់​នេះ​ថា ជា “​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​” ។​


​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​បាន​រាយការណ៍​ថា ផ្នែក​មួយ​នៃ​កៅអីអង្គុយ​ក្នុង​ពហុ​កីឡដ្ឋាន​បាន​បាក់​រលំ នៅឯ​ពី​បុណ្យ​សាសនា​ជី្វ​ហ្វ Lag B'Omer នៅ​ភ្នំ Meron ស្ថិ​ន​នៅក្នុង​តំបន់ Galilee ។ ប៉ុន្តែ​ខាង​មន្ត្រី​អ៊ីស្រាអែល​សន្និដ្ឋាន​បឋម​ថា អ្នក​ដែល​បាន​ស្លាប់​អាច​បណ្ដាលមកពី​ថប់ដង្ហើម ឬ​រត់​ជាន់គ្នា ដោយសារ​តែមាន មនុស្ស​ជាច្រើន​ចូលរួម​ក្នុង​ពិធី​នេះ ។​

​បើតាម​ក្រុមគ្រូពេទ្យ​នោះ មនុស្ស​យ៉ាងហោច​១០៣​នាក់​បាន​រងរបួស ក្នុងនោះ​មាន​ជាច្រើន​នាក់​បាន​ស្លាប់ ។ ទូរទស្សន៍ Channel 12 TV ក៏បាន​បញ្ជាក់ដែរថា​មនុស្ស​៣៨​នាក់​បាន​ស្លាប់ ។ បច្ចុប្បន្ន​ប៉ូលិស​បាន​ចុះ​បិទ​ទីតាំង​កើតហេតុ និង​បង្គាប់​ឱ្យ​អ្នកចូលរួម​ទាំងអស់​ជ​ម្លៀ​ស​ខ្លួន​តាម​រថយន្ដក្រុង ខណៈ​ការស៊ើបអង្កេត​មួយ​កំពុង​ធ្វើឡើង ៕ ប្រភព​៖ CNA​

រត់​ជាន់គ្នា​ក្នុង​ពិធីបុណ្យ​សាសនា នៅ​អ៊ីស្រាអែល ស្លាប់ និង​របួស​ជាង​១០០​នាក់​
រត់​ជាន់គ្នា​ក្នុង​ពិធីបុណ្យ​សាសនា នៅ​អ៊ីស្រាអែល ស្លាប់ និង​របួស​ជាង​១០០​នាក់​
រត់​ជាន់គ្នា​ក្នុង​ពិធីបុណ្យ​សាសនា នៅ​អ៊ីស្រាអែល ស្លាប់ និង​របួស​ជាង​១០០​នាក់​

PLB Banner on article detail