ព្យុះ​ទី​ហ្វុ​ង​ថ្មី បោកបក់​ភាគ​ខាងកើត​ប្រទេស​ចិន​

ថ្ងៃច័ន្ទ 26 កក្កដា 2021, 8:34

​តំបន់ឆ្នេរ​ភាគ​ខាងកើត​ប្រទេស​ចិន បាន​លុបចោល​ជើងហោះហើរ ផ្អាក​បណ្តាញ​រថភ្លើង និង​បិទ​អាជីវកម្ម​ផ្សេងៗ ខណៈដែល​ព្យុះ​ទី​ហ្វុ​ង​ថ្មី​មួយទៀត​ឈ្មោះថា អ៉ី​ន​ហ្វា (In-Fa) បាន​បោកបក់​ទៅដល់ នា​រសៀល​ថ្ងៃអាទិត្យ​នេះ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​បណ្តាញ​ព័ត៌មាន​អាមេរិក CNN នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកក្កដា ឆ្នាំ​២០២១​។​

 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV ដោយ​ផ្អែកលើ​ប្រភពពី​រដ្ឋបាល​ឧតុនិយម​ចិន បាន​រាយការណ៍​ថា ព្យុះ​ទី​ហ្វុ​ង អ៉ី​ន​ហ្វា បាន​បោកបក់​ដល់​សង្កាត់​ពូ​ទូ (Putuo) នៃ​ទីក្រុង​ចូ​វសាន (Zhoushan) ដែលជា​កំពង់ផែ​សំខាន់​មួយ នៅ​ខេត្ត​ស៉ី​ជាំ​ង (Zhejiang) ភាគ​ខាងកើត​ប្រទេស​ចិន នា​រសៀល​ថ្ងៃអាទិត្យ​នេះ​។​

 

​បើតាម​អាជ្ញាធរ​ឧតុនិយម​ចិន ព្យុះ​ទី​ហ្វុ​ង អ៉ី​ន​ហ្វា កំពុងធ្វើដំណើរ​ក្នុង​ល្បឿន​១៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ខណៈ​កម្លាំង​ខ្យល់​បក់​របស់​វា គឺ​៣៨​ម៉ែត្រ​ក្នុង​មួយ​វិនាទី ឬ​ស្មើនឹង​ជិត​១៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ការ​ព្យាករ​បាន​បង្ហាញថា វា​នឹងធ្វើ​ដំណើរ​តាម​បណ្តោយ​ឆ្នេរ​ខេត្ត​ស៉ី​ជាំ​ង ឆ្ពោះទៅ​ភាគ​ខាងជើង ដោយ​ឆ្លងកាត់​ទីក្រុង​សៀង​ហៃ ហើយ​ទៅដល់​ខេត្ត​ជាំ​ង​ស៊ូ (Jiangsu) នៅ​ល្ងាច​ថ្ងៃអាទិត្យ​៕​

ព្យុះ​ទី​ហ្វុ​ង​ថ្មី បោកបក់​ភាគ​ខាងកើត​ប្រទេស​ចិន​
ព្យុះ​ទី​ហ្វុ​ង​ថ្មី បោកបក់​ភាគ​ខាងកើត​ប្រទេស​ចិន​
ព្យុះ​ទី​ហ្វុ​ង​ថ្មី បោកបក់​ភាគ​ខាងកើត​ប្រទេស​ចិន​
ព្យុះ​ទី​ហ្វុ​ង​ថ្មី បោកបក់​ភាគ​ខាងកើត​ប្រទេស​ចិន​
ព្យុះ​ទី​ហ្វុ​ង​ថ្មី បោកបក់​ភាគ​ខាងកើត​ប្រទេស​ចិន​

PLB Banner on article detail

អត្ថបទពេញនិយម