រញ្ជួយ​ដី ៧.០​រ៉ិ​ច​ទ័​រ នៅ​ហៃ​ទី ស្លាប់​ពលរដ្ឋ​ជាង​២​ពាន់​នាក់​

ថ្ងៃព្រហស្បតិ៍ 19 សីហា 2021, 14:53

​ចំនួន​មនុស្ស​ស្លាប់​បាន​លោត​ឡើង​យ៉ាងគំហុក​ដល់ ២,១៨៩​នាក់ និង​ជាង ១២,០០០​នាក់​ទៀត​រងរបួស ក្រោយ​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ៧.២​រ៉ិ​ច​ទ័​រ វាយប្រហារ​ភាគ​និរតី​ប្រទេស​ហៃ​ទី កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ ដកស្រង់​របាយការណ៍​ចេញពី ទីភ្នាក់ងារ​ការពារ​ស៊ីវិល (CPA) នៃ​ប្រទេស​ហៃ​ទី នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែសីហា ឆ្នាំ​២០២១​។​

 

​គិត​ត្រឹម​ពេលនេះ ការជីក​កកាយ​នៅតាម​គំនរ​អគារ​បាក់បែក នៅតែ​កំពុង​បន្ត​នៅឡើយ ដើម្បី​ស្វែងរក​មនុស្ស​បាត់​ខ្លួន​។ នេះ​ជា​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​បំផុត​មួយទៀត ដែល​បានធ្វើ​ឲ្យ​លំនៅឋាន​ប្រជាជន និង​អគារ​សាធារណៈ​នានា រង​ការបំផ្លិចបំផ្លាញ​យ៉ាងដំណំ ព្រមទាំង​បានធ្វើ​ឲ្យ​បណ្តាញ​ទ្រទ្រង់​មន្ទីរពេទ្យ នៃ​ប្រទេស​ដី​កោះ​មួយ​នេះ​ដួលរលំ​ផងដែរ​។​

 

​គួររំលឹកថា អ្វីដែល​ពិភពលោក​ទាំងមូល​ចងចាំ​មិន​ភ្លេច នោះ​គឺ​រដ្ឋធានី​ព័រ​អូ​ព្រី​ន នៃ​ប្រទេស​ហៃ​ទី បានទទួល​រងគ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ៧.០​រ៉ិ​ច​ទ័​រ កាលពី​ខែមករា ឆ្នាំ​២០១០ ដែល​បានសម្លាប់​មនុស្ស​រហូត​ដល់​ជាង ២០០,០០០​នាក់ ហើយ​ពិតជា​សោកនាដកម្ម​ដ៏​ធំធេង បង្កឡើង​គ្រោះធម្មជាតិ​រញ្ជួយ​ដី នៅក្នុង​ប្រទេស​ក្រីក្រ​ដែលមាន​ប្រជាជន​ជាង ១០​លាន​នាក់​មួយ​នេះ​៕

 

រញ្ជួយ​ដី ៧.០​រ៉ិ​ច​ទ័​រ នៅ​ហៃ​ទី ស្លាប់​ពលរដ្ឋ​ជាង​២​ពាន់​នាក់​
រញ្ជួយ​ដី ៧.០​រ៉ិ​ច​ទ័​រ នៅ​ហៃ​ទី ស្លាប់​ពលរដ្ឋ​ជាង​២​ពាន់​នាក់​
រញ្ជួយ​ដី ៧.០​រ៉ិ​ច​ទ័​រ នៅ​ហៃ​ទី ស្លាប់​ពលរដ្ឋ​ជាង​២​ពាន់​នាក់​
រញ្ជួយ​ដី ៧.០​រ៉ិ​ច​ទ័​រ នៅ​ហៃ​ទី ស្លាប់​ពលរដ្ឋ​ជាង​២​ពាន់​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម