ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ គាំទ្រ​ដោយ ASPIRE ប្រមូល​ផល​បាន​ ៨០០​គីឡូក្រាម​

ថ្ងៃអង្គារ 23 មីនា 2021, 11:20

​ខេត្តបាត់ដំបង​៖ លោកស្រី លុច យ៉ាន ជា​កសិករ​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​មួយ​ក្នុងចំណោម​កសិករ​ជាច្រើន​នាក់​ផ្សេងទៀត​ដែល​ទទួលបាន​ការគាំទ្រ​ពី​កម្មវិធី ASPIRE ស្ថិតនៅ​ភូមិ​សំរោង​ស្នោ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

 

​នៅពេល​ក្រុមការងារ​កម្មវិធី​ASPIRE ប្រចាំខេត្ត​បាត់ដំបង​បាន​ចុះ​ជួប​កសិករ​ដើម្បី​ផ្តល់​ការណែនាំ​និង​បណ្តុះបណ្តាល​បន្ថែម​ពី​បច្ចេកទេស​កសិកម្ម លោកស្រី លុច យ៉ាន បាន​ប្រាប់​ឲ្យ​ដឹងថា​ថ្មីៗ​នេះ​លោកស្រី​ទើបតែ​ប្រមូល​ផល​បន្លែ​ខាត់ណា​ដើម​ពីក្នុងផ្ទះ​សំណាញ់​បាន​ចំនួន ៥០០​គ​.​ក្រ​ទៅ​៨០០​គ​.​ក្រ ហើយ​អាច​លក់​ថ្លៃ​បាន​ពី​២៥០០៛ ទៅ ៤០០០៛ ក្នុង​១​គ​.​ក្រ យោងតាម​តម្លៃប្រែប្រួល​ក្នុង​ទីផ្សារ​។​

 

​ក្រុម​ការ​នៃ​កម្មវិធី ASPIRE  ដែលមាន​ការចូលរួម​ពី​សំណាក់​ប្រធានការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ បាន​ណែនាំ​ទៅដល់​កសិករ​នូវ​គោលការណ៍​/​បច្ចេកទេស​ដាំ​បន្លែ​សុវត្ថិភាព​មាន​ដូចខាងក្រោម​៖


១.​គ្រោះថ្នាក់​និង ប្រភព​នៃ​ភាពកខ្វក់​
  •​គ្រោះថ្នាក់​ដោយសារ​គីមី​
  •​គ្រោះថ្នាក់​ដោយសារ​ជីវសាស្ត្រ​
  •​គ្រោះថ្នាក់​ដោយសារ​រូបសាស្ត្រ​
២.​តម្រូវការ​ការអនុវត្ត​ន៍​កសិកម្ម​ល្អ ដើម្បី​គ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ​
  •​ប្រវត្តិ និង​ការ​គ្រប់​គ្រង់​ទីកន្លែង​
  •​បំណែក​ពូជ​ដំណាំ​
  •​ជី និង​សារធាតុ​បន្ថែម​ដាក់​ក្នុង​ដី​
  •​ទឹក​
  •​សារធាតុ​គីមី​
  •​ការប្រមូល​ផល និង​ការលើកដាក់​កសិផល​
  •​ការរក​ឲ្យ​ឃើញ និង​ការ​ប្រមូលយក​មកវិញ​
  •​ការបណ្តុះបណ្តាល​
  •​ឯកសារ និង​កត់ត្រា​
  •​ការពិនិត្យ​មើល​ការអនុវត្តន៍​កសិកម្ម​ល្អ​
៣.​ប​ញ្ចី​ផ្ទៀងផ្ទាត់​សម្រាប់​វាយតម្លៃ​ដោយ​ខ្លួនឯង​
៤.​ឧ​ទារ​ហណ៍​នៃ​ឯកសារ និង​កំណត់ត្រា​

ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ គាំទ្រ​ដោយ ASPIRE ប្រមូល​ផល​បាន​ ៨០០​គីឡូក្រាម​
ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ គាំទ្រ​ដោយ ASPIRE ប្រមូល​ផល​បាន​ ៨០០​គីឡូក្រាម​

PLB Banner on article detail