សប្បុរសជន​រួមគ្នា​ស្តា​រពើក​នៅក្នុង​ក​សិន្ធុ​ក្រុង​អង្គរធំ​ដើម្បី​លើក​តម្លៃ​ និង​ជា​ប្រយោជន៍​ដល់​កិច្ចការ​អភិរក្ស​

ថ្ងៃច័ន្ទ 15 មីនា 2021, 8:20

​ក្នុងឱកាស​ប្រារព្ធ​ពិធី​ប្រុង​ពលី​ជួសជុល​ខ្លោងទ្វារ​តា​កាវ​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងមក ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ដោយ​មើលឃើញ​ពី​ស្ថានភាព​ក្រាស់ឃ្មឹក​នៃ​ពើក​ដុះ​ក្នុង​ក​សិន្ធុ​អង្គរធំ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​និង​លោកជំទាវ​ឧកញ៉ា នាងវិសាខា អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ កិ​តិ្ត​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន និង​គៀងគរ​សប្បុរសជន​នានា​ដើម្បី​រួមចំណែក​ស្តា​រពើក​នៅក្នុង​ក​សិន្ធុ​អង្គរធំ ទុកជា​ប្រយោជន៍​ដល់​កិច្ចការ​អភិរក្ស​។

​ក្នុងឱកាស​នោះ​និង​ជា​បន្ត​បន្ទាប់មកទៀត ក៏មាន​ការចូលរួម​បរិច្ចាគ​បន្ថែម​ពី​សម្តេចព្រះសង្ឃរាជ ព្រះគ្រូ​ចៅអធិការ​វត្ត ឯកឧត្តម លោកជំទាវ និង​សប្បុរសជន​ជាច្រើន​អង្គ​/​នាក់ បាន​ចូលរួម​យ៉ាង​ផុសផុល​។​

​ដំណើរការ​ស្តារ​ពើក​នេះ នឹង​ចាប់​ផ្តើមឡើង​នាពេល​ឆាប់ៗ​ខាងមុខ​។ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​សូម​ថ្លែងអំណរគុណ​ព្រះ​គុណ​និង​អរគុណ​ចំពោះ​សម្តេចព្រះសង្ឃរាជ ព្រះចៅអធិការ​វត្ត​គ្រប់​ព្រះអង្គ ឯកឧត្តម លោកជំទាវ និង​សប្បុរសជន​ទាំងអស់​ដែល​បាន​គិតគូរ​លះបង់​ធនធាន​ខ្លួន​ដោយ​សេចក្តី​រីករាយ ជ្រះថ្លា ដើម្បី​រួមចំណែក​ស្តា​រពើក​ក្នុង​ក​សិន្ធុ​អង្គរធំ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការលើកតម្លៃ​និង​ជា​ប្រយោជន៍​ដល់​កិច្ចការ​អភិរក្ស​ផង ពិសេស គឺ​សម្រួល​ចរន្តទឹក​ក្នុង​ក​សិន្ធុ​អង្គរធំ​បានល្អ​ប្រសើរ​៕​ដោយ តាំង ហូ​

PLB Banner on article detail

អត្ថបទពេញនិយម