រួមគ្នា​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩

ថ្ងៃសុក្រ 12 មីនា 2021, 9:33

​ខេត្ត​សៀម​រា​ប៖ ដើម្បី​អនុវត្ត​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន  បាន​យកចិត្តទុកដាក់​ខ្ពស់ អំពី​សុខ​មា​ភាព​របស់​ប្រជាពលរដ្ឋ ក្នុងពេលដែល​ពិភពលោក​បាន​ជួប​នូវ​វិបត្តិ​កូ​វិដ​១៩ សំខាន់​នោះ​ក្នុង​ព្រឹត្តិការណ៍ ២០​កុ​ម្ភះ  ដែល​បានធ្វើ​ឲ្យ​មាន​ការឆ្លង​រាលដាល​ជា​សហគមន៍ ។  កត្តា​នេះហើយ​អាជ្ញាធរ​ខេត្តសៀមរាប ឯកឧត្តម ទៀ សីហា ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បា​នប​ង្កើ​ក្រុមការងារ​ចម្រុះ​ខេត្ត ធ្វើការ​ពិនិត្យ អំពី​ស្ថានភាព​ប្រជាពលរដ្ឋ​ចូលមក​កាន់​ខេត្តសៀមរាប តាមផ្លូវ​ជាតិ​លេខ​៦ ចំណុច​ព្រំប្រទល់​ខេត្តកំពង់ធំ និង ខេត្តសៀមរាប  ហើយ​មកដល់​ព្រឹក​ថ្ងៃទី​១១ មីនា ឆ្នាំ​២០២១​នេះ ឃើញថា​អ្នកដំណើរ​តាម​រថយន្ត ផ្ទាល់ខ្លួន និង រថយន្ត​ឈ្មួ​ល រថយន្តក្រុង​មានការ​ថយចុះ​ជាមុន បន្ទាប់ពី​អាជ្ញាធរ​ត្រួតពិនិត្យ​សុខភាព​បឋម​នៅ​ព្រំប្រទល់​ខេត្ត ។​

 

​តាម​ការបញ្ជាក់​របស់​លោក ចឹក គឹម​ជុន នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប និង លោក ពៅ ប៊ុនធឿន ប្រធាន គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​បាន​ប្រចាំការ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព​បឋម​នៅ​ព្រំប្រទល់​ខេត្តសៀមរាប​ជាមួយ​ខេត្ត​កំពង់ បាន​ឲ្យ​ដឹង​នៅ ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២១​នេះ​ថា នៅក្នុង​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៩​ដល់ទី​១០​ខែមីនា​ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​កម្លាំងចម្រុះ មក​ប្រចាំការ​ត្រួតពិនិត្យ​សុខភាព​បឋម​សម្រាប់​ប្រជាពលរដ្ឋ ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ចូលមក​ខេត្តសៀមរាប​នៅ​ព្រំប្រទល់​ខេត្តសៀមរាប​ជាមួយ​ខេត្តកំពង់ធំ គឺ​បាន​ចំនួន​២​ពាន់​៧៣១​នាក់ ក្នុង​នោះបាន​ស្កែ​ន QR Code Stop COVID-19 បាន​ចំនួន​៧៣៩​នាក់​។ ក្នុង​ប្រជាពលរដ្ឋ​ទាំងនេះ មិនទាន់​ឃើញ​មាន​ជនណាម្នាក់​សង្ស័យ​ពាក់ព័ន្ធ​កូ​វិដ​១៩ ហើយ​ត្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ន​នៅឡើយ​ទេ ។

 

លោក​បាន​បញ្ជាក់ថា សម្រាប់​ថ្ងៃទី​១១​ខែមីនា​នេះ គិត​ត្រឹម​រសៀល​ថ្ងៃទី​១១​នេះ ស្ថានភាព​ប្រជាពលរដ្ឋ​ចូលមក​ខេត្តសៀមរាប  តាមផ្លូវ​ជាតិ​លេខ​៦ តាម​ចក្រ​មកពី​ខេត្តកំពង់ធំ​មានការ​ថយចុះ​ជាង​មុន កត្តា​ទាំងនេះ​អាច​បណ្តាលមកពី​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ជាង​មុន ហើយ​មិន​ហាន​ចេញ​ដើរ ដោយសារ​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វិដ​កាន់តែខ្លាំង​នៅ​កម្ពុជា ។​

 

​ជាមួយគ្នានេះដែរ លោក​ទាំងពីរ​ក្នុងនាម​អាជ្ញាធរ​ខេត្ដ​សៀមរាប ក៏​សូម​ឲ្យ​បងប្អូន​ធ្វើដំណើរ​ឆ្លងកាត់​ចំណុច​នេះ សូម​ចូលរួម​អនុវត្តន៍ តាម​ការណែនាំ​របស់​ក្រុមការងារ​ដែល​ប្រចាំការ​នៅ​ទីនោះ ព្រមទាំង​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​រាល់​ការធ្វើដំណើរ​របស់​បង​ប្អូន ក្នុង​គោល ដៅ​រួមគ្នា​បង្កា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩  ។ ដូច្នេះ​ចូល​ជនរួមជាតិ​ទាំងអស់​ត្រូវ​ចងចាំ​ថា កូ​វិដ​មិន​ភ្លេច​យើង​ទេ មានតែ​យើង​ទេ​ភ្លេច​កូ​វិដ ។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៩​ខែមីនា​ឆ្នាំ​២០២១ ឯក​ត្ត​ម ទៀ សីហា ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​ដាក់ចេញ​វិធានការ​ត្រួតពិនិត្យ​សុខភាព​បឋម​នេះ នៅ​ចំណុច​ព្រំប្រទល់​ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ ក្នុងករណី​នេះដែរ​ចំណោះ​រថយន្ត​ដឹកទំនិញ និង ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​ឆ្លងកាត់​បានជា​ធម្មតា ដោយ​មិនមាន​ការហាមឃាត់​នោះឡើយ  ដោយ​គ្រាន់តែ​មានការ​ត្រួតពិនិត្យ​សុខភាព​បឋម  ដោយ​មិនបាន​តម្រូវ​ឲ្យ ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក លើកលែង​តែមាន​ករណី​សង្ស័យ​តែប៉ុណ្ណោះ ។ ក្នុងនោះ​ក្រុមការងារ​ក៏បាន​ដាក់​ដំណើរ​ត្រួតពិនិត្យ​សុខភាព​បឋម និង ស្រង់​ស្ថិតិ នៅ​ចំណុច​ព្រំប្រទល់​នេះ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ព្រម​ណែនាំ​ឲ្យ​បងប្អូន​អនុវត្ត​ការ​ស្កែ​ន QR Code Stop COVID-19 “​ទប់ស្កាត់ ជំងឺ​កូន​វីដ​១៩”​ផងដែរ ៕​ដោយ​តាំង ហូ​

រួមគ្នា​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩
រួមគ្នា​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩
រួមគ្នា​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩
រួមគ្នា​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩
រួមគ្នា​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩
រួមគ្នា​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម