​រដ្ឋបាលខេត្ត​ប៉ៃលិន ចេញ​សេចក្តីណែនាំ ឱ្យ​ផ្អាក​បណ្តោះអាសន្ន​ពិធី​រៀបការ បុណ្យទាន ក្លឹប​កម្សាន្ត​កន្លែង​ហាត់ប្រាណ ការជួបជុំ​ផ្សេងៗ

ថ្ងៃសុក្រ 12 មីនា 2021, 8:44

(​ប៉ៃលិន​) ៖ សេចក្តីណែនាំ​របស់​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន លេខ ០០៧/២១ ស​ណន ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​រា​ជ រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ។ ដូច្នេះ យើង​រាល់គ្នា ត្រូវតែ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​រក្សា ការពារ​ខ្លួន​ពី​មេរោគ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ ខណ​:​កំពុងតែ​មានការ​ផ្ទុះឡើង​ក្នុងប្រទេស​កម្ពុជា ។

ប្រភពព័ត៌មាន​នៅក្នុង​លិខិត​ណែនាំ បានឱ្យដឹងថា ៖ ក្នុងការ​ចូលរួម​អនុវត្តតាម​គោលការណ៍ ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាល​ដាន​មេរោគ​កូ​វីដ​-១៩ ក្នុង​សហគមន៍ នោះ​រដ្ឋបាលខេត្ត សូម​ធ្វើ​ការណែនាំ​ដល់​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល ក្រុង ស្រុក និង​សាធារណជន​ទាំងអស់ នៅក្នុង​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ដូចខាងក្រោម ៖
១. ត្រូវ​ផ្អាក​រាល់​ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​) ក្លឹប​ហាត់ប្រាណ ការរៀប​អាពាហ៍ពិពាហ៍ បុណ្យទាន ការជួបជុំ ឬ​ការប្រមូល​ផ្តុំគ្នា​កុះករ នៅ​គ្រប់​ទីកន្លែង ក្នុងករណី​មិនចាំបាច់ ជា​បណ្តោះអាសន្ន ។
២. ត្រូវ​ផ្អាក​រាល់​កិច្ចប្រជុំ សិក្ខាសាលា និង វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ។
៣. គ្រប់​ច្រក ចេញ​-​ចូល នៅ​មន្ទីរ អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី ត្រូវ​ចាត់​ឱ្យ មាន មន្ត្រី​ធ្វើការ​វាស់​កម្តៅ បាញ់​អាល់កុល និង​ត្រូវធ្វើ​ការតាមដាន​ពី​សុខភាព​របស់​មន្ត្រី ដែល​មក​បំពេញការងា​រ ឱ្យបាន​ហ្មត់ចត់ ព្រមទាំង​ចូលរួម​អនុវត្ត​ការ​ស្គេ​ន QR Code «​ទប់ស្កាត់​កូ​វីដ​-១៩» នៅតាម​ច្រកចេញចូល សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ។​

 

៤. ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (៣​ការពារ ៣​កុំ​) ។

 

សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ក៍បាន ណែនាំ​ដល់ អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវការ​គ្រប់គ្រង និង​រឹតបន្តឹង​បងប្អូន​ប្រជាពលរដ្ឋ ប្រសិនបើ​មាន​ករណី​សង្ស័យ​ពាក់ព័ន្ធ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ សូម​ធ្វើការ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន ឬ​មណ្ឌល​សុខភាព ដែល​នៅក្បែរ​លំនៅឋាន​របស់ខ្លួន​ផងដែរ ។

 

លិខិតបញ្ជាក់​ទៀតថា ទទួលបាន​សេចក្តីណែនាំ​នេះ សូម​អាជ្ញាធរ ដែល​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល ក្រុង ស្រុក និង សាធារណជន​ទាំងអស់ នៅក្នុង​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ៕​

​រដ្ឋបាលខេត្ត​ប៉ៃលិន ចេញ​សេចក្តីណែនាំ ឱ្យ​ផ្អាក​បណ្តោះអាសន្ន​ពិធី​រៀបការ បុណ្យទាន ក្លឹប​កម្សាន្ត​កន្លែង​ហាត់ប្រាណ ការជួបជុំ​ផ្សេងៗ
​រដ្ឋបាលខេត្ត​ប៉ៃលិន ចេញ​សេចក្តីណែនាំ ឱ្យ​ផ្អាក​បណ្តោះអាសន្ន​ពិធី​រៀបការ បុណ្យទាន ក្លឹប​កម្សាន្ត​កន្លែង​ហាត់ប្រាណ ការជួបជុំ​ផ្សេងៗ

PLB Banner on article detail

អត្ថបទពេញនិយម