អាជ្ញាធរ​បាត់ដំបង យក​សាលារៀន​ជាង​២០ ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​

ថ្ងៃព្រហស្បតិ៍ 11 មីនា 2021, 9:42

​ខេត្តបាត់ដំបង​៖ ខណៈ​កំណើន​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ មាន​លំនៅដ្ឋាន​នៅក្នុង​ខេត្តបាត់ដំបង​កាន់តែច្រើន ពិសេស​ពលករ​ទើប​ដឹក​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​ជាប់​ព្រំដែន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អាជ្ញាធរខេត្ត​បាន​សម្រេចយក​សាលារៀន​សរុប​ចំនួន ២២​កន្លែង ដើម្បី​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ទាំងអស់​នោះ ។

​លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា បាន​ឲ្យ​ដឹងថា អគារសិក្សារ​ត្រូវយក​ជា​កន្លែង​សម្រាក​របស់​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក មាន​ចំនួន​សរុប ៤២​អគារ និង ៣១៦​បន្ទប់ ដែល​ស្មើនឹង​សិស្សានុសិស្ស​ចំនួន ១១ ៧៤៤​នាក់ ស្រី ៥៨៦៧​នាក់ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន ៤២២​នាក់ ស្រី​២០៨​នាក់ ហើយ​សម្រាប់​ការយក​សាលា​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ តាម​ក្រុង​-​ស្រុក​យក​មួយ​សាលា ប៉ុន្តែ​មានស្រុក​ខ្លះ​ក៏​យក​ដល់​២​សាលា ។​

​លោក​បាន​បន្តថា ពាក់ព័ន្ធ​នឹង​ការយក​សាលារៀន​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត និង​មន្ទីរអប់រំ​ខេត្ត រួមជាមួយ​អាជ្ញាធរ​តាម​បណ្ដា​ក្រុង​ស្រុក បាន​ស្វែងរក​ទីតាំង​បណ្ដោះអាសន្ន​នៅក្បែរនោះ មាន​សាលារៀន​ក្បែរ​គ្នា អគារ​រដ្ឋបាល​របស់​រដ្ឋ អគារ​ឯកជន ផ្ទះសម្បែង​របស់​ពលរ​ដ្ឋ ផ្ទះ​គ្រូ​ជាដើម ដើម្បី​ពិនិត្យ​លទ្ធភាព​ឲ្យ​ពួកគេ​បាន​រៀន​ជា​បណ្ដោះអាសន្ន ។

​លោក យី សុង​គី បាន​បញ្ជាក់ថា ដោយសារ​មានការ​បន្ទាន់​ពេក មាន​សាលា​មួយចំនួន​តូច​ត្រូវ​ផ្អាក​មួយរយៈ​សិន ដើម្បី​មន្ទីរ និង​អាជ្ញាធរខេត្ត​រក​កន្លែង​សម្រាប់​ឲ្យ​សិស្ស​បាន​រៀនសូត្រ ប៉ុន្តែ​បើ​ការយក​សាលា​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតែ​អូសបន្លាយ​យូរ គឺ​តម្រូវ​ឲ្យ​ពួកគេ​រៀន​កន្លែង​ផ្សេង​បណ្ដោះអាសន្ន​បន្តទៀត ឬ​រៀន​តាមបែប បណ្ដុំ និង​រៀន​តាម​អន​ឡាញ ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានអនុញ្ញាត ។​

​ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​ស្រុក​មួយចំនួន នៅ​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ជំរុញ​ដល់​អាជ្ញាធរ សហការ​ជាមួយ​កងកម្លាំង​ធ្វើយ៉ាងណា​រឹតបន្ដឹង​ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពលករ​ទាំងអស់​នោះ ដោយ​អប់រំ​ពួកគេ​ឲ្យ​យល់ដឹង និង​ការចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការផាកពិន័យ ។​

​ចំពោះ​កន្លែង​ច​ត្តា​ឡី​ស័ក​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​រៀបចំ​នូវ​បង្គន់​អនាម័យ ភ្លើងអគ្គិសនី​ឲ្យ​បានល្អ សម្រាប់​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រើប្រាស់ និង​រៀបចំ​របប​អាហារ​ឲ្យ​បាន​គ្រប់គ្នា ដោយ​ក្នុងដំណាក់កាល​កម្ពុជា​កំពុង​ជួប​បញ្ហា​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​នេះ សមត្ថកិច្ច​ការពារ​ព្រំដែន​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ពី​ការ​លួច​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ​ដែ​ល​ជឿ​តាម​ការ​ញុះញង់​របស់​ពួក​មេខ្យល់​ហើយ​គេចវេស​ការធ្វើ​ច​ត្តា​ឡី​ស័ក ។​

​នៅក្នុង​របាយការណ៍រ​បស់​រដ្ឋបាល​ខេត្តបាត់ដំបង បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​៧ ខែ​មិនា អាជ្ញាធរខេត្ត​បាត់ដំបង បាន​បញ្ជូន​ពលករ​កំ​ពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល ស្រុក​កំរៀង ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ទៅតាម​មូលដ្ឋាន​នានា​ក្នុង​រាជធានី​ខេត្ត​ជាង​៩០០​នាក់ និង​ពលករ​មាន​លំនៅដ្ឋាន​ក្នុង​ខេត្តបាត់ដំបង​ត្រូវបាន​ដឹក​ពី​ខេត្តបន្ទាយមានជ័យ ប៉ៃលិន និង​ឧ​ត្ត​រ​មានជ័យ ជាង ១៣២១​នាក់ ៕​

PLB Banner on article detail

អត្ថបទពេញនិយម