ផ្លូវ​កៅស៊ូ​មួយ​ខ្សែ នៅ​ក្រុង​បាត់ដំបង ត្រូវបាន​ជួសជុល​ឡើងវិញ ក្រោយ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

ថ្ងៃព្រហស្បតិ៍ 11 មីនា 2021, 8:42

​ខេត្តបាត់ដំបង​! ក្រោយពី​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​ជន់​លិច​ស្ទើរ​ទូទាំង​២៥​ខេត្ត​ក្រុង និង​រាជធានី​កាលពី​អំឡុង​ចុងឆ្នាំ​២០២០​កន្លងទៅ​បានធ្វើអោយ​ហេ​ដ្ឋា​រចនាសម្ព័ន​ជាច្រើន​មាន​ទាំង ផ្លូវ ស្ពាន ប្រឡាយ និង​លូ បាន​រង​ការខូចខាត​អស់​ជាច្រើន​ខ្សែ ហើយ​ក្នុងនោះ​អាជ្ញាធរ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក៏បាន​ឆ្លើយតប​ភ្លាមៗ​ដោយបាន​ធ្វើការ​ជួសជុល​និង​ស្ថាបនា​ជា​បន្តបន្ទាប់​។​

 

​ដោយឡែក​សម្រាប់​ខេត្តបាត់ដំបង​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម ងួន រតនៈ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​បាត់ដំបង លោក​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ទៅលើ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយបាន​ចុះ​ដោះស្រាយ​ភ្លាមៗ​រាល់​ការលំបាក​ផ្សេងៗ​ជាពិសេស​បញ្ហា​ផ្លូវថ្នល់​នេះ​តែម្តង ដែល​កន្លងមក​លោក​បាន​ដាក់​ផែនការ​គ្រប់​ឃុំ​ស្រុក​ធ្វើ​ការចុះពិនិត្យ​និង​ជួសជុល​កែលម្អរ​ឡើងវិញ​ជា​បន្តបន្ទាប់​មាន​ទាំង​ផ្លូវ​ក្រាល​កៅស៊ូ ផ្លូវ​បេតុង និង​ផ្លូវដី​គ្រួស​ក្រហម​ផងដែរ​។​

 

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០២១​នេះ ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម​អភិបាលខេត្ត មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ដែលមាន​ឯកឧត្តម ព្រួយ រិ​ទ្ធ​ថា ជា​ប្រធាន លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ស្ថាបនា​កែលម្អរ​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ប្រវែង ៦៥០​ម៉ែត្រ​និង​ទទឹង ១០​ម៉ែត្រ​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក​នៅ​បណ្តោយ​ផ្លូវ​លេខ​១៣៥ ចាប់ពី​ចំណុច​ផ្លូវបំបែក​ផ្លូវ​លេខ​៣ ត​ភ្ជាប់​ទៅ​ផ្លូវបំបែក​ផ្លូវ​លេខ​៤ ស្ថិតក្នុង​ភូមិសាស្ត្រ​កណ្តាល​ក្រុង​បាត់ដំបង ដែល​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​ខេត្ត​។​

 

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​នា​ថ្ងៃ​នេះដែរ ឯកឧត្តម ព្រួញ រិ​ទ្ធ​ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន លោក​បាន​បញ្ជាក់ថា ទន្ទឹម​និង​ការស្ថាបនា​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​នេះដែរ ខាង​មន្ទីរ​ក៏បាន​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី​ក្រៅ​គម្រោង​នៅ​អម​ផ្លូវ​ផងដែរ​ជូន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​សម្រួល​កាត់បន្ថយ​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង ហើយ​ជាមួយគ្នានេះ​ឯកឧត្តម​ប្រធាន​ក៏បាន​សំណូមពរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ទាំងអស់ សូម​មានការ​អធ្យាស្រ័យ​និង​ចូល​រួមជាមួយ​ក្រុមការងា​រ ព្រោះ​កាលណា​យើង​អភិវឌ្ឍន៍​ទីកន្លែង​ណាមួយ​គឺ​តែងតែមាន​ការប៉ះពាល់​ប​ន្តិ​ច​បន្តួច​ជៀស​មិន​ផុត​នោះទេ ហើយ​ក្នុងនោះ​យើង​ឃើញថា​ប្រជាពលរដ្ឋ​ទាំងអស់នោះ​មិនមាន​ការខឹង​សម្បា​អ្វី​នោះទេ ថែមទាំង​មានការ​ត្រេកអរ​ព្រមទាំង​បាន​សហការ​ដោយបាន​ធ្វើការ​រុះរើ​រប​ង​និង​សាប​ខាងមុខផ្ទះ​ដោយ​ខ្លួនឯង​ផងដែរ​។​

 

ផ្លូវ​កៅស៊ូ​មួយ​ខ្សែ នៅ​ក្រុង​បាត់ដំបង ត្រូវបាន​ជួសជុល​ឡើងវិញ ក្រោយ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​
ផ្លូវ​កៅស៊ូ​មួយ​ខ្សែ នៅ​ក្រុង​បាត់ដំបង ត្រូវបាន​ជួសជុល​ឡើងវិញ ក្រោយ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

PLB Banner on article detail

អត្ថបទពេញនិយម