ព្រឹត្តិការណ៍ ២០​កុម្ភ​: ព្រឹក​នេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣៨​នាក់

ថ្ងៃព្រហស្បតិ៍ 11 មីនា 2021, 8:18

​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ថា មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ចំនួន​៣៨​នាក់ និង​មាន​អ្នកជា​សះស្បើយ ៤៩​នាក់​។​

 

​គួរបញ្ជាក់​ផងដែរ​ថា ករណី​វិជ្ជមាន​ថ្មី និង​ជាសះស្បើយ​ខាងលើ សុទ្ធតែជា​អ្នក​ជាប់ទាក់ទង​នឹង «​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​»​។​

 

​តាម​ក្រសួងសុខាភិបាល រហូតមកដល់​ពេលនេះ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​សរុប ១១៦៣​ករណី ក្នុងនោះ​អ្នកជំងឺ​៥៩៧​នាក់ បានជា​សះស្បើយ​។

 

​ជាមួយគ្នា​នោះ «​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​» ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​កើន​ដល់ ៦៥២​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​១១០​នាក់​ផងដែរ​៕

ព្រឹត្តិការណ៍ ២០​កុម្ភ​: ព្រឹក​នេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣៨​នាក់
ព្រឹត្តិការណ៍ ២០​កុម្ភ​: ព្រឹក​នេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣៨​នាក់
ព្រឹត្តិការណ៍ ២០​កុម្ភ​: ព្រឹក​នេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣៨​នាក់
ព្រឹត្តិការណ៍ ២០​កុម្ភ​: ព្រឹក​នេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣៨​នាក់
ព្រឹត្តិការណ៍ ២០​កុម្ភ​: ព្រឹក​នេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣៨​នាក់
ព្រឹត្តិការណ៍ ២០​កុម្ភ​: ព្រឹក​នេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣៨​នាក់
ព្រឹត្តិការណ៍ ២០​កុម្ភ​: ព្រឹក​នេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣៨​នាក់

PLB Banner on article detail

អត្ថបទពេញនិយម