អាជ្ញាធរខេត្ត​ស្វាយរៀង ត្រៀម​ទីតាំង ៣​កន្លែង​ទុក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

ថ្ងៃពុធ 10 មីនា 2021, 9:41

​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្តស្វាយរៀង បានឱ្យដឹងថា រដ្ឋបាលខេត្ត បាន​ត្រៀម​ទីតាំង​ចំនួន ៣​កន្លែង សម្រាប់​ទុក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។​

 

​លោក​បាន​បញ្ជាក់ថា ទីតាំង​ទាំង​៣​នោះ​មាន​៖ សណ្ឋាគារ​ឯកជន​មួយកន្លែង មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ និង​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ដើម្បី​ទ្រ​សភាពការណ៍​ការ​ក្នុងករណី​មានការ​ផ្ទះ​ឡើង​នូវ​ជំ​ង​កូ​វីដ​-១៩​នៅក្នុង​ខេត្ត​។​

 

​លោក​បានឱ្យដឹង​បន្ថែមថា បច្ចុប្បន្ន រដ្ឋបាលខេត្ត បាន​ប្រើប្រាស់​ទីតាំង​មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ សម្រាប់​ព្យាបាល​អ្នកជំងឺ​មាន​កូ​វីដ​-១៩ ចំនួន​២​នាក់​ហើយ កាលពី​ថ្ងៃទី​៣ ខែមីនា​កន្លងទៅនេះ ហើយ​ក្នុងករណី​ដែលមាន​អ្នកជំងឺ​ច្រើន​ពេញ រដ្ឋបាលខេត្ត​នឹង​បន្ត​យក​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​ព្យាបាល​កូ​វីត​១៩ ហើយ​បើ​មន្ទីរពេទ្យ​ទាំង​២ មាន​អ្នកជំងឺ​ពេញ​ទៀត រដ្ឋបាលខេត្ត​នឹង​ជួល​ទីតាំង​សណ្ឋាគារ​ឯកជន​សម្រាប់​រៀបចំ​ទៅជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ បន្ថែមទៀត​។​

 

​សូមបញ្ជាក់ថា កាលពី​ម្សិលមិញ គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ខេត្តស្វាយរៀង បាន​ដឹកនាំ​ក្រុមការងារ និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​លក្ខណៈសម្បត្តិ​ទីតាំង​សណ្ឋាគារ​ឯកជន តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សម្រាប់​ត្រៀម​បម្រុង​ទុកជា​កន្លែង​ព្យាបាល​ទី​៣​។ ក្រុមការងារ​ក៏បាន​បន្ត​ចុះ​ពិនិត្យ​ទីតាំង​មន្ទីរពេទ្យ​រដ្ឋ​មួយកន្លែង​ទៀត​នៅ​ស្រុក​ស្វាយទាប ដើម្បី​ផ្គូរ​ផ្គង់​ជ្រើសរើស​បម្រុង​ទុក​ប្រើប្រាស់​នៅក្នុង​ករណី​ចាំបាច់​ណាមួយ​៕​

អាជ្ញាធរខេត្ត​ស្វាយរៀង ត្រៀម​ទីតាំង ៣​កន្លែង​ទុក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩
អាជ្ញាធរខេត្ត​ស្វាយរៀង ត្រៀម​ទីតាំង ៣​កន្លែង​ទុក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩
អាជ្ញាធរខេត្ត​ស្វាយរៀង ត្រៀម​ទីតាំង ៣​កន្លែង​ទុក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩
អាជ្ញាធរខេត្ត​ស្វាយរៀង ត្រៀម​ទីតាំង ៣​កន្លែង​ទុក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩
អាជ្ញាធរខេត្ត​ស្វាយរៀង ត្រៀម​ទីតាំង ៣​កន្លែង​ទុក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

PLB Banner on article detail

អត្ថបទពេញនិយម