ព្រៃវែង ឆ្លង​ដល់​១១​នាក់ ក្រសួង​អប់រំ​ប្រកាស​បិទ​សាលារៀន នៅ​ស្រុក​ពាម​រក៍​

ថ្ងៃអង្គារ 9 មីនា 2021, 8:48

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​យប់​ថ្ងៃទី​៨ ខែមីនា​នេះ បានចេញ​ប្រកាស​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជា​បណ្តោះអាសន្ន នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ ការបិទ​សាលារៀន​នេះ ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ ព្រមទាំង​យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

 

​ការប្រកាស​របស់​ក្រសួង​អប់រំ ខាងលើនេះ បានធ្វើ​ឡើង ភ្លាមៗ បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅ​តំបន់​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ១១​នាក់​ទៀត ដែល​ឆ្លង​ពី​គ្រូពេទ្យ​ម្នាក់​។ សម្តេច​ទុក​លទ្ធភាព​ជូន​អភិបាលខេត្ត ថា​តើ​ត្រូវ​បិទ​សាលារៀន ឬក៏​បិទ​តំបន់​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ នោះ​៕​

ព្រៃវែង ឆ្លង​ដល់​១១​នាក់ ក្រសួង​អប់រំ​ប្រកាស​បិទ​សាលារៀន នៅ​ស្រុក​ពាម​រក៍​
ព្រៃវែង ឆ្លង​ដល់​១១​នាក់ ក្រសួង​អប់រំ​ប្រកាស​បិទ​សាលារៀន នៅ​ស្រុក​ពាម​រក៍​

PLB Banner on article detail

អត្ថបទពេញនិយម