កសិករ​សម្រេច​ការងា​រ​បង្កបង្កើនផល​ស្រែប្រាំង​លើ​ផ្ទៃដី​ជាង ៦០​ម៉ឺន​ហិកតា​

ថ្ងៃសុក្រ 5 មីនា 2021, 9:9

​គិត​មក​ត្រឹម​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០២១ ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ដែលមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​សេនាធិការ រួមជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ក្រសួង​ពាក់ព័ន្ធ និង​ប្រជាកសិករ បានធ្វើ​ឲ្យ​សម្រេច​លើ​ការងារ​បង្កបង្កើនផល​លើ​ផ្ទៃដី​ស្រូវ​រដូវប្រាំង​ប្រមាណ​ជា ៦៤២ ៤៨៣ ហ​.​ត ស្មើនឹង ១៣៩,៩១% លើ​ផែនការ​ចំនួន ៤៥៩ ២០០ ហ​.​ត បើទោះជា​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ស្ថិតនៅក្នុង​អាង​ទន្លេមេគង្គ បាន​ជួប​បញ្ហា​ប្រឈម​ទៅនឹង​កម្រិត​កម្ពស់​ទឺ​ក​ទន្លេមេគង្គ នៅក្នុង​រដូវវស្សា​ឆ្នាំ​២០២០ កន្លងទៅ យ៉ាងណាក៏ដោយ​។​

 

នេះបើតាមហ្វេសបុកផេក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នេះ។

 

​យោងតាម​លទ្ធផល​ខាងលើ យើង​បាន​ពិនិត្យឃើញថា មាន​ខេត្ត​ចំនួន ៥ ក្នុងចំណោម ២៥ រាជធានី​/​ខេត្ត ដែល​បានធ្វើ​ឲ្យ​សម្រេច​ដាំ​ដុះ​លើ​ផ្ទៃដី​ស្រូវ​រដូវប្រាំង​ច្រើនជាងគេ ក្នុងនេះ​មាន​៖
១) ខេត្តព្រៃវែង សម្រេចបាន ១១១ ២៧៩ ហ​.​ត​
២) ខេត្តតាកែវ សម្រេចបាន ១០៧ ៣៧៧ ហ​.​ត​
៣) ខេត្តកំពង់ធំ សម្រេចបាន ៧៦ ៩៥៦ ហ​.​ត​
៤) ខេត្តកណ្តាល សម្រេចបាន ៥៥ ០៤៧ ហ​.​ត និង​
៥) ខេត្តបន្ទាយមានជ័យ សម្រេចបាន ៥០ ៥១១ ហ​.​ត ។​

 

ទន្ទឹមនឹង​ប្រជាកសិករ​នៅ​តំបន់​មួយចំនួន​បាន​នឹង​កំពុង​បន្ត​សាបព្រោះ ក៏​ការប្រមូល​ផល​ស្រូវ​រដូវប្រាំង​នៅ​ទូទាំងប្រទេស បាននិងកំពុង​ដំណើរកា​រ​បន្តបន្ទាប់​ផងដែរ គិត​មក​ត្រឹម​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០២១ ប្រជាកសិករ​សម្រេច​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​បាន​ចំនួន​ជាង ១,៤ លាន​តោន លើ​ផ្ទៃដី ៣២៥ ៦១៣ ហ​.​ត ស្មើនឹង ៥០,៦៨% ដែល​ទទួលបាន​ទិន្នផល​ជា​មធ្យម​ប្រមាណ ៤,៤៣ តោន​/​ហ​.​ត ។ យោងតាម​ការព្យាករណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា​៖ ការប្រមូល​ផល​ស្រូវ​រដូវប្រាំង​ឆ្នាំនេះ អាចមាន​ចំនួន​ជាង ២,៦ លាន​តោន ។​

 

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឺះ​ភូតគាម​អនាម័យ បាន​ឲ្យ​ដឹងថា ការនាំចេញ​ផលិតផល​ស្រូវ​ពី​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម ក្នុង​រយៈពេល​២​ខែ​៤​ថ្ងៃ ដើមឆ្នាំ​២០២១ នេះ​សម្រេចបាន​ចំនួន ៧០៧ ៥៩៥ តោន ក្នុងនេះ​ការនាំចេញ​ស្រូវ​ផ្លូវការ​មាន​ចំនួន ៣៤៥ ៦០០ តោន ។​

 

​ដោយឡែក​ចំពោះ​ទីផ្សារ​ស្រូវ​វិញ ឆ្នាំនេះ​វិញ គឺ​កសិករ​ភាគច្រើន​សប្បាយចិត្ត ព្រោះ​តម្លៃ​ស្រូវ​ថ្លៃ​ជាង​រាល់​ឆ្នាំ គឺ​ពី​៩៥០ ដល់ ១ ១៧០​រៀល​/​គីឡូក្រាម​៕​

កសិករ​សម្រេច​ការងា​រ​បង្កបង្កើនផល​ស្រែប្រាំង​លើ​ផ្ទៃដី​ជាង ៦០​ម៉ឺន​ហិកតា​
កសិករ​សម្រេច​ការងា​រ​បង្កបង្កើនផល​ស្រែប្រាំង​លើ​ផ្ទៃដី​ជាង ៦០​ម៉ឺន​ហិកតា​
កសិករ​សម្រេច​ការងា​រ​បង្កបង្កើនផល​ស្រែប្រាំង​លើ​ផ្ទៃដី​ជាង ៦០​ម៉ឺន​ហិកតា​
កសិករ​សម្រេច​ការងា​រ​បង្កបង្កើនផល​ស្រែប្រាំង​លើ​ផ្ទៃដី​ជាង ៦០​ម៉ឺន​ហិកតា​
កសិករ​សម្រេច​ការងា​រ​បង្កបង្កើនផល​ស្រែប្រាំង​លើ​ផ្ទៃដី​ជាង ៦០​ម៉ឺន​ហិកតា​

PLB Banner on article detail