ជនជាតិ​ចិន​ម្នាក់ ស្លាប់​ដោយសារ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ អំឡុងពេល​ច​ត្តា​ឡី​ស័ក​

ថ្ងៃសុក្រ 5 មីនា 2021, 8:54

​ក្រសួងសុខាភិបាល បានប្រកាសថា បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់ នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ព្រែក​ព្នៅ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមីនា​នេះ​។ បុរស​រូបនេះ ត្រូវបាន​រកឃើញ​កើត​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១​មីនា ដោយ​មិនមាន​ចេញ​រោគសញ្ញា​អ្វី​ទេ​។

 

​ក្រសួងសុខាភិបាល បន្តថា ក្រោយពី​ក្រុមការងារ​កោសល្យ​វិ​ច្ច័​យ បាន​ពិនិត្យ​សាកសព នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ ឃើញថា បុរស​ចិន​នេះ មាន​សារធាតុ​អំ​ហ្វេ​តា​មីន​ខ្ពស់ តាមរយៈ​ការពិនិត្យ​ទឹកនោម​។ ដូច្នេះ​បុគ្គល​នេះ បាន​ប្រើប្រាស់​សារធាតុ​ញៀន ប្រភេទ​អំ​ហ្វេ​តា​មីន ក្នុង​រយៈពេល​យូរ​មកហើយ​។​

 

​ក្រសួងសុខាភិបាល បាន​សន្និដ្ឋានថា អ្នកជំងឺ​ទទួលមរណភាព​ភ្លាមៗ ដោយ​សភាព​រើ​មេ​ថ្នាំញៀន​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​គាំងបេះដូង ស្លាប់​ភ្លាមៗ​តែម្តង​៕​

ជនជាតិ​ចិន​ម្នាក់ ស្លាប់​ដោយសារ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ អំឡុងពេល​ច​ត្តា​ឡី​ស័ក​
ជនជាតិ​ចិន​ម្នាក់ ស្លាប់​ដោយសារ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ អំឡុងពេល​ច​ត្តា​ឡី​ស័ក​
ជនជាតិ​ចិន​ម្នាក់ ស្លាប់​ដោយសារ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ អំឡុងពេល​ច​ត្តា​ឡី​ស័ក​

PLB Banner on article detail

អត្ថបទពេញនិយម