ជាប់​ខ្នោះ ក្រោយ​លួច​ចូល​ផ្ទះ​គេ អោបថើប​ក្មេងស្រី​ដេកលក់​លើ​គ្រែ

ថ្ងៃព្រហស្បតិ៍ 4 មីនា 2021, 9:57

​ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ​ចុះ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​ធ្វើ​សកម្មភាព​លបលួច​ចូល​ផ្ទះ​ខ​ណះ​ដែល​ក្មេងស្រី​ម្នាក់​កំពុង​ដេក​លង់លក់​នៅលើ​គ្រែ​។​

 

​លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង អធិការនគរបាល​ស្រុក​គាស់ក្រឡ​បានអោយដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង ៤​និង​៣០​នាទី ទៀបភ្លឺ ថ្ងៃទី​០៣.​ខែ​មិនា​. ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​ហប់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​។​

 

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ និង សា​វ័ន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​ហប់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ដែល​ជនសង្ស័យ​ខាងលើនេះ នៅ​យប់​ថ្ងៃកើតហេតុ​រូបគេ​បាន​លបលួច​ចូលក្នុង​របស់​ជនរងគ្រោះ ឈ្មោះ ជា ធីតា ភេទ​ស្រី អាយុ ១៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​.​ឃុំ កើតហេតុ ជាមួយគ្នា ហើយ​បានធ្វើ​សកម្មភាព​អោបថើប​ទៅលើ​ក្មេងស្រី​រងគ្រោះ​ដែល​កំពុង​ដេក​លង់លក់​នៅលើ​គ្រែ​ខាងក្នុង​ផ្ទះ​។​

 

​ខណៈដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​អោបថើប ភ្លាមនោះ​ក្មេងស្រី​រងគ្រោះ​ភ្ញាក់​ដឹងខ្លួន​ទាន់​ក៏បាន​ធាក់​ជនសង្ស័យ​មួយ​ជើង ហើយ​បាន​រត់​ទៅប្រាប់​ម៉ែ​និង​បាន​ប្តឹងទៅ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។

 

​លោក​អធិការ​បានបញ្ជាក់​បន្ថែម​ថា ករណី​នេះដែរ​ជនសង្ស័យ​ក្រោយពី​ឃាត់ខ្លួន​យកមក​សាកសួរ រហូតមកដល់​ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

ជាប់​ខ្នោះ ក្រោយ​លួច​ចូល​ផ្ទះ​គេ អោបថើប​ក្មេងស្រី​ដេកលក់​លើ​គ្រែ

PLB Banner on article detail

អត្ថបទពេញនិយម