ក្រុមហ៊ុន​លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន ក្រុងព្រះសីហនុ បោះទុន​ជាង​១០០​លាន​ដុល្លារ អភិវឌ្ឍន៍​គម្រោង​សាងសង់​បុរី លំនៅដ្ឋាន​

ថ្ងៃច័ន្ទ 22 កុម្ភៈ 2021, 20:18

ខេត្ត​ព្រះសីហនុ​- ក្រុមហ៊ុន​លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន ក្រុងព្រះសីហនុ បោះទុន​ជាង​១០០​លាន​ដុល្លា អភិវឌ្ឍន៍​គម្រោង​សាងសង់​បុរី  លំនៅដ្ឋាន ក្នុង​ខេត្ត​ព្រះសីហនុ បើទោះជា​កំពុង​ជួប​វិបត្តិ​ជម្ងឺ​កូ​វីដ​-១៩ ជា​សកល​ក្តី ដែលជា​ការរួមចំណែក ពី​ផ្នែក​ឯកជន អភិវឌ្ឍន៍​លើ​វិស័យ​អចល​ទ្រព្យ ស្របពេល​ដែល​វិ​ស​យ័​នេះ​ក្នុងប្រទេស​កម្ពុជា​យើង កំពុងមាន​ការរីកចម្រើន ក្នុងនោះ​លំនៅដ្ឋាន​ដូចជា​វីឡា ខុន​ដូ បុរី បាន​ឈានទៅរក​ភាពទំនើប  និង​ស៊ីវីល័យ​តាម​ការរីកចំរើន​រប​ស់​ប្រទេសជាតិ​។​

 

នៅ​ព្រឹក​ថ្ងៃ​២២​កុម្ភៈ​២០២១ ក្រុមហ៊ុន​លន សុ​ី​ធី ឡូត​ធឺ​សសុ​ី​ថោ​ន ក្រុងព្រះសីហនុ​ដែល​គាំទ្រ​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ បានធ្វើ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ បុរី លំនៅដ្ឋាន មាន​ទីតាំង​ក្នុង​ឃុំ​បិត​ត្រាង  ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ត្រង់ចំណុច​ខាងលើ​ចំណោត​អូរ​ត្រាវ ជាប់​នឹង​ផ្លូវជាតិ​លេខ​៤ ព្រំប្រទល់​រវាង​ស្រុក​ព្រៃនប់​និង​ទីប្រជុំជន​ក្រុងព្រះសីហនុ ។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្នុងនោះ​ក៍មាន​វត្តមាន​ជា​កិត្តិយស ពី​សំណាក់​ឯកឧត្តម​អ្នកឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា ព្រមទាំង​វត្តមាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី តាម​ស្ថាប​ន័​រដ្ឋ​និង​វិ​ស​យ័​ឯកជន​។

 

ឯកឧត្តម តុល លន ស្ថាបនិក​ក្រុមហ៊ុន​លន សុ​ី​ធី ឡូត​ធឺ​សសុ​ី​ថោ​ន ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោង​នេះ​នឹង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ជិត ៦៦ ហិកតា ដែលមាន​ការ សាងសង់​ជា​លំនៅដ្ឋាន ផ្ទះល្វែង បុរី វីឡា សម្រាប់​លក់​ជូន​អតិថិជន និង​សាងសង់​បន្ថែម នូវ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្សេងៗ​ទៀត​រួមមាន សាលារៀន សួនច្បារ ស្ថានីយ៍​ប្រេង ឥន្ទ​នៈ អាហា​រដ្ឋា​ន​និង​កន្លែង​ហាត់ប្រាណ​ជាដើម  ក្រោម​ទុន វិនិយោគ រហូតដល់ ជាង  ១០០​លាន ដុល្លារ​អាមេរិក  ក្នុងនោះ​ក្រុមហ៊ុន​ក៍បាន​គោរព​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​នាំមក​នូវ​សុខសន្តិភាព បង្ក​ឱកាស​ដល់​ការវិនិយោគ​និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។  លោក រុណ រដ្ឋា នាយក​ប្រតិបត្តិ​គម្រោង លន សុ​ី​ធី ឡូត​ធឺ​សសុ​ី​ថោ​ន ប្រាប់​ពី​ការសាងសង់​នេះដែរ​ថា  ក្រុមហ៊ុន​នឹង​សាងសង់​នូវ​សំណង់​លំនៅដ្ឋាន ផ្ទះ​វីឡា ព្រមទាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្សេងៗ ដែល​ធានា​គុណភាព​ស្តង់ដា តាម​បទដ្ឋាន​វិស្វកម្ម​និង​ស្ថាបត្យកម្ម ជាមួយនិង​សោ​ភ័​ណ្ឌ​ភាព និង​ភាព​សុ​ី​វិ​ល័យ​សម័យថ្មី ដើម្បី​ផ្តល់ជូន​អតិថិជន​។

 

​មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​នេះ​ឯកឧត្តម​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ លើកឡើងថា ទោះបីជា​ប្រទេស​កម្ពុជា និង​ពិភពលោក​ព្រួយបារម្ភ​ចំពោះ​ជម្ងឺ​កូ​វីដ​-១៩​ក្តី ប៉ុន្តែ​ចំពោះ​ការវិនិយោគ​លើ​វិស័យ​អចលនៈទ្រព្យ និង​ការសាងសង់​សំណង់ផ្ទះ​ល្វែង វីឡា បុរី លំនៅដ្ឋាន​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ក្នុង​ខេត្ត​ព្រះសីហនុ  នៅតែមាន​សកម្ម​ភាពជា​បន្តបន្ទាប់ ស្រប​ពេលដែល​ខេត្ត​នេះ​គឺជា​ខេត្ត​តំបន់ឆ្នេរ​មួយ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ភ្លើង​បំភ្លឺ​ផ្លូវ​និង​សំណង់​អាគារ​តូច ធំ ក្នុង​ក្រុងព្រះសីហនុ ក៏ដូចជា​តាម​តំបន់​ទេសចរណ៍​នានា ហើយ​មួយវិញទៀត​ខេត្ត​ព្រះសីហនុ សំបូរ​ទៅដោយ​រមណីយ៍ដ្ឋាន​ទេសចរណ៍​ដើម្បីអោយ​ភ្ញៀវ​មក​ទស្សនា និង​លេង​កំសាន្ត​។​

 

ជាមួយនឹង​ការគាំទ្រ លើកទឹកចិត្ត​ចំពោះ​ដំណើរការ​អភិវឌ្ឍន៍រ​បស់​ក្រុមហ៊ុន លន សុ​ី​ធី ក្នុង​ខេត្ត​ព្រះសីហនុ ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ ក៍បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ឲ្យ​យកចិត្តទុកដាក់ អនុវត្តន៍​វិធានការ បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ តាម​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល​ជា​ចាំបាច់​នៅក្នុង​ការដ្ឋាន​ផ្ទាល់ ស្រប​ពេលដែល​វិធានការ បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ កំពុង​ធ្វើឡើង​គ្រប់​ទីកន្លែង​៕​

ក្រុមហ៊ុន​លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន ក្រុងព្រះសីហនុ បោះទុន​ជាង​១០០​លាន​ដុល្លារ អភិវឌ្ឍន៍​គម្រោង​សាងសង់​បុរី លំនៅដ្ឋាន​
ក្រុមហ៊ុន​លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន ក្រុងព្រះសីហនុ បោះទុន​ជាង​១០០​លាន​ដុល្លារ អភិវឌ្ឍន៍​គម្រោង​សាងសង់​បុរី លំនៅដ្ឋាន​
ក្រុមហ៊ុន​លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន ក្រុងព្រះសីហនុ បោះទុន​ជាង​១០០​លាន​ដុល្លារ អភិវឌ្ឍន៍​គម្រោង​សាងសង់​បុរី លំនៅដ្ឋាន​
ក្រុមហ៊ុន​លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន ក្រុងព្រះសីហនុ បោះទុន​ជាង​១០០​លាន​ដុល្លារ អភិវឌ្ឍន៍​គម្រោង​សាងសង់​បុរី លំនៅដ្ឋាន​
ក្រុមហ៊ុន​លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន ក្រុងព្រះសីហនុ បោះទុន​ជាង​១០០​លាន​ដុល្លារ អភិវឌ្ឍន៍​គម្រោង​សាងសង់​បុរី លំនៅដ្ឋាន​
ក្រុមហ៊ុន​លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន ក្រុងព្រះសីហនុ បោះទុន​ជាង​១០០​លាន​ដុល្លារ អភិវឌ្ឍន៍​គម្រោង​សាងសង់​បុរី លំនៅដ្ឋាន​
ក្រុមហ៊ុន​លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន ក្រុងព្រះសីហនុ បោះទុន​ជាង​១០០​លាន​ដុល្លារ អភិវឌ្ឍន៍​គម្រោង​សាងសង់​បុរី លំនៅដ្ឋាន​
ក្រុមហ៊ុន​លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន ក្រុងព្រះសីហនុ បោះទុន​ជាង​១០០​លាន​ដុល្លារ អភិវឌ្ឍន៍​គម្រោង​សាងសង់​បុរី លំនៅដ្ឋាន​

PLB Banner on article detail

អត្ថបទពេញនិយម