ខែមករា ដើមឆ្នាំ​នេះ កម្ពុជា​នាំចេញ​ផល​កសិកម្ម ជាង​២០​ម៉ឺន​តោន​

ថ្ងៃព្រហស្បតិ៍ 18 កុម្ភៈ 2021, 8:56

​ក្នុង​ខែមករា ឆ្នាំ ២០២១ នេះ កម្ពុជា បាន​នាំចេញ​ផលិតផល​កសិកម្ម​សំខាន់ៗ​សម្រេចបាន​សរុប ២០៣,៤៨៥ តោន  ដោយ​ផលិតផល​ទាំងនោះ​រួមមាន អង្ករ កៅស៊ូ ចេក​ស្រស់ ស្វាយ​ស្រស់ គ្រាប់ស្វាយចន្ទី គ្រាប់ពោត ម្ទេស​ស្រស់ និង​ម្រេច​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 

​ទិន្នន័យ​បានបង្ហាញ​ថា ក្នុង​ខែ​ដំបូង​នេះ​កម្ពុជា នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ២៨ ប្រទេស សម្រេច​ចំនួន ៣៤ ២៧៣ តោន (៣០,៧៦ លាន​ដុល្លារ​) ធ្លាក់ ៣២,០៧ ភាគរយ ធៀប​នឹង​ខែមករា ឆ្នាំមុន​។​

 

​ទិន្នន័យ​បានឱ្យដឹង​ទៀតថា ផលិតផល​កៅស៊ូ​នាំចេញ​មាន​ចំនួន ៥២ ៧១១ តោន ក្នុង​ខែមករា ឆ្នាំ ២០២១ (៨៤,៤៩ លាន​ដុល្លារ​) កើន ៩ ភាគរយ ធៀប​នឹង​ខែមករា ឆ្នាំ ២០២០៕

ខែមករា ដើមឆ្នាំ​នេះ កម្ពុជា​នាំចេញ​ផល​កសិកម្ម ជាង​២០​ម៉ឺន​តោន​

PLB Banner on article detail