អភិបាលខេត្ត​ប៉ៃលិន​កោតសរសើរ​កង​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន បំពេញភារកិច្ច​បានល្អ​

ថ្ងៃពុធ 17 កុម្ភៈ 2021, 21:10

(​ប៉ៃលិន​)៖​កងកម្លាំង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​នៃ​ខេត្ត​ប៉ៃលិន​បាន​ត្រៀមកម្លាំង​យាមកាម​យ៉ាង​យកចិត្តទុកដាក់​ចាំ​ទទួល​និង​ប្រមូល​ពលករ​ខ្មែរ​យើង​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ដើម្បី​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដែល​ខាង​អាជ្ញាធរខេត្ត​រៀបចំ​យ៉ាង​មាន​របៀបរៀបរយ មាន​អនាម័យ​ល្អ​មាន​អាហា​ហូបចុក​គ្រប់គ្រាន់​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ​។​

 

​ថ្លែង​នៅ​ល្ងាច​ថ្ងៃទី​១៦​ខែកុម្ភ​: នាឱកាស​ច​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​នៅ​បន្ទាត់​ព្រំដែន ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត លោកជំទាវ បាន ស្រីមុំ បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កងកម្លាំង​ទាំង​៣ ដែល​កំពុង​ឈរជើង​បំពេញបេសកកម្ម​យ៉ាង​យកចិត្តទុកដាក់​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​រាំងខ្ទប់​ការរីក​រាលដាល វីរុស​កូ​វីដ​១៩​ចូលក្នុង​សហគមន៍ ដោយ​មិន​គិតពី​ការនឿយហត់​លំបាក​អ្វី​ឡើយ​។​

 

​ជាមួយគ្នា​លោកជំទាវ​អភិបាលខេត្ត​ក៍បាន​ឧបត្ថម្ភ​ស្បៀងអាហារ​វត្ថុ​ប្រើប្រាស់​ចាំ​បាត់​និង​ថវិការ​មួយចំនួន​ជូន​ដល់​កងកម្លាំង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ជាការ​លើកទឹកចិត្ត​និង​បង្កើន​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​

អភិបាលខេត្ត​ប៉ៃលិន​កោតសរសើរ​កង​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន បំពេញភារកិច្ច​បានល្អ​
អភិបាលខេត្ត​ប៉ៃលិន​កោតសរសើរ​កង​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន បំពេញភារកិច្ច​បានល្អ​
អភិបាលខេត្ត​ប៉ៃលិន​កោតសរសើរ​កង​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន បំពេញភារកិច្ច​បានល្អ​
អភិបាលខេត្ត​ប៉ៃលិន​កោតសរសើរ​កង​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន បំពេញភារកិច្ច​បានល្អ​

PLB Banner on article detail

អត្ថបទពេញនិយម