កសិករ​ដាំ ដំឡូង​មី ប្រើ​បច្ចេកទេស បូម​ទឹកអូរ​ស្រោច ខណ​:​អត់​មាន​ភ្លៀង​មិន​ព្រួយបារម្ភ​ពី​ការ​ងាប់​ដើម​ដែល​ទើប​លូតលាស់​ថ្មី​

ថ្ងៃពុធ 27 មករា 2021, 9:7

​ប៉ៃលិន​៖ គេ​សង្កេតឃើញថា​ប្រជាកសិករ​ដែល​ប្រកបមុខរបរ​ធ្វើ​ចំការ​ដាំ​ដំណាំ នៅ​ខេត្ត​ប៉ៃលិន​មួយចំនួន​កំពុងតែ​ប្រមូល​ផល​និង​មួយចំនួនទៀត ក្រោយពី​ដក​មើមដំឡូង​មី​រួច​ពួកគាត់​ក៏​ចាប់ផ្ដើម​ដាំ​ឡើងវិញ​។​

 

​ជាក់ស្តែង​នៅ រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ នេះ​មាន​កសិករ​ម្នាក់ រស់នៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បន្ទាប់ពី​ប្រមូល​ផល​មើមដំឡូង​មី​រួច ក៏​ចាប់ផ្តើម​ភ្ជួរ​ដី​លើក​ពូន​ជា​រង​សារជាថ្មី លុះ​ហាល​ដី​ឱ្យ​ងាប់​ស្មៅ បាន​មួយរយ​:​ពេល​ខ្លី ក៏​ជួល​កម្មករ​ឱ្យ​កាត់​ដើម​ដំឡូង​មី ដែល​ទុក្ខ​ធ្វើ​ពូជ ដើម្បី​ដាក់​ដាំ ដោយ​ប្រើ​បច្ចេកទេស រៀបចំ​ទុយោ​ស្រោច​ទឹកតែ​ម្តង ។

 

​បើតាម​ការរៀបរាប់រ​បស់​កូន​ម្ចាស់​ចម្ការ​ម្នាក់ ឈ្មោះ ដេ​ង ដេ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បានឱ្យ​ភ្នាក់ងារ​យើង​ដឹងថា ៖ ឪពុក​របស់ខ្លួន បាន​ដាំដំឡូង​មី​ជាង​៥​ហិកតា នៅក្នុង​ដីចម្ការ​ក្បែរ​មាត់​អូរ ហើយក៏​បាន​ដាំ ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន នៅក្បែរនោះ​ជាង​១០០​ដើម​ផងដែរ លុះ​ប្រើ​ទុយោ​ស្រោច​ទឹក​តា​ង៉ែ​ន រួច​ក៏​រក្សា​ទឹកអូរ​ទុក សម្រាប់​បូម​បញ្ចូល​ក្នុង​ទុយោ ដែល​បានរៀបចំ​លាតសន្ធឹង​តាម​បណ្តោយ​រងដំឡូង​នីមួយៗ ផងដែរ ពោលគឺ​ប្រើ​បច្ចេកទេស​ដាំដំឡូង​មី ស្រោច​ទឹក អស់​រយ​:​ពេល​៥​ឆ្នាំ​មកហើយ ។​

 

​ប្រភព​បន្តទៀតថា ជា​រៀងរាល់ឆ្នាំ ជាពិសេស​នៅ​រដូវ ប្រាំង គ្មាន​ភ្លៀង ពេលដែល​ប្រមូល​ផល​មើមដំឡូង​មី​រួច ក៏​ភ្ជួរ​ដី​ដាក់​ហាលថ្ងៃ ឱ្យ​ស្ងួត​មួយរយ​:​ពេល​ខ្លី ទើប​ក្រោយមក​ឪពុក​របស់ខ្លួន ក៏​ទិញ​ទុយោ​មួយ​ប្រភេទ​ពណ៌​ខ្មៅ​ពី​ផ្សារ យកទៅ​កាត់​ដាក់​លាត​នៅតាម​បណ្តោយ​រងដំឡូង​មី​នីមួយៗ ក្នុង​ចម្ការ រួច​បូមទឹក​ស្រោច មិន​បណ្តាលឱ្យ​ងាប់​ដើម​ដំឡូង​ពេលដែល​កំពុងតែ​ដុះ​លូតលាស់​នោះឡើយ ។

 

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ការដាំ​ដំឡូង​មី ដោយ​ប្រើ​ទឹក​ទុយោ​បន្តក់​ស្រោច​នៅលើ​រង​បែប នេះ គឺ​ស្រោច​ពេលដែល​ដី​នៅតាម​រងដំឡូង​ស្ងួត លុះ​ពេល​ភ្លៀង​ធ្លាក់​ក៏​ផ្អាក​ស្រោច ហើយ​ការធ្វើ​បែ ប​នេះ គឺ​ទទួលបាន​ជោគជ័យ អត់​ងាប់​ដើម​ដំឡូង​មី ដែល​ទើបនឹង​ដុះ​លូតលាស់ ហើយក៏​ទទួលបាន​នូវ​ទិន្នផល​ខ្ពស់ជាង​ការដាំ​តាមរបៀប​ធម្មតា ដែល​ពឹង​ផ្អែកទៅលើ​ផ្ទៃមេឃ ។​

 

​ម្យ៉ាងវិញទៀត កាលពី មុន​ការដាំ​ដំឡូង​មី​របស់ខ្លួន តែងតែ​ទទួល​បរាជ័យ ដោយសារ​ដាំ​ប្រវាស​នឹង​មេឃ ពេល​រាំងភ្លៀង​រយ​:​ពេល​យូរ បណ្តាលឱ្យ​ងាប់​ជាច្រើនលើក​ច្រើនសារ ហើយក៏​ខាតបង់​អស់​ថវិកា​ជាច្រើន​ផងដែរ លុះ​នឹកឃើញ​វិធី​ថ្មី ដោយ​ប្រើ​ទុយោ​ស្រោច​ទឹក ធ្វើឱ្យ​ដំឡូង​មី​របស់ខ្លួន មិន​ងាប់ ហើយ​បាន​ផល​ច្រើន តែ​ត្រូវ​ចំណាយ​ដើមទុន​ទិញ​ទុយោ ។

 

​លោក​បាន​ចែករំលែក​បទពិសោធន៍​ខ្លះៗ​ដល់​កសិករ មុននឹង​ដាំ​ត្រូវ​ភ្ជួរ​ដី​ឲ្យ​បាន​យ៉ាងតិច​ពីរដង​រួច​ពួន​ជា​រង​ប្រហែល​៨​តឹក​កុំ​ធំ​ពេក​ងាយស្រួល​រាយ​ទុយោ ដំណាក់កាល​បន្ទាប់​យើង​រាយ​ទុយោ​មេ​ទំហំ​១​តឹក​រួច​បំបែកចេញ​ជា​ទុយោ​តូចៗ​ដោយ​ចះ​ជា​រុន​តូចៗ​សំរាប់​បញ្ចេញ​ដំណក់ទឹក​ហើយ​ពេលណា​ដី​វា​ស្ងួត​ពេក​យើង​ដាក់​ទឹក​វា​ឲ្យ​ច្រើន​ទើប​វា​មិន​ស្វិត​ស្រពោន​ដ៊​ធ្វើ​ដូចនេះ​រយះពេល​៣​ខែ​បើ​មេឃ​មិនមាន​ភ្លៀង​តែបើ​មាន​ភ្លៀង​យើង​អាច​ដកចេញ​មុន​៣​ខែ​ក៍បាន​។​

 

​សូមបញ្ជាក់ថា ៖ ការដាំ​ដំឡូង​មី​ដោយ​ប្រើ​ទុយោ​បូមទឹក​ស្រោច​នេះ មាន​ចំនួន​៣​កន្លែង ស្ថិតនៅ​ក្នុងភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​កសិករ​ទទួលបាន​ទិន្នផល​ខ្ពស់​ដូចៗ​គ្នា និង មិន​ខូច​ខាតដើម​ពេលដែល​ទើបនឹង​ដុះ​លូតលាស់​នោះឡើយ លើកលែង តែមាន​ភ្លៀង​ធ្លាក់​ច្រើន ពេក​ទើប​បណ្តាលឱ្យរ​លួច​ខូច​មិនអាច​ទប់ស្កាត់បាន​នោះឡើយ ៕​

 

កសិករ​ដាំ ដំឡូង​មី ប្រើ​បច្ចេកទេស បូម​ទឹកអូរ​ស្រោច ខណ​:​អត់​មាន​ភ្លៀង​មិន​ព្រួយបារម្ភ​ពី​ការ​ងាប់​ដើម​ដែល​ទើប​លូតលាស់​ថ្មី​

PLB Banner on article detail