​កសិករ​មួយ​គ្រួសារ​ជោគជ័យ​ក្នុងការ​ចិញ្ចឹម​បង្កង ​និង​មាន​គំរោង​ពង្រីក​បន្ថែម​

ថ្ងៃពុធ 20 មករា 2021, 21:19

(​ប៉ៃលិន​) ពលរដ្ឋ​ម្នាក់​កំពុង​កាក់កប​ និង​របរ​ចិញ្ចឹម​បង្កង​ពូជ និង​មាន​ម៉ូយ​កុម្ម៉ង់​ជា​ហូរហែរ​ដែល​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​គាត់​កាន់តែ​ប្រសើរឡើង​។​

 

​លោក​គឹម​សៀ អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ក្បាល​ព្រលាន​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រៀបរាប់ ឲ្យ​ដឹង កាលពី​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១​នេះ​ថា ដំបូង​គាត់​មាន​ចំណាប់​អារ​ម្ម​ណ៏​ទៅលើ​ការចិញ្ចឹម​បង្កង​លោក​ក៍បាន​ទៅ​រៀន​បទពិសោធន៍​ពី​គេ​នៅ​ខេត្តបាត់ដំបង​ដែល​គេ​ជោគជ័យ​ទៅលើ​ការចិញ្ចឹម​បង្កង​នេះ​រួច​ក៍​សុំ​ចែក​កូន​បង្កង​មួយចំនួន​មក​ចិញ្ចឹម​។​

 

​លោក​បន្តថា​លុះ​យកមក​ចិញ្ចឹម​ដំបូង​គាត់​ធ្វើការ​តែមួយ​ឬ​ពីរ​អាង​ទេ​តែ​ដល់​ចិញ្ចឹម​យូរៗ​ទៅៗ​ពង​កូន​កាន់តែច្រើន​ក៍​ពង្រីក​អាង​ច្រើន​ទៅៗ​ហើយក៍​មាន​អ្នក​កម​កុម្ម៉ង់​ទិញយក​ទៅ​ចិញ្ចឹម​ជាច្រើន​កូន​ធ្វើ​ឲ្យ​គាត់​បង្កាត់​លក់​សឹងតែ​មិនទាន់​។​

 

​ជាមួយគ្នា​និង​ការជោគជ័យ​នេះ​លោក​បាន​ប្រាប់​ពី​គន្លឹះ​ថា​មុន​និង​យើង​ចង់​ចិញ្ចឹមសត្វ​អ្វីមួយ​យើង​ត្រូវតែទៅ​រៀន​បទពិសោធន៍​ពីសា​លា​ឬ​ពី​កសិដ្ឋាន​ដែល​គេ​មានបទពិសោធន៍​និង​ធ្លាប់​ជោគជ័យ​និង​របប​នេះ​ទើប​យើង​មិន​បរាជ័យ​។​

 

​ហើយ​ការចិញ្ចឹម​បង្កង​នេះ​ដំបូង​ចំណាយ​ដើមទុន​ច្រើន​គួរសម​ដែរ​ព្រោះ​យើង​សាងសង់​រោង​ធ្វើ​អាង​ជាច្រើន​កន្លែង​តែ​ការចិញ្ចឹម​ងាយស្រួល​ណាស់​ពេល​ថ្ងៃ​យើង​មិន​ទៅ​ប៉ះពាល់​កន្លែង​វា​ទេ​ព្រោះ​វា​ដេក​ថ្ងៃ​តែ​ពេលយប់​ចាប់ពី​ម៉ោង​៦​ល្ងាច​ទៅ​ទើប​វា​ចេញ​រកស៊ី​ចំណែក​ចំណី​វា​គឺ​ទិញ​ពី​គេ​សុទ្ធ​តែម្តង​ដោយសារ​គាត់​រវល់​។​

 

​លោក​បន្ត​ឲ្យ​ដឹង​ទៀតថា​ចាប់ពី​វា​ញាស់​រហូតដល់​ទៅ​៦​ខែ​អាច​ហូប​បាន​តែបើ​ចិញ្ចឹម​ក្នុង​ស្រះ​មាន​ទីធ្លា​ធំ​វា​ឆាប់​ធំ​ជាង​ការចិញ្ចឹម​នៅក្នុង​អាង​។ ចំណែក​ការចិញ្ចឹម​ដូចជា​មិនមាន​ហានិភ័យ​អ្វី​ទេ​លើកលែងតែ​វា​សក​ស្រការ​យូរៗ​ឃើញ​វា​ខាំ​គ្នា​ម្តង​ហើយ​ចំណែក​តម្លៃ​វិញ​គឺ​គាត់​លក់​ក្នុង​មួយ​គីឡូ​៣០​ដូ​ល្លា​រីឯ​មេ​ពង​មួយគូរ​៥​ដុល្លា​៕​

 

 

 

​កសិករ​មួយ​គ្រួសារ​ជោគជ័យ​ក្នុងការ​ចិញ្ចឹម​បង្កង ​និង​មាន​គំរោង​ពង្រីក​បន្ថែម​

PLB Banner on article detail