អាជ្ញាធរ​បាត់ដំបង​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​ជិត ២០០០​គីឡូក្រាម​

ថ្ងៃពុធ 13 មករា 2021, 20:26

​ខេត្តបាត់ដំបង​៖ ទំនិញ​ខូចគុណភាព​ជិត ២០០០​គីឡូក្រាម ដែល​ត្រូវ​ស្ថាប័ន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​សាខា​ខេត្តបាត់ដំបង ដកហូត​បាន​ពី​អាជីវករ​លក់ដូរ​នៅតាម​ទីផ្សារ និង​ផ្ទះ ត្រូវបាន​អាជ្ញាធរខេត្ត​ធ្វើ​ពិធី​ដុត​កម្ទេចចោល​នៅ​ទីលាន​ដុត​សំរាម នា​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​នេះ​។​

 

​ក្នុង​ពិធី​ដុត​កម្ទេចចោល​នូវ​ទំនិញ​ខូចគុណភាព​ខាងលើ​នេះដែរ មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោក អ៊ុយ សុធាវី អភិបាលរង​ខេត្ត លោក ផេង សិទ្ធី អភិបាលក្រុង លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តបាត់ដំបង រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផងដែរ​។​

 

​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តបាត់ដំបង​ ​បាន​លើកឡើងថា ទំនិញ​ខូចគុណភាព​ទាំងអស់នេះ គឺ​ត្រូវបាន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ដកហូត​បាន​ពី​បងប្អូន​អជីវ​ករ​នៅតាម​ផ្សារ និង​តាម​ផ្ទះ​កាលពី​ឆ្នាំ​២០២០​កន្លងទៅ ដែលមាន​ទម្ងន់​សរុប​ចំនួន ១៨១០​គីឡូក្រាម ដែល​ក្នុងនោះ​មាន​ភេសជ្ជៈ ស្រា អាហារ​ងៀត នំ និង​អាហារ​កំប៉ុង​ជាដើម ។​

 

​ជាមួយគ្នានេះ លោក​ប្រធាន​សាខា​ក៏បាន​អំពាវនាវ​សំណូមពរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រួម​នឹង​អាជីវក ពាណិជ្ជករ សូម​មុននឹង​នាំ​ទំនិញ​ចូល​ត្រូវ​មើល​កាលបរិច្ឆេទ​ប្រើប្រាស់​អោយបាន​វែង និង​ថែរក្សា​អោយបាន​ល្អ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែលជា​អ្នកទិញ​យកទៅ​ប្រើប្រាស់ ត្រូវ​ពិនិត្យមើល​អោយបាន​ច្បាស់លាស់ បើ​មិន​ដូច្នេះ​ទេវា​ធ្វើអោយ​យើង​ខាត​ទាំង​ពេលវេលា ខាត​ទាំង​ថវិកា ក្នុងការ​បរិភោគ​រាល់​ទំនិញ​ដែល​មិនត្រូវ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​។​

 

​បន្ថែម​ពីនេះ​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ដែរ​ថា បងប្អូន​អាជីវករ​ត្រូវតែមាន​ភាពស្មោះត្រង់​ចំពោះ​អតិថិជន​របស់ខ្លួន ដោយ​ដាក់តាំង​ផលិតផល​មានគុណ​ភាពល្អ ត្រូវ​ចេះ​ពិនិត្យមើល​កាលបរិច្ឆេទ​ទំនិញ​របស់ខ្លួន​មុននឹង​ដាក់លក់ ចៀសវាង​មាន​បញ្ហា​ផ្នែក​សុខភាព ដល់​អ្នក​បរិភោគ​ឬ​ប្រើប្រាស់ ពិសេស​មុន​យក​ទំនិញ​មក​លក់​បន្ត​ត្រូវ​ស្គាល់​ទីតាំង​ផលិត​ឲ្យ​ច្បាស់លាស់ ។​ហើយ​សម្រាប់​អ្នកទិញ​វិញ​ក៏ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ផងដែរ ពី​ផលិតផល​ដែល​គេ​លក់​ឲ្យ ដោយ​ពីមុន​លក់​ក្នុងតម្លៃ​ថ្លៃ តែ​បែរមក​លក់​តម្លៃ​ទាប​ជាង​មុន​ឆ្ងាយ ត្រូវ​សួរនាំ​អ្នកលក់​ឲ្យ​បានដឹង​អំពី​មូលហេតុ ឬ​ពិនិត្យ​ឌឺ​ឡេ​ទំនិញ​ទាំងអស់នោះ​ឲ្យ​បានជា​ក់លាក់​មុន​ទិញ​យកទៅ​បរិភោគ​ឬ​ប្រើប្រាស់ ហើយក៏​ត្រូវ​ចេះ​សិក្សា​ស្វែងយល់​ពី​អាហារ ឬ​ទំនិញ​ប្រភេទ​ណា​ដែល​អាច​បរិភោគបាន​តា​ម​អ្វីដែល​ជំនាញ​បាន​ផ្សព្វផ្សាយ​និង​អប់រំ​ពន្យល់​ជា​បន្តបន្ទាប់​នោះ ៕

អាជ្ញាធរ​បាត់ដំបង​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​ជិត ២០០០​គីឡូក្រាម​
អាជ្ញាធរ​បាត់ដំបង​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​ជិត ២០០០​គីឡូក្រាម​
អាជ្ញាធរ​បាត់ដំបង​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​ជិត ២០០០​គីឡូក្រាម​
អាជ្ញាធរ​បាត់ដំបង​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​ជិត ២០០០​គីឡូក្រាម​
អាជ្ញាធរ​បាត់ដំបង​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​ជិត ២០០០​គីឡូក្រាម​
អាជ្ញាធរ​បាត់ដំបង​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​ជិត ២០០០​គីឡូក្រាម​
អាជ្ញាធរ​បាត់ដំបង​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​ជិត ២០០០​គីឡូក្រាម​
អាជ្ញាធរ​បាត់ដំបង​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​ជិត ២០០០​គីឡូក្រាម​
អាជ្ញាធរ​បាត់ដំបង​ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព​ជិត ២០០០​គីឡូក្រាម​

PLB Banner on article detail

អត្ថបទពេញនិយម