ចាប់ពី​ថ្ងៃទី​១ កុម្ភៈ កម្លាំងចម្រុះ​នឹង​ចុះ​ចាប់​អ្នក​មិន​បង់ពន្ធ​ផ្លូវ​

ថ្ងៃអង្គារ 12 មករា 2021, 8:32

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានប្រកាស​នៅ​ថ្ងៃទី​១១ ខែមករា​នេះ​ថា ក្រុមការងារ​ចម្រុះ រាជធានី​-​ខេត្ត ដឹកនាំ​ដោយ​មន្ត្រី​ពន្ធដារ រួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ថ្នាក់ក្រោម​ជាតិ នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២០ នៅតាម​គោលដៅ​មួយចំនួន លើ​កំណាត់​ផ្លូវ​សំខាន់ៗ នៃ​រាជធានី​-​ខេត្ត ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ តទៅ​។​

 

​តាម​សេចក្តីប្រកាស ការចុះពិនិត្យ និង​ចាប់​អ្នក​មិន​បង់ពន្ធ​ផ្លូវ​លើ​យានជំនិះ​នេះ នឹងធ្វើ​ឡើង តាម​ចំណារ​ឯកភាព​របស់​ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។​

 

​សេចក្តីប្រកាស​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ក៏បាន​ប្រកាសថា ក្នុងករណី​ម្ចាស់​យានយន្ត​ខកខាន​មិនបាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២០ កន្លងទៅ សូមមេត្តា​រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ និង​បង់ប្រាក់​ពិន័យ​តាមច្បាប់​ជា​ធរមាន នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​សាខា​ធនាគារ​កាណាឌីយ៉ា អេស៊ីលីដា ធនាគារ​វឌ្ឍនៈ កម្ពុជា​សាធារណៈ ជេ ត្រាស់ រ៉ូយ៉ាល់ ឬ​នៅ​សាខា​ធនាគារ ស្ថាបនា​៕​

ចាប់ពី​ថ្ងៃទី​១ កុម្ភៈ កម្លាំងចម្រុះ​នឹង​ចុះ​ចាប់​អ្នក​មិន​បង់ពន្ធ​ផ្លូវ​
ចាប់ពី​ថ្ងៃទី​១ កុម្ភៈ កម្លាំងចម្រុះ​នឹង​ចុះ​ចាប់​អ្នក​មិន​បង់ពន្ធ​ផ្លូវ​

PLB Banner on article detail