ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប សម្រេចបាន​លទ្ធផល ៣៦% ហើយ​

ថ្ងៃព្រហស្បតិ៍ 21 មករា 2021, 9:6

​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ ការដ្ឋាន​សាងសង់​ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប សម្រេចបាន​លទ្ធផល ៣៦% ហើយ ។ នេះ​បើ​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​មន្ទីរ សាធារណការ រាជធានី​ភ្នំពេញ​។​

 

​ស្ពាន​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប នេះ​មាន​ប្រវែង​៩២២​ម៉ែត្រ និង​ទទឹង​២០,៥​ម៉ែត្រ ។ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង មាន​ទទឹង​១,២៥​ម៉ែត្រ​សងខាង កម្ពស់​សរសរ​ស្ពាន សម្រាប់​ព្យួរ​ខ្សែកាប ធៀប​នឹង​កម្រាល​ស្ពាន​៣៤​ម៉ែត្រ​។​

 

​ស្ពាន​នេះ មាន​តួនាទី​សំខាន់ ក្នុង​ការរួម​ម​ចំណែក រំដោះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥ ក៏ដូចជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ និង ជា​សមិទ្ធផល​ថ្មី​មួយទៀត ដែលជា​ចំណងដៃ​ថ្មី សម្រាប់​រាជធាន​ភ្នំពេញ​ពី​រដ្ឋាភិបាល ៕​

ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប សម្រេចបាន​លទ្ធផល ៣៦% ហើយ​
ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប សម្រេចបាន​លទ្ធផល ៣៦% ហើយ​
ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប សម្រេចបាន​លទ្ធផល ៣៦% ហើយ​
ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប សម្រេចបាន​លទ្ធផល ៣៦% ហើយ​
ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប សម្រេចបាន​លទ្ធផល ៣៦% ហើយ​

PLB Banner on article detail