កម្ពុជា​ទទួលបាន​ចំណូល​ពី​ការលក់​លេខ​ពិសេស ១៦​លាន​ដុល្លារ​អាមេរិក​

ថ្ងៃព្រហស្បតិ៍ 18 កុម្ភៈ 2021, 8:53

​ក្នុង​ឆ្នាំ​២០២០ គណៈកម្មការ​អន្តរក្រសួង បាន​ចុះបញ្ជី​លេខ​ពិសេស​សម្រាប់​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល សរុប​ចំនួន ៤២ ៧២៧ ផ្លាក បានទទួល​ចំណូល​ប្រមាណ​ជាង ៣៤ ពាន់​លាន​រៀល ស្មើនឹង ៨,៥៨ លាន​ដុល្លារ​អាមេរិក (​កើនឡើង ៤៥% ធៀប​នឹង​ឆ្នាំ​២០១៩)​។ នេះ​បើតាម​ការបញ្ជាក់​ពី​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សាធារណការ​និង​ដឹកជញ្ជូន ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​។​

 

​រីឯ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន គិត​ចាប់ពី​ថ្ងៃទី​០៧ ខែមករា រហូតដល់​ខែធ្នូ ឆ្នាំ​២០២០ លក់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​ចំនួន ៣ ៧១៩ ផ្លាក និង​ប្រមូល​ចំណូល​បាន​ចំនួន ៨ លាន​ដុល្លារ​អាមេរិក (​សរុប​ចំណូល​ពី​ការលក់​លេខ​ពិសេស​មាន​ប្រមាណ ១៦​លាន​ដុល្លារ​អាមេរិក​)៕

កម្ពុជា​ទទួលបាន​ចំណូល​ពី​ការលក់​លេខ​ពិសេស ១៦​លាន​ដុល្លារ​អាមេរិក​

PLB Banner on article detail