ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នាំយក​អំណោយ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​( RABITA) ចែកជូន​ពលរដ្ឋ​រង​គ្រោះទឹកជំនន់ ១,០០០​គ្រួសារ នៅ​បាត់ដំបង​

ថ្ងៃពុធ 6 មករា 2021, 9:10

​ខេត្តបាត់ដំបង ៖ នៅ​រសៀល​ថ្ងៃទី ០៥ ខែមករា ឆ្នាំ​២០២១ នេះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​( RABITA) និង​ជា​ប្រធាន​អង្គ​ការមូល​​និ​ធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា និង​ដោយបាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ងួន រតន​: អភិបាល​​ខេត្តបាត់ដំបង បាន​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​នាំយក​កញ្ចប់​អំណោយ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​កន្លងមក ចំនួន​១,០០០​គ្រួសារ ដោយ​ក្នុងនោះ​មានស្រុក​សង្កែ ៥១០​គ្រួសារ  ក្រុង​បាត់ដំបង ៣៥០​គ្រួសារ​
​និង​មកពី​ស្រុក​ផ្សេងៗ​ទៀត​ចំនួន ២៤០​គ្រួសារ ដែល​ធ្វើឡើង​នៅក្នុង​បរិវេណ​សាលា​បឋម​​សិក្សា​ឥស្លាម​អា​លី​យ៉ា​ទុល​ហាំ​ស្ថិត​ក្នុងភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

 

ឯកឧត្តម​ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បាន​ថ្លែងថា ទោះបីជា​ទឹកជំនន់​បាន​ឆ្លង​ផុត​ទៅហើយ​ក៏ពិតមែន ក៏ប៉ុន្តែ​តម្រូវការ​និង​ភាពចាំបាច់​របស់​ប្រជាពលរដ្ឋ ក៏​នៅតែ​ត្រូវបាន​ការយកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដោយ​ផ្តល់​ជាទូទៅ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ឬ​សាសនា​ណាមួយ​ឡើយ ហើយ​កញ្ចប់​អំណោយ​ទាំងអស់នេះ គឺជា​ការឧបត្ថម្ភ​រប​ស់​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម (RABITA) សហការ​ជាមួយ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា​។​

 

​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បាន​បន្ត ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជា​បិតា​ស្ថាបនិក អគ្គ​មគ្គ​ទេស៍ និង​ជា​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ​ឈ្នះ ដែល​បាន​តស៊ូ​រំដោះ​ប្រទេសជាតិ​ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​បាន​ខិតខំ​ពុះពារ​កសាង​សន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​ដ៏​គាប់ប្រសើរ​។​ហើយ «​សន្តិភាព​» របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​កត្តា​សារវន្ត​មិនអាច​ខ្វះ​បាន សម្រាប់​ការសម្រេច​ជោគជ័យ លើ​សមិទ្ធផល​ជាតិ​ជា​បន្តបន្ទាប់ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ហើយ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយក​មន្ត្រី​នៃ​យើងទាំងអស់គ្នា ដែល​យើង​សង្ឃឹមថា កម្ពុជា​ដ៏​រាប​ណា​មាន​សម្តេច​លោក​នៅ​ដឹកនាំ គឺ​យើង​នូវ​ទទួលបាន​នៅ​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​។​

 

​គួរ​បញ្ជាក់ថា អំណោយ​ដែល​ត្រូវ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាពេលនេះ​រួមមាន​! -​អង្ក ២០​គីឡូក្រាម -​មី ១០​កញ្ចប់ -​ត្រីខ ៤​កំប៉ុង -​ស្ករស ២​គីឡូក្រាម -​សាប៊ូ ៤​ដុំ -​ប្រេងឆារ ២​លីត្រ -​សាប៊ូ​លាងចាន ១​ដប -​និង​អំបិល ២​គីឡូក្រាម​។​

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នាំយក​អំណោយ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​( RABITA) ចែកជូន​ពលរដ្ឋ​រង​គ្រោះទឹកជំនន់ ១,០០០​គ្រួសារ នៅ​បាត់ដំបង​
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នាំយក​អំណោយ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​( RABITA) ចែកជូន​ពលរដ្ឋ​រង​គ្រោះទឹកជំនន់ ១,០០០​គ្រួសារ នៅ​បាត់ដំបង​
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នាំយក​អំណោយ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​( RABITA) ចែកជូន​ពលរដ្ឋ​រង​គ្រោះទឹកជំនន់ ១,០០០​គ្រួសារ នៅ​បាត់ដំបង​
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នាំយក​អំណោយ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​( RABITA) ចែកជូន​ពលរដ្ឋ​រង​គ្រោះទឹកជំនន់ ១,០០០​គ្រួសារ នៅ​បាត់ដំបង​

PLB Banner on article detail