ម្ចាស់​គ្រប់គ្រង (​អប្សរា​ផ្សារលើ​) រង​ការរិះគន់ ​យក​បា​រ៉ា​ស់បិទ​ផ្លូវ​ដាក់​ភាស៊ី មិនឱ្យ​រថយន្ត​ឆ្លងកាត់​

ថ្ងៃព្រហស្បតិ៍ 17 ធ្នូ 2020, 12:58

​ខេត្តបាត់ដំបង​៖ ម្ចាស់​គ្រប់គ្រង​( អប្សរា​ផ្សារលើ )​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា​បាន​យក​បា​រ៉ា​ស់បិទ​ផ្លូវ​សាធារណ​:​ហាម​មិនអោយ​រថយន្ត​តូចធំ​ឆ្លងកាត់ និង​មិនអោយ​លក់ដូរ បែ​ជា​យក​ម៉ូតូ​មក​ដាក់​ផ្ញើរ​នៅ​ទីនោះ​ទៅវិញ​។

​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​ក៏ដូចជា​អាជីវករ​ដែលជា​អ្នកលក់ដូរ​ត្រី សាច់ នៅលើ​ចិញ្ចើមផ្លូវ​រ៉​ប​ច្រាំង​ស្ទឹង​សង្កែ ចំណុច​(​អប្សរា​ផ្សារលើ​)​ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បានលើកឡើង​អោយ​ក្រុម​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា ពួកគាត់​មានការ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​ម្ចាស់​គ្រប់គ្រង​(​អប្សរា​ផ្សារលើ​)​ដែល​បានដាក់​បា​រ៉ា​ស់បិទ​ផ្លូវ​មិនអោយ​រថយន្ត​គ្រប់​ប្រភេទ​ចរាចរណ៍​ឆ្លងកាត់​និង​ដេញ​មិនអោយ​មានការ​លក់ដូរ​នៅ​ទីនោះ ដើម្បី​ការពារ ការបាក់​ផ្លូវ​ច្រាំង​ស្ទឹង​បន្ថែម បែ​ជា​យក​ម៉ូតូ​មក​ដាក់​ផ្ញើ​រគេង​យក​ផលប្រយោជន៍​បុគ្គល​ទៅវិញ ធ្វើអោយ​ពួកគាត់​ពិបាក​ក្នុងការ​ធ្វើដំណើរ​ដោយ​វាង​ផ្លូវ​និង​រាំងស្ទះ​ដល់​ការងារ​ប្រកប​របរ​រកស៊ី​របស់​ពួកគាត់​ផងដែរ​។​

 

​ជាមួយគ្នានេះ​ពួកគាត់​ជា​អាជីវករ​មានការ​មិន​ពេញចិត្ត​ដោយ​ខាង​ផ្សារ​មក​ដេញ​ពួកគាត់​រាល់ថ្ងៃ​មិនអោយ​លក់ បែ​ជា​យក​ម៉ូតូ​មក​ដាក់​ផ្ញើរ​ពីមុខ​វិញ ដូច្នេះ​ពួកគាត់​សុំ​សំណូមពរ​ទៅដល់​ឯកឧត្តម​អភិបាលខេត្ត​ជួយ​ដោះស្រាយ​អោយ​ពួកគាត់​បាន​លក់ដូរ​នៅទីនេះ​ផង ហើយ​បើសិនជា​ខាង​អាជ្ញាធរ​ចុះ​រៀបចំ​ធ្វើ​ពេលណា​ពួកគាត់​និង​ចាកចេញ​ភ្លាម​។​

 

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ខាងលើ​នេះដែរ លោក សេង សិរី​រតន​: ជា​អ្នកគ្រប់គ្រង​(​អប្សរា​ផ្សារលើ​) បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹង​ដែរ​ថា លោក​ធ្វើ​នេះ​មិន​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ គឺ​ធ្វើ​ទៅតាម​ចំណារ​បស់​អភិបាលខេត្ត ដោយសារ​ខ្លាច​ប៉ះពាល់​បាក់​ច្រាំង​ស្ទឹង ដូច្នេះ​ទើប​គាត់​សុំ​ធ្វើ​ម៉ិច​ផ្អាក​ការលក់ដូរ​នៅទីនេះ លុះត្រាតែ​ជួសជុល​ជ្រាំង​ស្ទឹង​ហើយ​ទើប​គិត​តាម​ហ្នឹង​ទៀត ។​ហើយ​ចំពោះ​ការដាក់​ផាស៊ី​ផ្ញើរ​ម៉ូតូ​លើផ្លូវ លោក​ថាបើ​ខាង​លោក​មិន​យក​ម៉ូតូ​មក​ដាក់​ផ្ញើរ​ទេ ពួកគាត់​នឹង​មក​លក់ដូរ​នៅ​ទីនោះ​ទៀត​។​

 

​ដោយឡែក​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង ពាក់ព័ន្ធ​នឹង​ការដាក់​បា​រ៉ា​ស់បិទ​ផ្លូវ​ហាម​មិនអោយ​រថយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់ ដោយ​យក​ម៉ូតូ​មក​ដាក់​ផ្ញើរ​ជំនួស​នោះ លោក​បាន​ឆ្លើយតប​តាមរយៈ​ទូរស័ព្ទ​ដែរ​ថា ពេលនេះ​លោក​កំពុង​ជាប់​ប្រជុំ ហើយ​នៅពេល​ប្រជុំ​ចប់​លោក​នឹង​ចុះទៅ​ពិនិត្យមើល ដូច្នេះ​សូមអោយ​ពលរដ្ឋ​នៅ​ស្ងៀម​សិន​ទៅ ព្រោះ​ខ្លាចក្រែង​ធ្លាក់​ទៅ​វា​គ្រោះថ្នាក់​ដល់​អាយុជីវិត​គាត់​ទេ ហើយ​គាត់​មិនត្រូវ​ធ្វើ​អ្វី​តាមតែ​ចិត្ត​គាត់​ទេ ពេល​ប្រជុំ​ចប់​លោក​នឹង​ចុះទៅ​ចាត់ចែង​រឿង​ហ្នឹងហើយ​។​

 

​គួរ​បញ្ជាក់ថា យោងតាម​លិខិត​រដ្ឋបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០  ជម្រាប​មក​លោក​អគ្គនាយក​ក្រុមហ៊ុន តា​រ៉ា អុ​ី​ម​ផត ខូ​.​អិ​ល​ធី​ឌី​(​អ​ប្សា​រា​ផ្សារលើ​) កម្មវត្ថុ ករណី​ស្នើសុំ​ជួសជុល​ការបាក់​ច្រាំង​ស្ទឹង​នៅ​ខាងកើត​ផ្សារលើ​ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់បង យោង​លិខិត​លេខ ៦៥៦​សក​.​បប ចុះ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ សូម​ជម្រាប​មក​លោក​អគ្គនាយក​ក្រុមហ៊ុន​តា​រ៉ា អុ​ី​ម​ផត ខូ​.​អិ​ល​ធី​ឌី​(​អ​ប្សា​រា​ផ្សារលើ​)​ជ្រាបថា ករណី​ការបាក់​ច្រាំង​ស្ទឹង​នៅ​ខាងកើត​ផ្សារលើ​ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង រដ្ឋបាលខេត្ត​សម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​សម្រាប់​ឡានធំ​និង​ការលក់ដូរ​នៅ​ទីនោះ​ជា​បណ្ដោះអាសន្ន​ដើម្បី​ការពារ​ការបាក់​ច្រាំង​ស្ទឹង​បន្ថែម ព្រមទាំង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​ចរាចរណ៍​ទៅមក​និង​អាជីវករ​លក់ដូរ​នៅ​ទីនោះ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​

 

 

ម្ចាស់​គ្រប់គ្រង (​អប្សរា​ផ្សារលើ​) រង​ការរិះគន់ ​យក​បា​រ៉ា​ស់បិទ​ផ្លូវ​ដាក់​ភាស៊ី មិនឱ្យ​រថយន្ត​ឆ្លងកាត់​

PLB Banner on article detail

អត្ថបទពេញនិយម