ភ្នំ​វត្ត​តា​មាឃ​ស្រុក​រតន​:​មណ្ឌល ត្រូវបាន​គេ​ដាក់​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​អាច​ម៌​ដី​យ៉ាង​អាណាធិបតេយ្យ​

ថ្ងៃពុធ 16 ធ្នូ 2020, 8:21

​ខេត្តបាត់ដំបង : ភ្នំ​វត្ត​តា​មាឃ​ដែលជា​សម្បត្តិ​ធម្មជាតិ​សំបូរ​ទៅដោយ​ព្រៃឈើ​តូចធំ​ដុះ​ស្អេកស្កះ​យ៉ាង​ស្រស់បំព្រង​ស្ថិតក្នុង​ភូមិ​លាវ ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ពេលនេះ​ត្រូវបាន​ក្រុមហ៊ុន​ដែល​អះអាងថា​ជា​គម្រោង​អភិវឌ្ឍន៍​របស់​ជាតិ ជាមួយ​ដៃគូ​របស់​ជប៉ុន ដាក់​គ្រឿងចក្រ​ទន្ទ្រាន​កាយ​យក​អាចម៍ដី​យ៉ាង​អាណាធិបតេយ្យ​អស់​ជាច្រើន​ថ្ងៃ តែ​ខាង​មន្ទីរជំនាញ​ឆ្លើយថា នៅ​មិនទាន់​បានដឹង​ព័ត៌មាន​នេះ​ទេ​។​

 

​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​វត្ត​តា​មាឃ​ខាងលើនេះ​បាន​បង្ហើប​ប្រាប់​អោយដឹងថា ភ្នំ​វត្ត​តា​មាឃ​គឺជា​ភ្នំ​មួយ​ដែល​សំបូរ​ទៅដោយ​ព្រៃឈើ​ធម្មជាតិ​ដុះ​មាន​តូច​មាន​ធំ​យ៉ាង​ស្អេកស្កះ​សម្រាប់​ជា​កន្លែង​សត្វព្រៃ​រស់នៅ ពេលនេះ​ត្រូវបាន​ក្រុមហ៊ុន​ដែល​អះអាងថា ជា​គម្រោង​អភិវឌ្ឍន៍​របស់​ជាតិ​ជាមួយ​ដៃគូរ​របស់​ជប៉ុន​បានដាក់​គ្រឿងចក្រ​ចូល​ទន្ទ្រាន​កាយ​យក​អាចម៍ដី​ជាច្រើន​ថ្ងៃ​មកហើយ តែ​មិនដឹងថា​គេ​យកទៅលក់​ឬ​យក​ធ្វើ​អ្វី​នោះទេ ដែល​ក្នុង​មួយថ្ងៃៗ​រាប់សិប​ឡាន ដោយ​មិនដែល​ឃើញ​មាន​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ណា​ម្នាក់​ចុះមក​ហាមឃាត់​ឡើយ ដែល​ធ្វើអោយ​បាត់បង់​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​ផងដែរ ។​

 

​ពាក់ព័ន្ធ​ទៅ​ហ្នឹង​គ្រឿងចក្រ​ដែល​កំពុង​ជីក​កកាយ​ដីភ្នំ​វត្ត​តា​មាឃ​ខាងលើ​នេះដែរ លោក នៅ រតនា ប្រធាន​អង្គភាព​ស៊ីម៉ាក់ ដែល​ទទួលបន្ទុក​ការងារ​ជួសជុល​ផ្លូវ នៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​យើង​តាមរយះ​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា លោក​ធ្វើការ​នេះ​តាម​ប្រសាសន៍​សំណើរ​របស់​ខេត្ត ដោយ​ទីមួយ​ខេត្ត​ស្នើសុំ​លោក​អោយជួយ​អភិវឌ្ឍន៍ ដល់​អញ្ចឹង​លោក​ជា​ក្រុមការងារ​អភិវឌ្ឍន៍ តាមរយៈ​សំណើ​ផ្សេងៗ ភូមិ​ធ្វើសំណើ​ទៅ​ឃុំ ឃុំ​ធ្វើសំណើ​ទៅ​ស្រុក ស្រុក​សុំ​ការអនុញ្ញាត​ពិសេស អញ្ចឹង​រាល់​ផែនការ​របស់លោក លោក​បញ្ជូន​ចូលរួម​ក្នុង​គណៈបញ្ជាការ​ឯកភាព​ខេត្ត អញ្ចឹង​លោក​ចេញ​អភិវឌ្ឍន៍​នៅ​ចំណុច​ណាៗ​លោក​ជា​ប្រតិ​ប​ត្ត​ករ អាជ្ញាធរខេត្ត​លោក​អោយចូល​យក​ដី​នៅ​ចំណុច​ណាៗ គឺ​សម្រេច​នៅលើ​មូលដ្ឋាន​។ អញ្ចឹង​អង្គភាព​របស់លោក​អត់​មាន​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ខ្លួនឯង​ទេ ព្រោះ​មូលដ្ឋាន​គេ​ស្នើសុំ​ដើម្បី​អភិវឌ្ឍន៍​កន្លែង​ណា​យើង​អត់​មាន​បរិភោគ​ដើម្បី​ចូលរួម​ទេ ព្រោះ​យើង​ជា​អង្គភាព​រដ្ឋ អញ្ចឹង​មូលដ្ឋាន​គេ​ធ្វើសំណើ​រួច​អស់ ទើប​ខាង​លោក​ចុះ​ធ្វើតាម​សំណើរ​របស់គេ​តាម​ក្រោយ​។​

 

​លោក​បញ្ជាក់​បន្ថែមថា រយៈពេល​មួយឆ្នាំ​លោក​ធ្វើការ​ជួសជុល​ផ្លូវ​នៅ​ស្រុក​រតនៈមណ្ឌល​ប្រវែង ៣០​គីឡូម៉ែត្រ ហើយ​នេះ​មិនមែនជា​គម្រោង​ឯកជន​ដេញថ្លៃ​មូលនិធិ​ឃុំ ភូមិ​ស្អី​ទេ គម្រោង​លោក​គឺជា​គម្រោង​អភិវឌ្ឍន៍​របស់​ជាតិ ជាមួយ​ដៃគូ​របស់​ជប៉ុន​។​

 

​ចំពោះ​បញ្ហា​នេះដែរ លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង និង​ជា​អ្នកនាំពាក្យ​របស់​សាលាខេត្ត បាន​ប្រាប់​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា រឿងនេះ​លោក​នឹង​អោយគេ​ចុះ​ធ្វើការ​ស្រាវជ្រាវ​។​

ភ្នំ​វត្ត​តា​មាឃ​ស្រុក​រតន​:​មណ្ឌល ត្រូវបាន​គេ​ដាក់​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​អាច​ម៌​ដី​យ៉ាង​អាណាធិបតេយ្យ​

​ដោយឡែក លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង បានបញ្ជាក់​ប្រាប់​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​រសៀល​ថ្ងៃនេះ​ដែរ​ថា លោក​នៅ​មិនទាន់​បានដឹង​ព័ត៌មាន​នេះ​ទេ ចាំ​ស្អែក​លោក​នឹង​អោយ​ក្រុមការងារ​ចុះទៅ​មើល​។​

ភ្នំ​វត្ត​តា​មាឃ​ស្រុក​រតន​:​មណ្ឌល ត្រូវបាន​គេ​ដាក់​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​អាច​ម៌​ដី​យ៉ាង​អាណាធិបតេយ្យ​
ភ្នំ​វត្ត​តា​មាឃ​ស្រុក​រតន​:​មណ្ឌល ត្រូវបាន​គេ​ដាក់​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​អាច​ម៌​ដី​យ៉ាង​អាណាធិបតេយ្យ​
ភ្នំ​វត្ត​តា​មាឃ​ស្រុក​រតន​:​មណ្ឌល ត្រូវបាន​គេ​ដាក់​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​អាច​ម៌​ដី​យ៉ាង​អាណាធិបតេយ្យ​
ភ្នំ​វត្ត​តា​មាឃ​ស្រុក​រតន​:​មណ្ឌល ត្រូវបាន​គេ​ដាក់​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​អាច​ម៌​ដី​យ៉ាង​អាណាធិបតេយ្យ​
ភ្នំ​វត្ត​តា​មាឃ​ស្រុក​រតន​:​មណ្ឌល ត្រូវបាន​គេ​ដាក់​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​អាច​ម៌​ដី​យ៉ាង​អាណាធិបតេយ្យ​
ភ្នំ​វត្ត​តា​មាឃ​ស្រុក​រតន​:​មណ្ឌល ត្រូវបាន​គេ​ដាក់​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​អាច​ម៌​ដី​យ៉ាង​អាណាធិបតេយ្យ​

PLB Banner on article detail