​ប្រធាន​គម្រោង​អភិវឌ្ឍ​សហគមន៍​ក្រោយ​បោសសំអាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ​ឆ្លើយតប​ជុំវិញ​ករណីគ្រឿងចក្រ​កាយ​ដីភ្នំ​ឈូង​ស្វាយ​

ថ្ងៃសៅរ៍ 2 មករា 2021, 9:57

ខេត្តបាត់ដំបង​! ក្រោយ​ផ្ទុះ​ការ​រឹះ​គន់​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ព័ត៌មាន​ក្នុងស្រុក​ពាក់ព័ន្ធ​ទៅនឹង​គ្រឿងចក្រ​ពណ៌​ស​ដែលមាន​បិទ​ឡូហ្គោ cmac ដាក់​កាយ​ទន្ទ្រាន​យក​អាច​ម៌​ដីភ្នំ​ឈូង​ស្វាយ គ្មាន​អាជ្ញាធរ​ច​បង្ក្រាប ស្ថិតក្នុង​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ កាលពីពេល​ថ្មីៗ​កន្លង ទៅនេះ  កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ ប្រធាន​គម្រោង​អភិវឌ្ឍ​សហគមន៍​ក្រោយ​បោសសំអាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​របស់​ស៊ីម៉ាក់ លោក ទិ​ត សុផល បានធ្វើការ​ឆ្លើយតប​ដោយ​ជួសមុខ​អោយ​ថ្នាក់ដឹកនាំ​របស់​ស៊ីម៉ាក់ ដោយមាន​ការអនុញ្ញាត​ផ្ទាល់​ពី​ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បានអនុញ្ញាត​អោយ​លោក​និង​ក្រុមការងារ​ទាំងអស់​មក​បំភ្លឺ​និង​ផ្សាយ​ជូន​អោយ​ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន​ដទៃ​អោយ​បានដឹង​ដូចខាងក្រោម​។​

 

​អង្គភាព​ស៊ីម៉ាក់​បានដាក់​ចេញ​នូវ​គោលការណ៍​ដែល​បានអនុញ្ញាត​ពី​ឯកឧត្តម​ផង​នោះ​គឺ ស៊ីម៉ាក់ យើង​មាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ប្រធាន​ហើយ​បាន​ផ្ទេរសិទ្ធិ​អោយ​ឯកឧត្តម ភិន សោភ័ណ ជា​ប្រធាន​ក្រុម​ព្រឹក្សា​ភិ​បាល និង​ឯកឧត្ដម ហេង រតនា គឺជា​អគ្គនាយក​ស៊ីម៉ាក់ ហើយ​ក្នុងនោះដែរ​ស៊ីម៉ាក់​មាន​គោលការណ៍​ដោះមីន​ជា​អង្គការ​រ​មនុស្សធម៌​ដែលមាន​គោលដៅ​ស្នូល​ធំ​ចំនួន​៤ និង​៥​បន្ត គឺ​ទី​១​ការងារ​ហ្វឹកហ្វឺន​ប​ចេ្ច​ក​ទេស​បោសសំអាត​មីន ទី​២​ការងារ​ផ្សព្វផ្សាយ​យល់ដឹង​អំពី​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ និង​ទី​៣​ការស្រាវជ្រាវ​ព័ត៌មាន​និង​ដាក់​ស្លាក​សញ្ញា​ចំការមីន ទី​៤​ការ​បោសសំអាត​មីន​និង​គ្រាប់ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ទី​៥​ផ្សំ​និង​ការងារ អភិវឌ្ឍ​សហគមន៍​ក្រោយ​បោសសំអាត​មីន និង​ជួយសង្គ្រោះ​ជនពិការ​ដោយសារ​មីន​។​

 

​លោក​បន្តថា នៅក្នុង​គោលការណ៍​ទី​៥​នេះ​គឺមាន​ផ្នែក​ពាក់ព័ន្ធ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម​អគ្គនាយក បាន​គៀងគរ​ថវិកា​ពី​ម្ចាស់ជំនួយ​មួយចំនួន​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ទៅលើ​ភូមិសាស្ត្រ​ដែល​បាន​បោសសំអាត​មីន​រួច ក្នុង​គម្រោង​បោសសំអាត​មីន​របស់​ជប៉ុន ក្នុងនោះដែរ​ក៏​យើង​បាន​ឆ្លើយតប​ទៅនឹង​សំណើរ​តាម​សហគមន៍​នានា ដូចជា​នៅក្នុង​ខេត្តបាត់ដំបង​យើង​បាន​អនុវត្ត​តាំងពី​ឆ្នាំ ២០១០ រហូតដល់​ឆ្នាំ​២០១៩​បានបញ្ចប់ ដោយឡែក​នៅ​ឆ្នាំ​២០២០​នេះ​យើង​បាន​បន្ត​គម្រោង​នេះ​ដដែល និង​ឈានដល់​ការអភិវឌ្ឍ​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្តពោធិ៍សាត់​ផងដែរ​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ​។​

 

​លោក​បានបញ្ជាក់​បន្ថែម​ថា ចំពោះ​ការចុះផ្សាយ​តាម​សារព័ត៌មាន​កន្លងមក​ថា​ខាង​អាជ្ញាធរ​មិនបាន​ដឹងលឺ​នោះ គឺ​ទីមួយ​យើង​មានការ​ស្នើសុំ​ពី​សហគមន៍​នៅទីនេះ និង​មេឃុំ ដែល​បានធ្វើ​លិខិត​ស្នើសុំ​មក​ខាង​លោក​ដើម្បី​ជួយ​ធ្វើ​ផ្លូវ​ដែល​ពាក់ព័ន្ធ​និង​ទឹកជំនន់​ចំនួន​២​ខ្សែ ដែលមាន​ប្រវែង ៤​គីឡូម៉ែត្រ​ហើយ​ក្នុងការ​ស្នើសុំ​នេះ ដែលមាន​ការស្នើសុំ​តាម​បែបបទ​តាមរយះ​ភូមិ​ដែលមាន​ឯកសារ​នេះ ហើយ​លោក​ក៏បាន​យក​លិខិត​នេះ​បញ្ជូនទៅ​ថ្នាក់ដឹកនាំ​ស៊ីម៉ាក់​ដើម្បី​សុំ​ការឯកភាព​ធ្វើការ​ជួសជុល​ស្តា​ផ្លូវទឹក​ជំនន់​ដែល​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​នេះ​គាត់​ជួប​ការ​លំ​បា​ការដឹកជញ្ជូន​កសិផល​ចេញ និង​ឈានដល់​ការធ្វើ​ស្រែ​បន្ត​មួយឆ្នាំ​២​ដង​ឬក៏​៣​ដង​របស់​ពួកគាត់​។​ហើយ​នៅក្នុង​ការស្តា​នូវ​ទឹកជំនន់​នេះ គឺ​យើង​ស្ថិតនៅក្នុង​ផែនការ​របស់​ថ្នាក់​ខេត្ត​មួយ ហើយក៏​ជា​ផែនការ​របស់​សហគម​ន៍​ដែល​បានស្នើ​សុំ ដោយ​ចំណាយ​ថវិកា​របស់​អង្គភាព​ស៊ីម៉ាក់​ផ្ទាល់ គឺ​មិន​ទាក់ទង​ទៅនឹង​គម្រោង​ណាមួយ​នោះទេ​។​

 

 

​ប្រធាន​គម្រោង​អភិវឌ្ឍ​សហគមន៍​ក្រោយ​បោសសំអាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ​ឆ្លើយតប​ជុំវិញ​ករណីគ្រឿងចក្រ​កាយ​ដីភ្នំ​ឈូង​ស្វាយ​

PLB Banner on article detail

អត្ថបទពេញនិយម